កញ្ញា ឡៅ ដានេ ៖ ការស្វែង​រកភាពខ្លាំង​របស់ខ្លួន​ឯង និង​ព័ត៌មានពិត ជារឿងសំខាន់​ក្នុងការ​សម្រេច​ចិត្តជ្រើសរើសសាកលវិទ្យាល័យ

ការជ្រើសរើសជំនាញ ឬសាកលវិទ្យាល័យ ដើម្បីបន្ត​ការ​សិក្សា​ក្រោយ​បញ្ចប់ថ្នាក់មធ្យមសិក្សាអាច​ជារឿង​លំបាក​សម្រាប់យុវជន​មួយ​ចំនួនធំ ដោយថា ការ​ជ្រើសរើសនេះ វាពាក់ព័ន្ធទៅ​នឹង​អាជីព​ដែល​នឹង​ត្រូវ​ធ្វើ​នាថ្ងៃអនាគត ។ សម្រាប់​ កញ្ញា ឡៅ ដានេ បច្ចុប្បន្ន​កំពុងតែបន្តការសិក្សា​នៅ​ប្រទេស​អូស្រ្តាលី លើជំនាញប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បាននិយាយថា ដើម្បីជ្រើសរើសជំនាញ ឬសាកលវិទ្យាល័យឱ្យ​ត្រឹម​ត្រូវ ឈាន​ទៅ​ទទួលបានអាជីព​មួយ​ដែល​ខ្លួន​ពេញចិត្ត ការ​ស្គាល់ខ្លួន​ឯង និងស្វែងរក​ព័ត៌មាន​ពីជំនាញ និង​សាកលវិទ្យាល័យ​គឺជា​រឿង​ដ៏សំខាន់។

កញ្ញា ដានេ លើកឡើងថា សិស្សដែលបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិនាពេល​បច្ចុប្បន្ន​ហាក់សំបូរដោយព័ត៌មានច្រើនជាងមុន ព្រោះតែ​ភាពរីកចម្រើន នៃ​សង្គម​របស់យើងបច្ចុប្បន្ន ។ បើងាកទៅមើលស្ថានភាពនាងកាលពីប្រមាណ៧ឆ្នាំមុនវិញ ពុំ​មានបច្ចេកវិទ្យា ឬទូរស័ព្ទស្មាតហ្វូនប្រើប្រាស់ ការ​ជ្រើសជំនាញរៀនគឺហាក់ពិបាកបន្តិច ដោយ​ កញ្ញា ដានេ ត្រូវស្វះស្វែងមកសាកសួរព័ត៌មានដោយផ្ទាល់នៅតាមបណ្តាសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ ខណៈនាងមិនមានសូម្បីសាច់ញាតិ ឬអ្នកស្គាល់គ្នាណាឡើយ។ យ៉ាងណាមិញ មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ កញ្ញា ដានេ មានផ្នត់គំនិតថា ការទទួលបានព័ត៌មានពិត ជំរុញឱ្យការសម្រេចចិត្តមានភាពល្អប្រសើរទៅតាមនោះដែរ។

កញ្ញា ឡៅ ដានេ

“ខ្ញុំសូមឱ្យអ្នកទាំងអស់គ្នាឱ្យតម្លៃខ្ពស់ទៅលើព័ត៌មាន ជាពិសេសសិស្សានុសិស្សដែលបញ្ចប់ថ្នាក់ទី១២ និងស្វែងរកមុខជំនាញដើម្បីបន្តសិក្សា”

កញ្ញា ដានេ រំលឹកថា គ្រានោះ នៅ​ពេលដែលទៅសុំយោបល់ និងសាកសួរព័ត៌មាននៅសាកលវិទ្យាល័យ នាងមិនបានដឹងថាខ្លួនឯងចង់រៀនអ្វីនៅឡើយទេ រួចក៏បង្ហាញប្រាប់នូវភាពស្រពេចស្រពិលទាំងនោះទៅកាន់អ្នកផ្តល់ព័ត៌មាននៅតាមសាកលវិទ្យាល័យដែល ដានេ គ្រោងនឹងចូលសិក្សា។ ការប្រាប់ទៅកាន់អ្នកប្រឹក្សាដោយក្ដីស្មោះត្រង់បែបនេះ គឺដើម្បីទទួលបានការបង្ហាញផ្លូវដ៏ត្រឹមត្រូវមួយ។

កញ្ញា ឡៅ ដានេ

“ខ្ញុំយល់ថា ការប្រាប់ពីចំណេះបច្ចុប្បន្ន ទៅកាន់អ្នកប្រឹក្សាព័ត៌មាន មុនពេលសម្រេចចិត្តសិក្សា មិនមែនជាការទម្លាយនូវ​ចំណុចខ្សោយទេ ប៉ុន្តែជាការស្វែររកព័តមានដ៏ត្រឹមត្រូវមួយដើម្បីបំពេញបន្ថែម

ដានេ បន្តថា ពេលទៅប្រឹក្សានៅសាកលវិទ្យាល័យ នាងបានប្រាប់គេថា នាងចូលចិត្តនិយាយ ប៉ុន្តែមិនទាន់មានភាពក្លាហានគ្រប់គ្រាន់នៅឡើយ ។ មួយវិញទៀតនាងបានរកឃើញថា ឱ្យតែមានប្រភេទការងារដែលនិយាយចែករំលែក នាងហាក់រីករាយនឹងភារកិច្ចទាំងនោះ។ បន្ទាប់ពីប្រាប់នូវ​អ្វីដែលចូលចិត្តរួចហើយ ដានេ សួរទៅកាន់អ្នកផ្តល់ព័ត៌មានថា តើលក្ខណៈសម្បត្តិរបស់នាង​បែបនេះ គួរតែរៀនមុខវិជ្ជាអ្វី? តាមរយៈការអនុវត្តន៍ និងការសាកសួរបែបនេះហើយ ទើបធ្វើឱ្យ ដានេ ពេញចិត្តនឹងអ្វីដែលនាងកំពុងធ្វើបច្ចុប្បន្ន។

កញ្ញា ឡៅ ដានេ

“ខ្ញុំនៅតែយល់ថាព័ត៌មានសំខាន់ខ្លាំងមែនទែន ហើយក្តាប់ព័ត៌មានឱ្យបាន កុំធ្វើការសម្រេចចិត្តដោយស្មាន។ ទាំងនេះជាវិធីសាស្រ្ត ដែលខ្ញុំដើរមក ហេតុដូច្នេះហើយបានជាខ្ញុំជ្រើសរើសមុខជំនាញដែលវាត្រូវនឹងសមត្ថភាពដែលខ្ញុំមាន”

កញ្ញា ដានេ បន្ថែមថា កន្លងមកនាងបានសង្កេតឃើញថា មាននិស្សិតមួយចំនួនបានផ្លាស់ប្តូរជំនាញសិក្សា ជាពិសេសនៅឆ្នាំទី១ និងទី២ គឺដោយហេតុមានការប៉ានស្មាន មិនបានស្វែងរកព័ត៌មានឱ្យបានច្បាស់លាស់ ហើយមួយទៀតនៅមានភាពខ្មាសអៀនអំពីការប្រាប់នូវភាពខ្វះចន្លោះ ពេលដែលទៅសាកសួរព័ត៌មាន។ ការមិនបានបង្ហាញពីសក្ដានុពល ឬភាពពូកែដែលខ្លួនមានទាំងនេះហើយ គឺជាកត្តា ធ្វើឱ្យបង្កើតនូវ​ភាពស្ដាយក្រោយពេលដែលសម្រេចចិត្ត។

ជាចុងក្រោយ កញ្ញាដានេ នៅតែអះអាងថា ការស្វែងរកឱ្យឃើញនៅភាពខ្លាំងខ្លួនឯង និងព័ត៌មានពិត គឺជាចំណែកសំខាន់មុនពេលសម្រេចចិត្តចូលរៀននៅសាកលវិទ្យាល័យ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...