យុវតីជនជាតិដើមភាគតិច ខម ស្រីភាព ៖ រៀនជំនាញអគ្គិសនីមិនប្រាកដថាចេះតែតភ្លើងមួយមុខ

ភ្នំពេញ – នាឱកាសតាំងបង្ហាញឧបករណ៍និងបច្ចេកវិទ្យានៃពិព័រណ៌ជាតិ-អន្តរជាតិ ស្តីពី “វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” លើកទី១ មានបច្ចេកវិទ្យាថ្មីៗជាច្រើនបានដាក់បង្ហាញនៅតាមស្តង់ពិព័រណ៍នីមួយៗ ។ បច្ចេកវិទ្យា បរិក្ខាអេឡិចត្រូនិក និងសម្ភារៈទាំងនោះកើតឡើងដោយគំនិតច្នៃប្រតិដ្ឋថ្មីរបស់សិស្ស និស្សិត និងអ្នកស្រឡាញ់បច្ចេកវិទ្យានៅកម្ពុជា ។

យុវតី ខម ស្រីភាព និស្សិតជនជាតិដើមភាគតិចសិក្សាជំនាញអគ្គិសនីឆ្នាំទី២ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនៈគីរី បានដាក់តាំងបង្ហាញស្នាដៃបង្កើតគ្រឿងបង្គុំអគ្គិសនីសម្រាប់តាំងលម្អនៅក្នុងពិព័រណ៌ជាតិ-អន្តរជាតិ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ គ្រឿងបង្គុំអគ្គិសនីសម្រាប់តាំងលម្អជាសមិទ្ធផលកែច្នៃរួមគ្នារបស់ក្រុមនិស្សិតរួមជំនាន់សិក្សាជំនាញអគ្គិសនី ។

បរិក្ខាគ្រឿងបង្គុំអគ្គិសនីខាងលើប្រើប្រាស់សម្រាប់តាំងលម្អនៅតាមហាងកាហ្វេ សណ្ឋាគារ និងគេហដ្ឋានតាមចំណង់ចំណូលចិត្ត ។ បរិក្ខាគ្រឿងបង្គុំអគ្គិសនីដ៏ស្រស់ស្អាតនេះ បានផ្សំផ្គុំឡើងពីវត្ថុធាតុដើមចាស់ៗ យកមកកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ មានដូចជា បំពង់ទុយោទឹក ក្បាលទុយោបូមទឹក ដើមឬស្សី អំពូលភ្លើងតូចធំ ខ្នងកង់ ខ្នងម៉ូតូ វិទ្យុ នាឡិកា ព្រមទាំងសម្ភារៈចាស់ៗផ្សេងទៀត ។

យុវតី ខម ស្រីភាព បាននិយាយថា ៖ “ខ្ញុំមានគំនិតបី ទីមួយចង់បង្ហាញស្នាដៃទាំងនេះទៅកាន់សិស្សប្អូនថា និស្សិតសិក្សាជំនាញអគ្គិសនីមិនមែនមានន័យថា ចេះតែតភ្លើងមួយមុខនោះទេ យើងអាចរៀបចំបរិក្ខាតាំងលម្អនានាដោយគំនិតច្នៃប្រតិដ្ឋផ្ទាល់ ។ ទីពីរខ្ញុំចង់កែច្នៃរបស់របរដែលបោះចោលឱ្យមានតម្លៃ ឬកែច្នៃសំរាមឱ្យជារបស់មានប្រយោជន៍  និងទី៣ ខ្ញុំចង់បង្ហាញទៅសាធារណជនឱ្យគិតដល់បរិស្ថាន និងស្រឡាញ់បរិស្ថានរស់នៅ” ។

និយាយពន្យល់ពីមូលហេតុបង្កើតស្នាដៃថ្មីរបស់ក្រុមផង និងបង្ហាញពីគោលបំណងផ្ទាល់ខ្លួនផង កញ្ញា ខម ស្រីភាព បានឱ្យដឹងទៀតថា បច្ចុប្បន្នជំនាញអគ្គិសនីពុំមានស្ត្រីសិក្សាច្រើននោះទេ ព្រោះជំនាញនេះភាគច្រើនអ្នកសិក្សាជាបុរស ។ សម្រាប់កញ្ញា ខម ស្រីភាព មានបំណងផ្លាស់ប្តូរទស្សនៈនេះដោយចាប់ផ្តើមជ្រើសរើសជំនាញអគ្គិសនីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនៈគីរី កាលពីឆ្នាំ២០២១ ។

កញ្ញា ខម ស្រីភាព បាននិយាយអមដោយស្នាមញញឹមថា ៖

“ខ្ញុំមានបំណងបង្ហាញពីការចូលរួមរបស់ស្រ្តីក្នុងវិស័យបច្ចេកវិទ្យា និងទស្សនៈយេឌ័រនៅក្នុងសង្គម ព្រោះការងារអគ្គីសនីបុរសអាចធ្វើបាន យើងស្រ្តីក៏អាចធ្វើបានដូចគ្នា វាមិនសំខាន់ថា បុរសឬស្រ្តីទេ តែសំខាន់យើងជាអ្នកជ្រើសរើស”

ជំនាញអគ្គិសនី និងអេឡិចត្រូនិក ជាជំនាញមួយនៅក្នុងជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ។ ជំនាញអគ្គិសនី និងអេឡិចត្រូនិក គឺជាផ្នែកមួយនៃវិទ្យាសាស្រ្តដែលទាក់ទងនឹងការប្រើប្រាស់អគ្គិសនីអេឡិចត្រូនិក និងអេឡិចត្រូម៉ាញ៉េទិច ។ ជំនាញនេះពិតជាសំខាន់ ព្រមទាំងផ្តល់សារៈប្រយោជន៍ជាច្រើនដល់សង្គម និងប្រជាជន ។ បច្ចុប្បន្នរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តឱ្យយុវជនកម្ពុជាសិក្សាជំនាញនេះ ពិសេសជំនាញផ្សេងដែលស្ថិតនៅក្នុងចំណោមជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ។

មុននឹងបញ្ចប់កិច្ចសន្ទនាជាមួយ AMS Education កញ្ញា ខម ស្រីភាព បាននិយាយថា អនាគតបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់សញ្ញាបត្រជំនាញបច្ចេកទេសអគ្គិសនី រូបគេមានបំណងបន្តការសិក្សាយកបរិញ្ញាបត្រជំនាញអគ្គិសនីនៅរាជធានីភ្នំពេញ ដោយយុវតីរូបនេះសម្លឹងឃើញថា កម្ពុជាកំពុងត្រូវការអ្នកជំនាញអគ្គីសនី និងអេឡិចត្រូនិក ។

“ខ្ញុំជឿថា ពេលរៀនចប់បើខ្ញុំមិនបានធ្វើការងារនៅស្ថាប័នណាមួយ ក៏មានការងារធ្វើដែរជំនាញនេះ ! ខ្ញុំចង់ចូលបម្រើការងារនៅអគ្គិសនីកម្ពុជា តែបើមិនបានធ្វើទេ ខ្ញុំអាចបើកកន្លែងលក់ដូរគ្រឿងអគ្គីសនីមួយក៏បាន” ។ នេះបើតាមការបញ្ជាប់របស់យុវតី ខម ស្រីភាព និស្សិតជនជាតិដើមភាគតិចសិក្សាជំនាញអគ្គិសនី នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនៈគីរី ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....