កែវភ្នែកសិប្បនិម្មិត ផលិតដោយគរុនិស្សិត NIE ជួយ​គ្រូបង្រៀន​ងាយស្រួលពន្យល់សិស្សទាក់ទងមេរៀនជីវវិទ្យា

ជាគំនិតជួយ​ទៅ​ដល់ការ​បង្រៀន​របស់​គ្រូបង្រៀន​ទៅលើមុខវិជ្ជាជីវវិទ្យា គរុនិស្សិតមួយ​ក្រុម នៃវិទ្យាស្ថានជាតិអប់រំ បាន​បង្កើតសម្ភារឧបទ្ទេស “កែវភ្នែកសិប្បនិម្មិត” ប្រកបដោយភាពច្នៃប្រឌិត និងគួរ​ឱ្យ​ទាក់ទាញ រហូត​ទទួលបានជ័យលាភីលេខ១ ក្នុង​ឱកាស​ដាក់តាំង នៅពិព័រណ៍ស្នាដៃស្រាវជ្រាវ របស់គរុនិស្សិតកាលពីពេលថ្មីៗនេះថែមទៀត។

កញ្ញា ឈួង វួចល័ក្ខ គរុនិស្សិតបរិញ្ញាបត្រ+២ ជំនាន់ទី២ ឯកទេសជីវវិទ្យា នៃវិទ្យាស្ថានជាតិអប់រំ ដែលចូលរួម​ក្នុងការផលិតគ្រឿងឧបទេសមួយនេះ និយាយថា កត្តាជំរុញឱ្យក្រុមរបស់ខ្លួនបង្កើតស្នាដៃ សម្ភារឧបទេស កែវភ្នែកសិប្បនិម្មិត ទី១ ​គឺសម្រាប់ដាក់តាំងបង្ហាញក្នុងព័រណ៍អប់រំស្នាដៃគរុនិស្សិត ដែលមានភាពទាក់ទាញ មានចលនា បង្ហាញភាពពិតនៃបាតុភូតឆ្លុះបញ្ចាំងមេរៀនជីវវិទ្យា និងការអនុវត្តជាក់ស្ដែង ដើម្បីឆ្លើយតបការការរៀន និងបង្រៀនថ្នាក់វិទ្យាល័យ ជាពិសេសសិស្សមធ្យមសិក្សាក្នុងថ្នាក់ទី១០ ទី១១ និងទី១២។

កញ្ញា ឈួង វួចល័ក្ខ ជាគរុនិស្សិតបរិញ្ញាបត្រ+២ ជំនាន់ទី២ ឯកទេសជីវវិទ្យា នៃវិទ្យាស្ថានជាតិអប់រំ

ទី២ ការផលិតសម្ភារឧបទេស កែវភ្នែកសិប្បនិម្មិត ធ្វើឡើងសម្រាប់ជួយក្នុងការរៀន និបង្រៀន ដោយកន្លងមកសិស្សានុសិស្សធ្លាប់តែឃើញរូបភាពទាំងនេះនៅក្នុងសន្លឹកមេរៀន ដូច្នេះទើបក្រុមមានគំនិតបង្កើតជាសម្ភារឧបទេស កែវភ្នែកសិប្បនិម្មិត ពីក្នុងមេរៀនជីវវិទ្យាថ្នាក់ទី១២ ដើម្បីឱ្យសិស្សងាយយល់ខ្លឹមសារមេរៀន។ កញ្ញា ឈួង វួចល័ក្ខ បន្តថា ក្រុមរបស់ខ្លួនបានបង្កើតស្នាដៃទាំងអស់រួមមាន សម្ភារឧបទេស កែវផ្នែកសិប្បនិម្មិត ការផលិតណឺរ៉ូន ការផលិតផូសីល រូបផ្គុំផ្នែកខាងក្នុងរបស់សត្វឆ្អឹងកង ចរន្តឈាមក្នុងបេះដូង និងរូបសំណាកសួត។ ក្នុងនោះ ស្នាដៃដែលលេចធ្លោរ និងមានការពេញចិត្តពីគណៈកម្មការវាយតម្លៃផ្ដល់ជ័យលាភីគឺ សម្ភារឧបទេស កែវផ្នែកសិប្បនិម្មិត។

សម្រាប់សម្ភារៈ​នៃការបង្កើត កែវភ្នែកសិប្បនិម្មិត នេះ វួចល័ក្ខ និយាយថា គេត្រូវការសម្ភារៈ៣សំខាន់ៗ ដោយ ទី១. សម្ភារដែលសំខាន់បំផុត គឺស្វែងរកផ្នែកដែលប៉ោងច្នៃចេញពីកូនភូគោលពុះជាពីរ ដើម្បីឱ្យបានកែវប៉ោងខាងមុខ និងកែវប៉ោងខាងក្រោយ ដែលហៅថា បាតភ្នែក, ទី២ គឺកែវប៉ោង ឬឡង់ទីប៉ោង តំណាងឱ្យកែវភ្នែក, ទី៣. ពិល ប្រើសម្រាប់ជាប្រភពពន្លឺ និងសម្ភារបន្ទាប់បន្សំមានដូចជា ជើងទម្រ និងស្នោជាដើម។

កញ្ញា ឈួង វួចល័ក្ខ បញ្ជាក់បន្ថែមថា សារៈសំខាន់នៃការផលិតសម្ភារឧបទេស គឺដើម្បីឆ្លើយតបការរៀន និងបង្រៀ។ ក្នុងនោះ ការផ្សារភ្ជាប់វិធីសាស្រ្តបង្រៀនទាក់ទងនឹងមេរៀនភ្នែក ព្រមទាំងមានសម្ភារឧបទេសសម្រាប់ជំនួយក្នុងការបង្រៀន នឹងនាំឱ្យការរៀន និងបង្រៀនទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់។ លោកគ្រូ អ្នកគ្រូ អាចបញ្រ្ជាបមេរៀនសរីរាង្គវិញ្ញាណ ឬកែវភ្នែក ទៅដល់កូនសិស្សបានគ្រប់វិធីសាស្រ្តទាំងអស់ដែលមានគោលវិធីសិស្សមជ្ឈមណ្ឌល ដោយអាចបង្ហាញបាតុភូត​ឱ្យសិស្ស​ចេះពិចារណា និងពិភាក្សាគ្នា។ ឧទាហរណ៍ នៅក្នុងចំណុចនាទីកែវភ្នែក ប្រសិនបើគ្មានសម្ភារឧបទេសបង្ហាញសិស្ស ហាក់ដូចជាកូនសិស្សប្រើការស្រមើស្រមៃទាំងអស់ក្នុងការរៀន ដូច្នេះគាត់ចាំមិនបានយូរ អត់មានសម្ភារៈឧបទេសក្នុងការមើល ឬពាល់បាន។

លោក ហ៊ុន សើន ជាគរុនិស្សិតបរិញ្ញាបត្រ+២ ជំនាន់ទី២ ឯកទេសជីវវិទ្យា នៃវិទ្យាស្ថានជាតិអប់រំ

លោក ហ៊ុន សើន គរុនិស្សិតបរិញ្ញាបត្រ+២ ជំនាន់ទី២ ឯកទេសជីវវិទ្យា នៃវិទ្យាស្ថានជាតិអប់រំ និងជាប្រធានក្រុម លើកឡើងដែរថា លក្ខណៈពិសេសដែលនាំឱ្យសម្ភារឧបទេស កែវភ្នែកទទួលបានជ័យលាភីឆ្នើម គឺដោយសារស្នាដៃធ្វើឡើងមានគំនិតច្នៃប្រឌិត និងមានទំនាក់ទំនងស្ទែម (STEM) មានន័យថា មុខវិជ្ជាជីវវិទ្យាឆ្លើយតបទំនាក់ទំនងគ្នាជាមួយមុខវិជ្ជារូបវិទ្យា។ លោក ហ៊ុន សើន បន្តថា សម្ភារឧបទេស កែវភ្នែកសិប្បនិម្មិតនេះ ពិតជាបានឆ្លើយតបខ្លឹមសារមេរៀនជាក់ស្ដែង គឺនៅពេលយើងមើលវត្ថុណាមួយ កែវភ្នែកបង្កើតរូបភាពនៃវត្ថុនោះលើស្រទាប់រេទីន ហើយរូបភាពមានលក្ខណៈក្រឡាប់ចុះក្រោម បន្ទាប់មកទើបខួរក្បាលបកស្រាយព័ត៌មាន ត្រឡប់រូបភាពនៅលើរេទីនមកសភាពដើមវិញ ហើយភ្នែករបស់យើងមើលវត្ថុនោះក្នុងសភាពធម្មតាវិញ។

គរុនិស្សិតបរិញ្ញាបត្រ+២ រូបនេះ បន្ថែមថា រយៈពេលរៀបចំផលិតផលស្នាដៃនេះមិនប្រើពេលច្រើននោះឡើយ ប៉ុន្តែការស្វែងរកគំនិត ទើបពិបាក និងប្រើពេលយូរ។ ផលលំបាក គឺត្រូវពន្យល់សមាជិកក្រុមអំពីប្រធានបទដែលត្រូវធ្វើ និងការស្វែងរកសម្ភារសម្រាប់ផលិត។​ លើសពីនេះ សមាជិកក្រុមជួយគ្នាតាមជំនាញរៀងៗខ្លួន ព្រមទាំងមានការជួយណែនាំពីលោកគ្រូ អ្នកគ្រូបន្ថែមទើបស្នាដៃនេះអាចសម្រេចបាន។

ប្រធានក្រុមរូបនេះ លើកឡើងដែរថា ក្រុមរបស់ខ្លួនមិនធ្លាប់រំពឹងថា ស្នាដៃនេះអាចជាប់ជ័យលាភីឆ្នើមនោះទេ ព្រោះគិតថាការបង្កើតសម្ភារៈឧបទេសនេះឡើង សម្រាប់ជាស្នាដៃយកទៅបង្រៀនសិស្សនៅតាមវិទ្យាល័យប៉ុណ្ណោះ។ លោក ហ៊ុន សើន បន្តថា នៅពេលគណៈកម្មការប្រកាសថាក្រុមទទួលបានជ័យលាភី គឺសមាជិកក្រុមទាំងអស់ពិតជារំភើប រីករាយជាខ្លាំង។

សម្ភារឧបទេស កែវភ្នែកសិប្បនិម្មិត របស់គរុនិស្សិត​បរិញ្ញាបត្រ​+២ ឯកទេសជីវវិទ្យា នៃវិទ្យាស្ថានជាតិអប់រំ ក្រុមទី១ ​

ជាមួយគ្នានេះ លោក ហ៊ុន សើន ក៏បានលើកទឹកចិត្តសិស្សានុសិស្សត្រូវខំរៀនសូត្រ ព្យាយាមស្វែងយល់ខ្លឹមសារមេរៀន និងឆ្លើយតបជីវភាពជាក់ស្ដែង ។ ចំពោះ លោកគ្រូ អ្នកគ្រូ ត្រូវរកគំនិត ដឹកនាំសិស្សឱ្យបង្កើតថ្មី និងត្រូវមានទំនាក់ទំនងស្ទែម (STEM) រួមមាន វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ទើបសិស្សមានបំណិនផង និងចំណេះដឹងផង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *