ការបណ្តុះបណ្តាលជំនាញ ១.៥លាននាក់ ជាយុទ្ធសាស្រ្តគន្លឹះ ប្រែក្លាយកម្ពុជាជាប្រទេសអភិវឌ្ឍន៍មានប្រាក់ចំណូលកម្រិតខ្ពស់

លោកស្រី ស្រី ផង់ពុទ្ធី នាយកសាលានៃវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនសៀមរាប បានមានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មិនត្រឹមតែជួយកាត់បន្ថយភាពក្រីក្រ និងផ្តល់ជំនាញច្បាស់លាស់ដល់និស្សិតប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធសាស្ត្រដ៏មុតស្រួចដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោកស្រី ស្រី ផង់ពុទ្ធី បានលើកឡើងថា វគ្គបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជាកម្មវិធីមួយរួមចំណែកធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចកម្ពុជា គិតគូដល់ប្រជាពលរដ្ឋក្រីក្រ និងគ្រួសាររងហានិភ័យ ដោយសិក្សាឥតគិតថ្លៃ និងផ្តល់ប្រាក់ឧបត្ថម្ភ។ ម្យ៉ាងវិញទៀត ថ្នាក់ដឹកនាំបានផ្តោតលើចំណេះនិងជំនាញច្បាស់លាស់ ស្របតាមលំហរនៃទីផ្សារសកល។

មធ្យោបាយមួយ ជួយឱ្យយុវជនអាចចាប់យកជំនាញការងារ និងចូលរួមការអភិឌ្ឍន៍សង្គម សេដ្ឋកិច្ច ព្រមទាំងជាស្ពានសម្រាប់ជីវិត… កាលណាមានជំនាញ ដូចមានលុយក្នុងហោប៉ៅ ម្យ៉ាងអាចយកជំនាញទៅគ្រប់ទីកន្លែង និងធ្វើឱ្យជីវភាពកាន់តែប្រសើរឡើង

លោកស្រី ស្រី ផង់ពុទ្ធី នាយកសាលានៃវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនសៀមរាប

សម្រាប់លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម លើកឡើងដូចគ្នាដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដែលជ្រោមជ្រែងដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គឺក្នុងគោលបំណងជួយសម្រួលនិស្សិតមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ និងផ្តល់ជំនាញជាក់លាក់មួយដល់យុវជន ដើម្បីជាយាន្តចូលប្រលូកក្នុងទីផ្សារការងារ។

លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ។ រូប ក្រសួងការងារ

លោកថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ទៅដល់យុវជន ជាយុទ្ធសាស្រ្តដ៏មានសក្តានុពលមួយរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ដើម្បីជម្រុញឱ្យយុវជនមានជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួនសម្រាប់ជីវិត ក្នុងការស្វែងរកការងារសមរម្យ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចប្រទេសជាតិ។

យុវជនមានឱកាសល្អណាស់ ក្នុងការចាប់យកជំនាញជាក់លាក់ ដែលជាតម្រូវការទីផ្សារការងារខ្ពស់

លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម

យ៉ាងណាម៉ិញ លោក ហាវ ធិន ក៏បានអំពាវនាវឱ្យយុវជនទាំងអស់ ចេះចាប់យកឱកាសមាស ឱកាសប្រាក់ ដែលរាជរដ្ឋាភិបាលបានដាក់ជាគោលនយោបាយ ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យទូទាំងប្រទេស។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ឱ្យអនុវត្តជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១លាន ៥ សែននាក់ សិក្សាដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ម៉ឺនរៀល រយៈពេល ៤ខែ។

យុវជនកំពុងទទួលការបណ្តុះបណ្តាលជំនាញអគ្គិសនី, ការបណ្តុះបណ្តាលជំនាញបច្ចេកទេស គឺជាយុទ្ធសាស្រ្តមួយរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជា​ជាប្រទេសមានការអភិវឌ្ឍ

យោង​តាមរបាយការណ៍របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ គិត​ត្រឹម​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ មានយុវជន​សរុប​ចំនួន ១៩ ៨៨៦នាក់ បានចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស តាមកម្មវិធីបណ្តុះបណ្តាល ១.៥លាននាក់ ដោយក្នុងនោះ នៅ​រាជធានីភ្នំពេញ​មានចំនួន ៧ ៧២៧នាក់ (ស្រី ២ ៥៣២នាក់), បាត់ដំបង ២ ៤៥១នាក់ (ស្រី ១០៦៥នាក់), សៀមរាប ១ ៣៦០នាក់ (ស្រី ២៨២នាក់), កណ្តាល ៧៤៣នាក់ (ស្រី ២១៤នាក់), ព្រះសីហនុ ៧០៤នាក់ (ស្រី ២៣៧នាក់), និងបណ្ដាខេត្តផ្សេងៗចំនួន ៦ ៩០១នាក់ (ស្រី ២ ៤៨៥នាក់)។

ដោយឡែកវិស័យដែលយុវជនបានចុះឈ្មោះចូលរៀនវិញ​រួមមាន ៖ វិស័យសំណង់សរុបចំនួន ២ ៩៨៩នាក់ (ស្រី ៤៤៧នាក់), អគ្គិសនី និងថាមពល ៦០៩នាក់ (ស្រី ៦៧នាក់), អេឡិចត្រូនិក ៤៤២នាក់ (ស្រី ៦៥នាក់), កម្មន្តសាល ១៤៣នាក់ (ស្រី ៩នាក់), មេកានិចទូទៅ/មេកានិចរថយន្ត ៣ ០៤៤នាក់ (ស្រី ១៣៩នាក់), ធុរកិច្ច និងព័ត៌មានវិទ្យា ៦ ៤១០នាក់ (ស្រី ៣ ៣៨០នាក់) , សេវាកម្ម ១ ១៦២នាក់ (ស្រី ៩៩៤នាក់), បរិក្ខារត្រជាក់ និងកម្តៅ ២៩៧២នាក់ (ស្រី ១០៣នាក់), ទេសចរណ៍ ១ ១៣០នាក់ (ស្រី ៨៤០នាក់), និងកសិកម្ម និងកសិ-ឧស្សាហកម្ម ៩៨៥នាក់ (ស្រី ៧៧១នាក់)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។