ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ​កម្ពុជា​កំពុងបោះជំហានចូល​ក្នុង​អភិក្រម​ឧស្សាហូបនីយកម្ម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

យោងតាមទិន្នន័យកម្លាំង​ពលកម្ម​ក្នុងឆ្នាំ២០២៤ បានបង្ហាញថា កម្លាំង​ពលកម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម​ កំពុងកើនឡើងពី៨,២% មកដល់៣០,៥% ខណៈកម្លាំងពលកម្ម​ក្នុងវិស័យ​កសិកម្ម​កំពុងធ្លាក់ចុះ ពី៧១,៨% មក​ដល់ ២៩%។ ក្នុង​ពិធីបិទសន្និបាតក្រសួងការងារ​កាលពីចុងសប្តាហ៍នេះ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា លទ្ធផលទាំងនេះ បង្ហាញពីការ​បោះជំហាន​ចូល​ក្នុង​អភិក្រម​ឧស្សាហូបនីយកម្ម ហើយវាគឺជាលើកទីមួយ​ក្នុង​ប្រវត្តិសាស្រ្ត​របស់កម្ពុជា។

ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា កំណើន​ខ្ពស់​នៃសេដ្ឋកិច្ច ដែលបន្ត​ជាប់គ្នា​រយៈពេល​ជាង​២ទសវត្សរ៍ បាន​ចូលរួម​ដំឡើង​កម្រិត និង​ពិពិធកម្ម​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា ពីម៉ូដែល​ពឹងផ្អែក​លើ​កសិកម្ម​ប្រពៃណី ទៅ​កាន់ម៉ូដែលសេដ្ឋកិច្ច ដែលពឹងផ្អែក​កាន់តែច្រើន​ទៅលើវិស័យ​ឧស្សាហកម្ម កសិកម្ម​វៃឆ្លាត និង​សេវាកម្ម ដែលមាន​តម្លៃ​បន្ថែម​កាន់តែខ្ពស់។ ក្នុងន័យ​នេះ សមាហរណកម្ម​ទៅក្នុង​ច្រវាក់ផលិតកម្ម និង​អ្នក​ផ្គត់ផ្គង់​ក្នុង​តំបន់ និង​សកល កាន់តែស៊ីជម្រៅ និង​ប្រទាក់ក្រឡា​កាន់តែខ្លាំង ហើយ​រយៈពេល​២ឆ្នាំចុងក្រោយ​នេះ រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា បាន​ធ្វើ​ពិពិធកម្ម​ចេញពី​ការ​ពឹងផ្អែក​ចម្បង​លើវិស័យ​កសិកម្ម មក​ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម​ជា​ចម្បងវិញ។

បើតាម​ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ក្នុងឆ្នាំ​២០២៣ ផ.ស.ស. សរុបរបស់កម្ពុជា ត្រូវ​បាន​រួមចំណែក​យ៉ាង​រឹងមាំ​ពីវិស័យ​ឧស្សាហកម្ម​ក្នុង​សមាមាត្រ ៣៨,៧% ចំណែក​ឯ​វិស័យ​សេវាកម្ម និងកសិកម្ម មាន​សមាមាត្រ ៣៧,៨% និង២៣,៦% នៃ ផ.ស.ស. សរុប។ នៅ​ក្នុង​អភិក្រម​ស្របគ្នា​នេះ រចនា​សម្ព័ន្ធ​កម្លាំង​ពលកម្ម​កម្ពុជា ទទួល​បាន​វឌ្ឍ​នភាព​គួរ​ឱ្យ​កត់សម្គាល់ ពោលគឺ​កំណើន​កម្លាំង​ពលកម្មសម្រាប់​វិស័យ​ឧស្សាហកម្ម បាន​កើន​ពី ៨,២% ក្នុងឆ្នាំ​២០០០ ដល់៣០,៥% ក្នុងឆ្នាំ២០២៤, កម្លាំង​ពលកម្ម​ក្នុងវិស័យ​សេវាកម្ម មានសមាមាត្រ ២០%​ក្នុងឆ្នាំ២០០០ កើន​ដល់ ៤១,៨% ក្នុងឆ្នាំ២០២៤ រីឯ​កម្លាំង​ពលកម្ម​វិស័យ​កសិកម្ម បានថយចុះពី ៧១,៨% មក​ដល់ ២៩%។

ឯកឧត្តម ហង់ជួន ណារ៉ុន មាន​ប្រសាសន៍​បញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺជាលទ្ធផល​នៃការ​អនុវត្ត​យ៉ាង​សកម្ម និង​ដោយ​ជោគជ័យ​នូវ​គោលនយោបាយ និង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​សំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលផ្តោត​ចម្បង​លើ​ការ​ប្រើប្រាស់​ភាពខ្លាំង​ក្នុង​ស្រុករបស់ខ្លួន ។ ក្នុងនោះ​រាជរដ្ឋាភិបាល​បានផ្តល់អាទិភាព​ដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​អតិពលកម្ម ដែលជា​មូលដ្ឋាន​គ្រឹះ នៃ​ការ​ចាប់ផ្តើម​ឡើងជណ្តើរ​ឧស្សាហូបនីយកម្ម។

ជាមួយ​គ្នានេះ ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ តែង​ដើរតួយ៉ាង​សំខាន់​បំពេញ​តួនាទីរបស់រដ្ឋ (Role of the State) ក្នុងការ​ជំរុញ​កំណើន​អនុគមន៍ផលិតកម្ម តាមរយៈ​ការ​ជួយ​ជ្រោម​ជ្រែង​វិស័យ​ឯកជន​ក្នុង​ការ​ផ្គូផ្គង់​កម្លាំង​ពលកម្ម ការផ្គត់ផ្គង់​កម្លាំង​ពលកម្មជំនាញ និង​ការ​សម្រប​សម្រួលស្ថាប័ន ដែល​បាន​ចូលរួម​បង្កើន​ផលិតភាព រួមចំណែក​ដល់ឋាមវន្ត​ភាព​នាំចេញ និង​ស្ថិរភាព​កំណើនការងារ។

គួរ​ជំរាបជូនថា រាជរដ្ឋាភិបាលកម្ពុជា​បាន​កំណត់ចក្ខុវិស័យប្រទេស​កម្ពុជាក្លាយ​ជា​ប្រទេស​មាន​ចំណូលមធ្យម​កម្រិតខ្ពស់នៅ​ឆ្នាំ២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចបាន​នូវ​ចក្ខុវិស័យនេះ វិស័យ​ឧស្សាហកម្ម បាន​ដើរ​តួនាទីយ៉ាងសំខាន់​ក្នុងការ​ជំរុញកំណើន ការងារ និង​ប្រាក់ចំណូល និង​ការ​កាត់បន្ថយភាពក្រីក្រ។ ដូច្នេះ​ដើម្បីគាំទ្រការធ្វើ​​អន្តរកម្មនេះ ការ​លើក​កម្ពស់​ដល់​យុវជន​ឱ្យ​ទទួលបានជំនាញ​កម្រិត​ខ្ពស់ឆ្លើយតបទៅនឹង​តម្រូវការគឺជារឿងចាំបាច់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...





អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *