Insight Tech Festival 2024 ឱកាសសម្រាប់យុវជនស្វែងយល់ទាក់ទងទៅនឹងវិស័យបច្ចេកវិទ្យា

សម្រាប់ឆ្នាំ២០២៤នេះ កម្មវិធី Insight Tech Festival ដែលដឹកនាំរៀបចំដោយក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) នឹងធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ នៅ Factory Phnom Penh ដើម្បីផ្តល់ការយល់ដឹងដល់សិស្សានុសិស្សដែលមានចំណង់ចំណូលចិត្តផ្នែកបច្ចេកវិទ្យា អំពីជីវិតសិក្សនៅសាកលវិទ្យាល័យ ព្រមទាំងអាជីពការងារក្នុងឧស្សាហកម្ម បច្ចេកវិទ្យា នាពេលអនាគតផងដែរ។

កម្មវិធី Insight Tech Festival នឹងធ្វើឡើងរយៈពេលមួយថ្ងៃពេញពីម៉ោង ៩ព្រឹកដល់ម៉ោង ៥ល្ងាចដែលរួមមានសកម្មភាពសំខាន់ៗជាច្រើនដូចជា ការចែករំលែកចំណេះដឹង បទពិសោធន៍ពីអ្នកជំនាញឱ្យ​កាន់តែស៉ីជម្រៅទាក់ទងទៅលើការងារនៅក្នុងវិស័យបច្ចេកវិទ្យា កិច្ចពិភាក្សាតុមូលអំពីនិន្នាការបច្ចេកវិទ្យានាពេលអនាគតដែលលើសពីបញ្ញាសិប្បនិម្មិត (AI) និងការចែករំលែកព័ត៌មានពីអាហារូបករណ៍ក៏ដូចជា ការបង្ហាញពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនពីកម្មវិធីសិក្សាដែលជួយសិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់វិទ្យាល័យអាចស្វែងយល់អំពីជម្រើសនៃការសិក្សា នៅថ្នាក់ឧត្តមសិក្សា។

កញ្ញា គន្ធ មណីរ័ត្ន ជាអ្នកសម្របសម្រួលកម្មវិធី Insight Tech Festival លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលទើបប្រឡងបាក់ឌុបរួច ឬមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យា អញ្ជើញចូលរួមក្នុងកម្មវិធីនេះដោយថា Insight Tech Festival ជាវេទិកានៃការជួបជុំអ្នកចូលចិត្តបច្ចេកវិទ្យា អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា និង អ្នកមានគំនិតច្នៃប្រឌិត ។ ដូច្នេះ អ្នកចូលរួមនឹងទទួលបានឱកាសជជែកជាមួយវាគ្មិនជាច្រើន ការចូលរួមសិក្ខាសាលា និងឱកាសជាច្រើនទៀតក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលមានចំណូលចិត្តប្រហាក់ប្រហែលគ្នា។ សម្រាប់យុវជនដែលមានបំណងចង់ចូលរួម អាចចុះឈ្មោះតាមរយៈតំណរភ្ជាប់នេះ៖ bit.ly/3NxGxEX

សូមបញ្ជាក់ថា កម្មវិធី Insight Tech Festival ត្រូវបានបង្កើតឡើងក្នុងគោលបំណងបំផុសស្មារតីយុវជន ជាពិសេស យុវតីកម្ពុជា ឱ្យចាប់យកជំនាញក្នុងវិស័យបច្ចេកវិទ្យា និងទទួលបានការងារដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ។ គម្រោងនេះ គឺជាស្ពានដែលអាចកាត់បន្ថយគម្លាតឌីជីថល និងយេនឌ័រ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ជាមួយ នឹងការលើកកម្ពស់ការយល់ដឹងបន្ថែម អំពីជំនាញសំខាន់ៗមួយចំនួនក្នុងវិស័យបច្ចេកវិទ្យា រួមមាន Web Development, App Development, Data Science, AI, and Cybersecurity ទៅកាន់សិស្សវិទ្យាល័យ និងនិស្សិតដែលទើបនឹងចាប់ផ្ដើមចូលរៀនមហាវិទ្យាល័យ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃឧស្សាហកម្ម ៤.0៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....





អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *