ជិតចូលឆ្នាំ និស្សិត​ខ្មែរ​សិក្សា​នៅ​ប្រទេសចិន ជួបជុំគ្នារៀបចំកម្មវិធីសង្រ្កាន្ត បង្ហាញវប្បធម៌ និងរំសាយអារម្មណ៍​នឹកស្រុកកំណើត

ខណៈពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខិតជិតមកដល់ និស្សិត​ខ្មែរ​ដែលកំពុង​បន្ត​ការ​សិក្សា​នៅ​ប្រទេសចិន បានបង្កើតជាការជួបជុំនៅ​តាមតំបន់ ក៏​ដូចជា​នៅ​ស្ថានទូត ដើម្បីរៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ដើម្បីរំលឹកអនុស្សាវរីយ៍ បង្ហាញវប្បធម៌ ដែលក៏​ជា​ការ​រំសាយអារម្មណ៍​នឹកស្រុកកំណើតនារដូវចូលឆ្នាំ។

លោក ស៊ូ សិទ្ធិគុណ ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន អាណត្តិទី៨ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំនិស្សិតខ្មែរនៅប្រទេសចិនតែងធ្វើសង្គ្រាន្តដើម្បីជួបជុំគ្នាមុនថ្ងៃបុណ្យចូលឆ្នាំមកដល់ អាចកើតឡើងតាម២រូបភាព ដោយទីមួយគឺធ្វើឡើងនៅតាមសាកលវិទ្យាល័យមួយចំនួននៅក្នុងខេត្តដែលមានព្រំប្រទល់ ជាប់ ឬក្បែរ ប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ ជាដើម។ ដោយសមាគមសិស្សនិស្សិតបានស្នើទៅកាន់សាលាដោយផ្ទាល់ ដើម្បីប្រារព្ធកម្មវិធីសង្គ្រាន្តឡើងជុំគ្នា និងជួបជុំលេងល្បែងប្រជាប្រិយ ពិសារអាហារសាមគ្គី រាំកម្សាន្តចង្វាក់ខ្មែរ និងបង្កើនមិត្តភាពរវាងនិស្សិតដែលនៅទីនោះផ្ទាល់។

ចំពោះរូបភាពទី២ សមាគមនិស្សិតខ្មែរភាគច្រើនធ្វើឡើងនៅតាមអគ្គកុងស៊ុលខ្មែរនៅប្រទេសចិន ទៅតាមតំបន់ ជាក់ស្ដែងកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ និស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងណាននីង និងទីក្រុងគុយលីន ប្រមាណ១២០នាក់ ដែលមកពីសាកលវិទ្យាល័យចំនួន១០ បានចូលរួម និងជួយរៀបចំកម្មវិធីចូលឆ្នាំប្រពៃណីខ្មែរ ដែលដឹកនាំ និងរៀបចំដោយ លោក តាំង សុខងន់ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង និងមានការចូលរួមពីស្ថានកុងស៊ុល ឡាវ ថៃ មីយ៉ានម៉ា និងប្រទេសផ្សេងៗទៀតប្រចាំទីក្រុងណាននីង។ ជាមួយគ្នានេះដែរ ចំពោះស្ថានទូតកម្ពុជានៅទីក្រុងប៉េកាំង ក៏នឹងរៀបចំដើម្បីជួបជុំនិស្សិតខ្មែរដែលកំពុងសិក្សានៅក្នុងទីក្រុងប៉េកាំងនាថ្ងៃទី៩ ខែមេសា នេះចាប់ពីម៉ោង៣រសៀល ដល់៩យប់ ដោយមានអ្នកចូលរួមភាគច្រើនជានិស្សិតខ្មែរដែលកំពុងសិក្សា និងរស់នៅក្នុង និងក្បែរទីក្រុងប៉េកាំង។

លោក ស៊ូ សិទ្ធិគុណ ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន អាណត្តិទី៨

“ការរៀបចំសង្គ្រាន្តខ្នាតតូចៗនេះ អាចជួយឱ្យនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសចិន គ្រប់តំបន់បានជួបជុំសិស្សខ្មែរដូចគ្នា លេងល្បែងប្រជាប្រិយខ្មែរ រាំកម្សាន្ត ហើយក៏មានការចូលរួមពីនិស្សិត ចិន ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា”

ជាមួយគ្នានេះ បើតាម លោក សិទ្ធិគុណ នៅក្នុងកម្មវិធីសង្គ្រាន្តដែលរៀបចំនៅស្ថានទូតកម្ពុជានាទីក្រុងប៉េកាំង ក៏មានសកម្មភាពជាច្រើន ដូចជា ជួយគ្នាធ្វើម្ហូបអាហារខ្មែរ លេងល្បែងប្រជាប្រិយ ការសម្ដែងរបាំ ការបង្កើតទំនាក់ទំនងសម្រាប់និស្សិតដែលមកពីសាកលវិទ្យាល័យផ្សេងៗគ្នា ហើយសកម្មភាពទាំងនេះបានជួយច្រើនដល់ផ្លូវចិត្តរបស់និស្សិតនៅប្រទេសចិន។ ព្រោះនៅក្នុងកំឡុងខែនេះ នៅតាមសាកលវិទ្យាល័យភាគច្រើនជាកំឡុងខែប្រឡង រីឯនិស្សិតដែលត្រៀមបញ្ចប់ការសិក្សាគឺជាពេលដែលត្រូវត្រៀមបញ្ចប់សារណា ដូចនេះអាចជួយរំសាយអារម្មណ៍តានតឹងពីការសិក្សា និងការនឹកស្រុកកំណើតក្នុងឱកាសបុណ្យឆ្នាំខ្មែរ។

ក្នុងនាមជាប្រធានសមាគមនិស្សិត លោក សិទ្ធិគុណ ចង់ឱ្យនិស្សិតខ្មែរនៅប្រទេសចិន បានជួបជុំគ្នាញឹកញាប់ ច្រើនជាងកម្មវិធីមួយឆ្នាំម្ដង ឬពីរដង ព្រោះពួកគេនឹងអាចចែករំលែកនូវបទពិសោធន៍ផ្សេងៗដែលបានជួបក្នុងកំឡុងពេលសិក្សានៅសាលាផ្សេងគ្នា ទាំងបទពិសោធន៍នៃការរស់នៅ និងទំនាក់ទំនងប្រចាំថ្ងៃ។ ក្នុងឱកាសជួបជុំនិស្សិតនេះផងដែរ សមាគមនិស្សិតខ្មែរក៏តែងតែមានការដាក់តាំងនូវវត្ថុអនុស្សាវរីយ ចូលរួមសម្ដែងរបាំង​ សិល្បៈ ផ្សេងៗដើម្បីឱ្យនិស្សិតបរទេសបានចូលរួមទស្សនា និងស្វែងយល់ពីវប្បធម៌ និងទំនៀមទម្លាប់ខ្មែរផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...