ល្បែងអុកខ្មែរបែបបញ្ញាសិប្បនិម្មិត ឈ្នះមេដាយមាសក្នុងកម្មវិធីប្រកួតគំនិតច្នៃប្រឌិត និងបង្កើតថ្មីនៅចក្រភពអង់គ្លេស

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

អុកខ្មែរបែបបញ្ញាសិប្បនិម្មិត បានឈ្នះមេដាយមាសក្នុងកម្មវិធីប្រកួតគំនិតច្នៃប្រឌិត និងបង្កើតថ្មី នៅសាកលវិទ្យាល័យឃីងស្តូន (Kingston University) ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ ក្នុងការ​ប្រកួតដែលមាន ៣២ប្រទេសចូលរួម។

លោក តាំង ហៀងឡេង អ្នកបង្កើតល្បែងអុកខ្មែរបែបបញ្ញាសិប្បនិម្មិត និងជានិស្សិតអនុបណ្ឌិតវិទ្យាសាស្ត្រព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យន័រតុន ដែលជា​អ្នក​បង្កើត​កម្មវិធីអុកខ្មែរបែបបញ្ញាសិប្បនិម្មិតនេះ មានប្រសាសន៍ថា ការចូលរួមកម្មវិធីប្រកួតគំនិតច្នៃប្រឌិត និងបង្កើតថ្មី នៅចក្រភពអង់គ្លេស គឺលោកចង់បង្ហាញស្នាដៃកូនខ្មែរបានបង្កើត និងចង់លើកមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។

លោក តាំង ហៀងឡេង អ្នកបង្កើតល្បែងអុកខ្មែរបែបបញ្ញាសិប្បនិម្មិត និងជានិសិត្សអនុបណ្ឌិតវិទ្យាសាស្ត្រព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យន័រតុន

អ្នកបង្កើតបញ្ញាសិប្បនិម្មិតល្បែងអុកខ្មែរ រូបនេះ បញ្ជាក់បន្ថែមថា ចំណុចដែលគួរឱ្យចាប់អារម្មណ៍ និងទទួលបានជ័យលាភីមេដាយមាស របស់អុកខ្មែរដោយប្រើបញ្ញាសិប្បនិម្មិត គឺដោយសារ ទី១.បង្ហាញនូវវប្បធម៌ និងលក្ខណៈនៃល្បែងប្រជាប្រិយខ្មែរទៅអន្តរជាតិ, ទី២. ការរួមបញ្ចូលនៃបញ្ញាសិប្បនិម្មិតដែលអាចឱ្យអ្នកចូលចិត្តលេងអុកអាចលេងម្នាក់ឯងជាមួយម៉ាស៊ីនបាន។

និស្សិតអនុបណ្ឌិតវិទ្យាសាស្ត្រព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យន័រតុន បន្ថែមថា គម្រោងល្បែងអុកខ្មែរបែបបញ្ញាសិប្បនិម្មិត ដែលយកទៅប្រកួតនៅចក្រភពអង់គ្លេស សុទ្ធតែមានការត្រួតពិនិត្យ និងសំរិតសម្រាំងពីសាស្រ្តាចារ្យជំនាញ មុនយកទៅប្រកួតជាលក្ខណៈអន្តរជាតិ។ ក្នុងនោះ លោកក៏មានការតាំងចិត្តយ៉ាងមុតមាំថា នឹងអាចទទួលជ័យលាភី និងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

«ខ្ញុំមានមោទនភាពដែលបានយកគម្រោងទៅប្រកួតក្នុងកម្មវិធីអន្តរជាតិ ហើយទទួលបានជ័យលាភីត្រឡប់មកវិញ។»

លោក តាំង ហៀងឡេង បន្ថែមថា ល្បែងអុកខ្មែរបែបបញ្ញាសិប្បនិម្មិត គឺជាវេបសាយមួយ បង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា static web។ ក្នុងនោះបានស្វែងយល់ស៊ីជម្រៅនៃយុទ្ធសាស្រ្តរបស់អុក ការរៀបបន្ទះក្ដារ និងក្រឡាអុក ហើយប្រើប្រាស់ក្បួនដោះស្រាយ Minimax និង Alpha-Beta Pruning algorithms ដើម្បីបង្កើតដៃគូប្រកួតសិប្បនិម្មិត ដែលសក្ដិសមជាគូប្រជែងរបស់មនុស្ស។ លោក តាំង ហៀងឡេង បន្តថា ការបង្កើតល្បែងអុកខ្មែរនេះ ប្រើប្រាស់កូដអប្បរមា ងាយស្រួលសម្រាប់អ្នកចាប់ផ្ដើមដំបូងដោយមិនប្រើប្រាស់ library ឬ framework។ សម្រាប់ដំណាក់កាលបង្កើតល្បែងអុកខ្មែរបែបបញ្ញាសិប្បនិម្មិតនេះ គឺទី១. ស្វែងរកឯកសារទាក់ទងនឹងល្បែងអុក ទី២. រៀបឱ្យលេង២នាក់សិន ទី៣. បញ្ចូលបញ្ញាសិប្បនិម្មិត និងដាក់បញ្ចូលទៅក្នុងវេបសាយ។

អ្នកបង្កើតល្បែងអុកខ្មែរបែបបញ្ញាសិប្បនិម្មិត រូបនេះ លើកឡើងថា ល្បែងអុកមានលក្ខណៈពិសេសរៀងៗខ្លួន ប៉ុន្តែសម្រាប់ល្បែងអុកដែលលោកបង្កើតនេះ មានលក្ខណៈពិសេសដោយអាចលេងជាមួយម៉ាស៊ីនបាន។ លើសពីនេះ ល្បែងអុកខ្មែរដើរក្រឡាខ្លីជាងល្បែងអុកបរទេស និងមានយុទ្ធសាស្រ្តខុសប្លែកពីល្បែកអុកបរទេស។

កម្មវិធីប្រកួតគំនិតច្នៃប្រឌិត និងបង្កើតថ្មី នៅសាកលវិទ្យាល័យឃីងស្តូន (Kingston University) ចក្រភពអង់គ្លេស

លោក​សាស្រ្តាចារ្យ លុយ មិថុនា ដែលដឹកនាំបេក្ខជនកម្ពុជាទៅធ្វើការ​ប្រកួតនៅចក្រភពអង់គ្លេស បានឱ្យដឹងដែរថា ជារៀងរាល់ឆ្នាំសម្រាប់សាកលវិទ្យាល័យន័រតុន តែងជំរុញឱ្យសាស្រ្តាចារ្យ ក៏ដូចជានិស្សិតតាមផ្នែកនីមួយបង្កើតស្នាដៃរួមគ្នាជាមួយសិស្ស ហើយយកទៅប្រកួតប្រជែងនៅក្រៅប្រទេស។ លោក​សាស្រ្តាចារ្យសម្តែងមោទនភាពថា និស្សិតខ្មែរ ពិតជាមានសមត្ថភាព ប៉ុន្តែអ្វីដែលត្រូវការ គឺការផ្ដល់ឱកាស និងការលើកទឹកចិត្ត ដើម្បីបង្ហាញស្នាដៃច្នៃប្រឌិត និងបង្កើតថ្មីទៅកាន់ឆាកអន្តរជាតិ។

គួរជម្រាបជូនថា អុក ឬចត្រង្គ ជាល្បែងកម្សាន្តមួយប្រភេទ ដែលមានការនិយមលេងនៅក្នុងប្រទេសកម្ពុជាតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។ ល្បែងមួយប្រភេទនេះ បានចាប់កំណើតឡើងនៅកម្ពុជា ក្នុងសម័យអង្គរ នាឆ្នាំ៨០០ នៃគ្រឹះសករាជ ដោយមានរូបចម្លាក់នៅលើប្រាសាទបុរាណខ្មែរទុកជាភស្តុតាង។ ល្បែងអុកនេះ អាចលេងដោយមនុស្ស២នាក់ ឬដោយមនុស្ស២ក្រុម មានក្រឡា ៨ គុណ ៨ ជារាងការេស្មើជ្រុង ហើយមានកូនអុកម្ខាង ១៦កូន បែងចែកជាក្រុម ស និង ខ្មៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *