៦៤% នៃនិស្សិតអន្តរជាតិ មើលឃើញអាល្លឺម៉ង់ ជាផ្ទះនាពេលអនាគតរបស់ពួកគេ

សម្រាប់និស្សិតអន្តរជាតិរាប់ពាន់នាក់ អាល្លឺម៉ង់មិនត្រឹមតែជាកន្លែងសម្រាប់សិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងសម្រាប់ពួកគេមើលឃើញពីអនាគតរបស់ខ្លួនដែរ។

ការស្ទង់មតិថ្មីមួយ ដែលធ្វើ​ឡើង​ដោយសេវាកម្មផ្លាស់ប្ដូរការសិក្សាអាល្លឺម៉ង់ (DAAD) ទៅលើនិស្សិតជាង ២ម៉ឺននាក់នៅក្នុងសាកលវិទ្យាល័យចំនួន ១៣០ បានរកឃើញថា ៦៤% ពួកគេ​ចង់ស្នាក់នៅ និងធ្វើការក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីបញ្ចប់ការសិក្សា។ អ្នកសិក្សាក្នុងផ្នែកសេដ្ឋកិច្ច វិស្វកម្ម និងវិទ្យាសាស្ត្រកុំព្យូទ័រកំពុងនាំមុខគេ ដោយជិតពាក់កណ្ដាល (៤៩%) សុបិនចង់បើកក្រុមហ៊ុនផ្ទាល់ខ្លួននៅអាល្លឺម៉ង់។

ប្រធាន DAAD លោក Joybrato Mukherjee បាននិយាយថា និស្សិត ២ភាគ៣ ចង់បន្តស្នាក់នៅក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីបញ្ចប់ការសិក្សា ហើយពាក់កណ្ដាលកំពុងគិតអំពីការចាប់ផ្ដើមអាជីវកម្ម។ នោះបង្ហាញថា អ្នកដែលកំពុងសិក្សានៅប្រទេសអាល្លឺម៉ង់សព្វថ្ងៃនេះ ចង់ជួយរៀបចំអនាគតនៃប្រទេសរបស់យើង ដោយបន្ថែមថា នេះជាឱកាសដ៏ល្អមួយនៅក្នុងទិដ្ឋភាពសង្គមអាល្លឺម៉ង់សព្វថ្ងៃ ដែលកំពុងខ្វះកម្លាំងពលកម្មជំនាញ និងការផ្លាស់ប្ដូរប្រជាសាស្ត្រយ៉ាងឆាប់រហ័ស, នេះបើយោងតាមការរាយការណ៍ Pei News ។

ឱកាសនេះ គឺមានលក្ខណៈប្រាកដនិយម និងបន្ទាន់, ប្រទេសអាល្លឺម៉ង់ប្រឈមមុខនឹងកង្វះខាតបុគ្គលិកជំនាញចំនួន ៧៦៨,០០០នាក់ នៅឆ្នាំ២០២៨។ នៅឆ្នាំ២០២៤ ប្រទេសនេះបានចេញទិដ្ឋាការអាជីពចំនួន ២០ម៉ឺន ដែលនេះជាកំណត់ត្រាកើនឡើង ១០ភាគរយ បើធៀបទៅនឹងឆ្នាំមុន។

មានហេតុផលជាច្រើន ដែលទាក់ទាញចិត្តនិស្សិតបរទេសចង់នៅប្រទេស​អាល្លឺម៉ង់ដូចជា ការអប់រំលំដាប់ថ្នាក់ពិភពលោក ឱកាសការងារសម្បូរបែប និងសេដ្ឋកិច្ច ដែលជំរុញដោយបច្ចេកវិទ្យា និងត្រូវការធនធានមនុស្សដែលទេពកោសល្យ។ និស្សិតឥណ្ឌា មាន​ចំនួនអ្នកធ្វើការក្នុងវិស័យ STEM ច្រើនបំផុត បើធៀបទៅនឹងនិស្សិតដទៃ ដោយកើនឡើងជាង ៦០០% ចាប់តាំងពីឆ្នាំ២០១២។

អ្នកនាំពាក្យស្ថានទូតអាល្លឺម៉ង់ប្រចាំប្រទេសឥណ្ឌានិយាយថា «កំណើនការងារ STEM គឺកាន់តែខ្ពស់ ពីប្រហែល ៣៧៥០ នៅឆ្នាំ២០១២ ដល់ជាង ៣២០០០ នៅឆ្នាំ២០២៤។»

ប៉ុន្តែទោះជាមានតម្រូវការខ្ពស់ក៏ដោយ ភាពជោគជ័យមិនមែនសម្រាប់និស្សិតគ្រប់គ្នានោះទេ មានតែនិស្សិតអន្តរជាតិម្នាក់ ក្នុងចំណោមនិស្សិតអន្តរជាតិបីនាក់ប៉ុណ្ណោះ ដែលមានអារម្មណ៍ថា ត្រៀមខ្លួនរួចរាល់សម្រាប់ទីផ្សារការងារក្នុងប្រទេសអាល្លឺម៉ង់។ មនុស្សជាច្រើនកំពុងអំពាវនាវឱ្យមានសេវាកម្មអាជីពកាន់តែមាំ លទ្ធភាពទទួលបានបណ្ដាញកាន់តែប្រសើរ និងការបណ្ដុះបណ្ដាលភាសាបន្ថែមទៀត ដើម្បីយកឈ្នះលើរបាំងវប្បធម៌ និងការិយាធិបតេយ្យ។

លោក Mukherjee បានសង្កត់ធ្ងន់ថា «ប្រសិនបើយើងចង់ទាក់ទាញនិស្សិតអន្តរជាតិឱ្យក្លាយជាកម្មករជំនាញ នាពេលអនាគត យើងត្រូវរៀបចំពួកគេឱ្យកាន់តែប្រសើរឡើងសម្រាប់ទីផ្សារការងារ។»

លោកបន្តថា នេះតម្រូវឱ្យមានកម្មវិធីគោលដៅនៅសាកលវិទ្យាល័យ និងបុគ្គលិកជាច្រើនទៀត ដែលមានជាអចិន្ត្រៃយ៍នៅក្នុងសាកលវិទ្យាល័យសម្រាប់កិច្ចការនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ