អ្នកជំនាញអប់រំ ៖ បម្រែបម្រួលសង្គម និងសេដ្ឋកិច្ច ទាមទារឱ្យកុមារ និងយុវជនកម្ពុជា ត្រូវមានបំណិនជីវិតសតវត្សរ៍ទី២១

លើកឡើងនៅក្នុងកម្មវិធីតម្រង់ទិសមាតាបិតា អ្នកអាណាព្យាបាល កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា ក្នុងបរិបទបម្រែបម្រួលសង្គម និងសេដ្ឋកិច្ចឥតឈប់ឈរ កុមារ និងយុវជនកម្ពុជា ចាំបាច់ត្រូវតែមានបំណិនជីវិតសតវត្សរ៍ទី២១ ទើបពួកគេអាចរស់នៅប្រកបដោយភាពរីកចំរើន។

លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា នៅពេលដែលសង្គមសេដ្ឋកិច្ចដើរលឿន អនាគតកាន់តែមិនប្រាកដប្រជា ដូច្នេះហើយទើបអ្នកសេដ្ឋកិច្ច និងអ្នកអប់រំ បានចេញនូវបំណិនមួយចំនួនដើម្បីជួយកុមារ និងយុវជន អាចរស់នៅរីកចំរើនសម្របជាមួយនឹងស្ថានភាពដែលអាចនឹងប្រែប្រួលជាប្រចាំ នោះគឺបំណិនជីវិតសតវត្សរ៍ទី២១ ។ បើតាមលោកឧកញ៉ា តទៅមុខទៀត យើងនឹងត្រូវរស់នៅជាមួយគ្នា ចេះពន្យល់គ្នា ចេះវិភាគស៊ីជម្រៅ ក៏ដូចជាត្រូវចេះនូវបំណិនឌីជីថលផងដែរ។

បំណិនសតវត្សរ៍ទី២១ គឺសំដៅលើបំណិនទន់ និងបំណិនបុរេវិជ្ជាជីវៈដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារការងារដែលយុវជនកម្ពុជាត្រូវមាន។ បំណិនសតវត្សទី២១ គឺជាជំនាញដែលជួយពង្រឹង និងអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស ដើម្បីទទួលបានជោគជ័យក្នុងអាជីពការងារនាសម័យបច្ចេកវិទ្យាទំនើប។

បំណិនសតវត្សរ៍ទី២១ ចែកជា៣ រួមមាន ទី១-បំណិនសិក្សារៀនសូត្រ ( ផ្តោតលើ ការត្រិះរិះពិចារណា, ការគិតដោយមានភាពច្នៃប្រឌិត និងនវានុវត្តន៍, ការសហការ និងការប្រាស្រ័យទាក់ទង), ទី២-បំណិនអក្ខរកម្ម (សិស្សត្រូវមាន អក្ខរកម្មព័ត៌មានវិទ្យា, អក្ខរកម្មផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មផ្នែកបច្ចេកវិទ្យា) និងទី៣-បំណិនជីវិត (ផ្ដោតលើ ភាពទន់ភ្លន់និងសម្របសម្រួល, ការចេះផ្តួចផ្តើមគំនិត, ភាពជាអ្នកដឹកនាំ, ផលិតភាពការងារ និងបំណិនសង្គម)។

បើតាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន បច្ចុប្បន្ននេះ បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ បានរៀបចំនូវកម្មវិធីសិក្សាថ្មីៗ ដោយផ្តោតទៅលើជំនាញបំណិនសតវត្សរ៍ទី២១ ពោលគឺដើម្បីជួយឱ្យសិស្សអាចសម្របខ្លួនទៅនឹងបម្រែបម្រួលបរិបទសង្គម សេដ្ឋកិច្ច ក៏ដូចជាសម្រាប់ទីផ្សារការងារនៅពេលអនាគត ដូចជា កម្មវិធីបណ្តុះបណ្តាលទម្លាប់ល្អទាំង៧សម្រាប់បុគ្គលឆ្នើម ដែលផ្តោតសំខាន់លើការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិយាម្បទា, កម្មវិធីចំណេះដឹងហិរញ្ញវត្ថុ ដែលជួយជំរុញនិងបណ្តុះបណ្តាលចំណេះដឹងសេដ្ឋកិច្ច ចំណេះដឹងហិរញ្ញវត្ថុ និងសហគ្រិនភាព, ការបណ្តុះបំណិនកុំព្យូទ័រ បច្ចេកវិទ្យា និងឌីជីថល ដែលជាកម្មវិធីសិក្សាមួយថ្មីបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពក្នុងការសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស ក៏ដូចជាបំពេញការងារក្នុងពេលអនាគតផងដែរ។

សូមជំរាបថា កម្មវិធីតម្រង់ទិសមាតាបិតា អ្នកអាណាព្យាបាល រៀបចំសម្រាប់សិស្សសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ទាំង១១សាខា ដែលត្រូវឆ្លងភូមិសិក្សានៅឆ្នាំសិក្សាថ្មីខាងមុខ រួមមាន ៖ សិស្សកម្មវិធីមត្តេយ្យភាសាខ្មែរកម្រិត៣ ឈានចូលថ្នាក់ទី១ សិស្សកម្មវិធីមត្តេយ្យភាសាអង់គ្លេសកម្រិត៣ ឈានចូលកម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ សិស្សកម្មវិធីភាសអង់គ្លេសសម្រាប់កុមារកម្រិត១២ ឈានចូលកម្មវិធីភាសាអង់គ្លេសសិស្សធំ សិស្សកម្មវិធីចំណេះទូទៅខ្មែរថ្នាក់ទី៦ ឈានចូលថ្នាក់ទី៧ និងថ្នាក់ទី៩ ឈានចូលថ្នាក់ទី១០៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន