ឯកឧត្តម ហ៊ុន ម៉ានី ៖ ការបង្រៀនសិស្សដែលមានតម្រូវការអប់រំពិសេស គឺទាមទារទាំងចំណេះដឹងឯកទេស ការសង្កេត និងការអត់ធ្មត់

ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៃវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្ដាល ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ដោយកោតសរសើរ​ដល់​លោកគ្រូអ្នកគ្រូនៅទីនោះដោយថា​ ការបង្រៀនសិស្សដែលមានតម្រូវការអប់រំពិសេស គឺទាមទារទាំងចំណេះដឹងឯកទេស ការសង្កេត និងការអត់ធ្មត់។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ការជួយឱ្យសិស្សម្នាក់ចេះប្រាប់ពីតម្រូវការរបស់ខ្លួន ចេះទទួលទានអាហារ ឬក៏អាចចូលរួមសកម្មភាពជាមួយអ្នកដទៃបានប្រសើរជាងមុន គឺត្រូវការពេលវេលា និងការហ្វឹកហាត់ជាប់ៗរហូត។ មោទនភាពទាំងនេះ សុទ្ធតែមានតម្លៃចំពោះជីវិតរបស់សិស្ស និងជាកម្លាំងចិត្ត សម្រាប់ក្រុមគ្រួសារ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តចំពោះលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស ដោយបញ្ជាក់ថា ការអប់រំសម្រាប់ទាំងអស់គ្នា នឹងមានអត្ថន័យពេញលេញ នៅពេលដែលយើងអាចឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ ដែលត្រូវការការគាំទ្រខុសៗគ្នា។ ទន្ទឹមគ្នានេះ សាលាក៏បានរៀបចំការសិក្សាពេញមួយថ្ងៃ រួមជាមួយការថែទាំ ការផ្តល់អាហារថ្ងៃត្រង់ និងអាហារសម្រន់។ ការគាំទ្របែបនេះ ពិតជាមានសារៈសំខាន់ចំពោះការរៀនសូត្រ និងសុខុមាលភាពរបស់សិស្ស ហើយក៏ជួយសម្រួលឱ្យមាតាបិតា និងអាណាព្យាបាល អាចប្រកបមុខរបរ និងបំពេញការងាររបស់ខ្លួនបានផងដែរ។

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា ការខិតខំប្រឹងប្រែងរបស់ប្អូនៗក្នុងការសិក្សា និងអភិវឌ្ឍខ្លួន គឺជាសាក្សីបញ្ជាក់យ៉ាងច្បាស់ថា អូទីស្សឹម និងពិការភាពសតិបញ្ញា មិនមែនជាឧបសគ្គនៃការរៀនសូត្រ និងការលូតលាស់នោះឡើយ ប៉ុន្តែជាភាពខុសគ្នានៃការលូតលាស់ ដែលត្រូវការការយល់ចិត្ត ភាពអត់ធ្មត់ និងវិធីសាស្ត្រអប់រំដ៏ត្រឹមត្រូវតែប៉ុណ្ណោះ។

ជាមួយគ្នានេះ ការចិញ្ចឹមកូនដែលមានតម្រូវការពិសេស គឺត្រូវការបេះដូងដ៏អស្ចារ្យបំផុត ហើយពួកគាត់មិនមែនដើរលើផ្លូវនេះតែម្នាក់ឯងនោះឡើយ ពោលគឺមានរាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូលនៅក្បែរជានិច្ច។ ព្រឹត្តិការណ៍ដើមឆ្នាំសិក្សាថ្មីនេះ មិនត្រឹមតែជាការចាប់ផ្តើមទំព័រសិក្សាថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាក្នុងការបំផុសស្មារតីសង្គម លើកកម្ពស់ការយល់ដឹង និងជំរុញការអប់រំបរិយាបន្នសម្រាប់កុមារតម្រូវការពិសេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2026

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។