អ្នក​រស់រានមានជីវិតពីរបបខ្មែរក្រហម ជាង៨ពាន់នាក់ទទួលបានសេវាពិនិត្យ និង​ថែទាំសុខភាពពីគម្រោង​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

គម្រោង “ការលើក​កម្ពស់​សិទ្ធិ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សុខភាពអ្នក​រស់រាន​មានជីវិត​ពី​របបខ្មែរក្រហម” របស់មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កំពុងតែប្រមូលរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម​ពីអ្នក​រស់រានមានជីវិត​ពីរបបខ្មែរក្រហមចំនួន​ជាង៦ម៉ឺននាក់ ហើយ​ក្នុង​ចំណោម​នោះ មានជាង៨ពាន់នាក់​កំពុងទទួល​បាន​សេវាពិនិត្យ និង​ចូលរួម​កម្មវិធី​អប់រំថែទាំសុខភាព​ពីគ្រូពេទ្យជំនាញ។

លោកស្រី សូ ហ្វារីណា នាយិការងមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មានប្រសាសន៍ថា បើ​យោង​តាម​ស្ថិតិ មានអ្នក​រស់រាន​មានជីវិត​ពីរបបខ្មែរ​ក្រហម​ប្រមាណជា៥លាននាក់ ហើយ​ក្នុងចំណោម​៥លាននាក់ គឺមានអ្នក​ដែលបានឆ្លង​កាត់សង្រ្គាម​រហូត​ដល់ទៅ២ជំនាន់ គឺសង្រ្គាម​វៀតណាម និង​សម័យ​ខ្មែរក្រហម។ បច្ចុប្បន្នភាគច្រើន​នៃអ្នក​ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម គឺកំពុង​រស់នៅ​តាមទីជនបទដាច់ស្រយាល ដែលប្រឈម​នឹង​ការ​ទទួល​បាន​នូវ​សេវាសង្គម និង​សុខភាព ។ ដោយ​មើលឃើញ​ពី​បញ្ហា​ទាំងនេះ ទើបមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានបង្កើតគម្រោង “ការលើក​កម្ពស់​សិទ្ធិ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សុខភាពអ្នក​រស់រាន​មានជីវិត​ពី​របបខ្មែរក្រហម” ដែលជា​ផ្នែកមួយ នៃគម្រោង​ការ​អប់រំ ស្រាវជ្រាវ​អំពីប្រល័យពូជសាសន៍​នៅ​កម្ពុជា ហើយ​បន្ថែម​ដោយ​ផ្តោត​លើសុខភាពមួយ​ទៀត។

តាមលោកស្រី ហ្វារីណា គម្រោងមួយនេះ គឺលើក​កម្ពស់​ការ​ចងចាំ​របស់អ្នក​រស់រាន​មានជីវិត​ពីរបបខ្មែរក្រហម ដោយផ្តោត​ទៅលើការ​ប្រមូលសាច់រឿង ដែល​មានយុវជនស្ម័គ្រចិត្តជាង៣ពាន់នាក់​ជួយ​នៅក្នុងកិច្ចការនេះ។ យុវជនស្ម័គ្រចិត្ត​​ដែលមាន​វ័យ​ប្រមាណពី១៨ ទៅ២៥ឆ្នាំទាំងនោះ ត្រូវ​បានជ្រើសរើស​នៅ​តាមមូលដ្ឋានតែម្តង ដើម្បី​ឱ្យ​ពួកគេ​អាច​ចូលរួមចំណែក​ក្នុងការងារប្រវត្តិសាស្រ្ត ការងារ​សុខភាព ការងារសង្គម ហើយផ្តល់​មក​ឱ្យ​សហគមន៍​របស់ពួកគេវិញ ។ ទន្ទឹមនឹងនេះ យុវជនទាំងនោះ​ក៏​អាច​រៀនសូត្រ​អំពីរឿងរ៉ាវ និងពង្រឹងភាពជាអ្នកដឹកនាំរបស់គេ​នៅ​តាម​សហគមន៍​ផងដែរ។

តើអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​កំពុងជួបនូវ​បញ្ហាសុខភាពអ្វីខ្លះ?

ការនិយាយរឿងរ៉ាវពីអតីតកាលក្នុងរបបខ្មែរក្រហម ប្រៀបដូចជា​ការ​គាស់រំលើងមកវិញនូវរឿងរ៉ាវឈឺចាប់របស់អ្នក​រស់រានមានជីវិតពីរបបខ្មែរក្រហម ។ តែបើតាម​លោកស្រី ហ្វារីណា ពួកគាត់អាច​នឹងមានការពិបាក ឬឈឺចាប់បន្តិចបន្តួច ប៉ុន្តែបន្ទាប់ពីនោះ គាត់​នឹង​មានអារម្មណ៍​ធូរស្បើយខ្លាំង ហើយ​ជំរុញ​ឱ្យ​គាត់​ចង់និយាយរឿងហ្នឹង។

តាមការ​ស្រាវជ្រាវ និង​អង្កេត​របស់មជ្ឈមណ្ឌល​ឯកសា​រកម្ពុជា អ្នក​ដែល​រស់រានមានជីវិតពីរបបខ្មែរក្រហម ពួកគាត់​បានជួប​នូវ​បញ្ហា​ប៉ះទង្គិច​ផ្លូវចិត្ត​មួយ​ចំនួន ហើយ​ជាមួយ​គ្នានេះ ពួកគាត់​ក៏​កំពុង​ប្រឈមនឹង​ជំងឺ១០យ៉ាង ដូចជា​ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺផ្លូវចិត្ត ក៏​ដូចជា​ជំងឺបេះដូងជាដើម។ តែយ៉ាងណា​មជ្ឈមណ្ឌល​ឯកសារកម្ពុជា បានធ្វើការងារនេះ​ជាមួយ​អង្គការ​ចិត្ត​សង្គម​អន្តរវប្បធម៌ ឬហៅកាត់ថា TPO ដើម្បីផ្តល់ជូន​ការ​ពិនិត្យ​សុខភាពដល់មូលដ្ឋាន ឬពួកគាត់អាចអញ្ជើញ​ទៅ​កាន់គ្លីនិក​ដៃគូ ដើម្បីពិនិត្យសុខភាពជាប្រចាំយ៉ាង​ហោចណាស់ឱ្យបានម្តងក្នុងមួយឆ្នាំ។

បើទោះបីជាគម្រោង “ការលើក​កម្ពស់​សិទ្ធិ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សុខភាពអ្នក​រស់រាន​មានជីវិត​ពី​របបខ្មែរក្រហម” ត្រូវ​បានអនុវត្ត​រយៈពេល​៤ឆ្នាំហើយ​ក្តី តែគម្រោងមួយនេះ​នឹង​មិន​បញ្ចប់ត្រឹម​នេះ​ទេ ដោយ​​បើតាម​ប្រសាសន៍របស់លោកស្រី សូ ហ្វារីណា ជាគោលដៅ​របស់មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹងធ្វើការពង្រីកគម្រោងនេះឱ្យបានតាមតំបន់ផ្សេងៗទៀតនៅទូទាំងប្រទេស ព្រោះ​អ្នក​ដែល​រស់រានមានជីវិតពីរបបខ្មែរក្រហម​ដែលមាន​អាយុ​ច្រើនជាង៥០ឆ្នាំជាច្រើនទៀត​ពួកគាត់​កំពុងប្រឈម​នឹង​ជំងឺ ក៏​ដូចជា​បញ្ហាផ្សេងៗ។ «…យើងចង់ធ្វើ​ឱ្យ​អស់ចិត្ត បានផ្តល់ផលប្រយោជន៍​ដល់ពួកគាត់ ហើយ​អ្នកស្ម័គ្រចិត្ត​ក៏ទទួលបានសាច់រឿង និងព័ត៌មានសំខាន់ៗពីអ្នក​រស់រានមានជីវិតផងដែរ»


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...