ការកំណត់គោលដៅជំរុញយុវសិស្ស ម៉ូវ ដេវីដ ទទួលបាននិទ្ទេស A

គ្មានអ្វីបានមកដោយងាយស្រួលនោះទេ ក្រោយការខិតខំប្រឹងប្រឹងសិក្សារៀនសូត្រអស់រយៈពេល១២ឆ្នាំ ទីបំផុត យុវសិស្ស ម៉ូវ ដេវីដ ជាសិស្សមកពីវិទ្យាល័យជាស៊ីមសន្ធរម៉ុក បានប្រឡងបាក់ឌុបជាប់និទ្ទេស A ។ យុវសិស្ស ម៉ូវ ដេវីត បានឱ្យដឹងថា ការកំណត់គោលដៅ ជំរុញឱ្យរូបគេទទួលបាននិទ្ទេស A នេះ។

យុវសិស្ស ម៉ូវ ដេវីដ និយាយថា រូបគេមានមហិច្ឆតាខ្ពស់ចង់ប្រឡងបាក់ឌុបទទួលបាននិទ្ទេស A ចាប់តាំងពីរៀនថ្នាក់ទី៩ ហើយដើម្បីសម្រេចក្ដីស្រមៃនេះ រូបគេបានកំណត់គោលដៅស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន និងអនុវត្តតាមផែនការចង់បាននិទ្ទេស A ។ ដេវីដ បន្តថា នៅពេលរៀនថ្នាក់ទី១១ រូបគេបានរៀនត្រៀមបំប៉នបន្ថែមមូលដ្ឋានគ្រឹះមុខវិជ្ជាថ្នាក់ទី១២ជាមុន។ អំឡុងពេលរៀន រៀបចំកាលវិភាគសិក្សាឱ្យបានត្រឹមត្រូវ និងអនុវត្តលំហាត់ជាប្រចាំត្រូវធ្វើពីតូចទៅធំ។ នៅសល់បីខែមុនការប្រឡងមកដល់ រូបគេចាប់ផ្ដើមសង្ខេបមេរៀនតាមខ្លឹមសារមេរៀននីមួយៗ ទើបយកមកអាន ឬទន្ទេញឱ្យចាំ។ ចំណែក មុខវិជ្ជាប្រវត្តិវិទ្យា រូបគេបែងចែកតាមសម័យកាល ដើម្បីងាយស្រួលរំលឹក និងទន្ទេញងាយយល់ ងាយចាំ។

យុវសិស្ស ម៉ូវ ដេវីដ ជាសិស្សនិទ្ទេសA ឆ្នាំ២០២៣

កត្តាដែលជំរុញឱ្យ ដេវីត ចង់ទទួលបាននិទ្ទេសA ដោយសារមានការជំរុញ លើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូ ក៏ដូចជាមិត្តភក្ដិឱ្យខិតខំសិក្សាដើម្បីទទួលបានភាពជោគជ័យ។ លើសពីនេះ ឪពុកម្ដាយជាកម្លាំងចិត្ត គាំទ្រ និងផ្ដល់ឱកាសឱ្យបានសិក្សារៀនសូត្រ។ ជាពិសេស គឺខ្លួនឯងផ្ទាល់ ខិតខំប្រឹងប្រែងរៀនសម្រេចយកនិទ្ទេស A ព្រោះបើទោះជាមានការជំរុញពីមនុស្សជុំវិញខ្លួន ប៉ុន្តែបើខ្លួនឯងគ្មានគោលបំណង និងក្ដីស្រមៃក៏មិនអាចទទួលបានជោគជ័យដែរ។

«នៅពេលដឹងថាជាប់និទ្ទេស A ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំង ព្រោះបានទទួលអ្វីដែលយើងខិតខំប្រឹងប្រែង ដោយសារក្រោយបញ្ជប់ថ្នាក់ទី១២ ខ្ញុំទទួលបានជោគជ័យដំបូងមុននឹងចូលទៅដល់សង្គមកាន់តែជ្រៅ» ។

យុវសិស្ស ម៉ូវ ដេវីដ ជាសិស្សនិទ្ទេស A

បញ្ហាប្រឈមដែល ដេវីត ជួបប្រទះអំឡុងពេលរៀនថ្នាក់ទី១២ គឺ ទី១. ការស្វែងរកខ្លួនឯង ទី២. ការស្វែងយល់ពីមជ្ឈដ្ឋានជុំវិញខ្លួន ទី៣. ការគ្រប់គ្រងពេលវេលា និងទី៤. សុខភាព។ លើសពីនេះ រូបគេជាមនុស្សចូលចិត្តរៀនអ្វីដែលថ្មី និងអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ ។ ដេវីត បន្តថា រូបគេក៏បានចូលរួមប្រកួតក្នុងកម្មវិធីនិយាយជជែកដេញដោល អ្នកបន្តវេន ជាភាសាខ្មែរ ស្របពេលកំពុងរៀនត្រៀមប្រឡងយកនិទ្ទេសA ។ បើទោះជាប្រឈមបញ្ហាទាំងនោះក្ដី ដេវីដ នៅតែអាចជំនះឧបសគ្គទាំងនេះបាន ដោយគេស្វែងរកដំណោះស្រាយ រៀបចំកាលវិភាគសិក្សាឱ្យបានត្រឹមត្រូវ ទីបំផុតរូបគេក៏ទទួលបានលទ្ធផលល្អព្រមគ្នា ពោលគឺទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីនិយាយជជែកដេញដោល និងប្រឡងជាប់និទ្ទេសA ។

យុវសិស្ស ម៉ូវ ដេវីដ ម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីជជែកដេញដោល អ្នកបន្តវេន ជាភាសាខ្មែរ

បើតាមយុវសិស្ស ដេវីដ និទ្ទេសA គ្រាន់តែស្ដែងចេញពីសមត្ថភាព និងការខិតខំប្រឹងប្រែងរយៈពេល១២ឆ្នាំ មានឱកាសទទួលបានរង្វាន់ អាហារូបករណ៍ លើកកិត្តិយសខ្លួនឯង គ្រួសារ និងសាលារៀន។ ប៉ុន្តែសម្រាប់សិស្សានុសិស្សដែលប្រឡងមិនទទួលបាននិទ្ទេសដូចអ្វីដែលខ្លួនចង់បានក៏កុំបាក់ទឹកចិត្ត ព្រោះការប្រឡងបាក់ឌុបគ្រាន់តែជាដំណាក់កាលជោគជ័យដំបូងប៉ុណ្ណោះ។

សិស្សនិទ្ទេស A ឆ្នាំ២០២៣ រូបនេះ ក៏បានលើកទឹកចិត្តសិស្សប្អូនដែលត្រូវប្រឡងឆ្នាំក្រោយ ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព កុំចាត់ទុកការប្រឡងបាក់ឌុបជាសម្ពាធតែត្រូវគិតថាវាជាកាតព្វកិច្ចដែលយើងត្រូវបំពេញ។ លើសពីនេះ កុំផ្ដោតទៅលើពាក្យសម្ដីអវិជ្ជមាន តែត្រូវពង្រឹងសមត្ថភាព ខំឱ្យអស់ពីសមត្ថភាព ប្រសិនបើយើងបានខិតខំហើយមិនទទួលបានជោគជ័យនោះក៏មិនមែនជាកំហុសរបស់យើងដែរ។ លើសពីនេះ ត្រូវថែរក្សាសុខភាពឱ្យបានល្អដើម្បីទទួលបានភាពជោគជ័យនៅក្នុងការសិក្សា។ ខិតខំប្រឹងប្រែងរៀនពីដើមឆ្នាំ ពង្រឹងមូលដ្ឋានគ្រឹះ ស្វែងរកខ្លួនឯង អភិវឌ្ឍខ្លួនឯងឱ្យខ្លាំង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។