ជំនាន់ Alpha និងមនុស្សនាពេលអនាគត ៖ តើកុមារជំនាន់ថ្មី ត្រូវត្រៀមខ្លួនបែបណា សម្រាប់អនាគត?

វត្តមានបញ្ញាសិប្បនិម្មិត (AI) វិបត្តិអាកាសធាតុ និងការវិវត្តន៍នៃបច្ចេកវិទ្យា កំពុងមានឥទ្ធិពលយ៉ាងខ្លាំងលើមនុស្សជំនាន់ អាល់ហ្វា។ កុមារ ដែលកើតនៅចន្លោះឆ្នាំ ២០១០ ដល់២០២៤ កុមារភាពរបស់ពួកគេ នឹងរស់នៅក្នុងពិភពលោកមួយ ដែលល្បឿននៃការអភិវឌ្ឍបច្ចេកវិទ្យាលឿន និងវិបត្តិអាកាសធាតុ កំពុងបន្តប្រែប្រួល។

យោងតាម Modern Parenting ឪពុកម្ដាយ សម័យថ្មី ក៏ត្រូវសម្របខ្លួនជាមួយនឹងការផ្លាស់ប្ដូរនេះដែរ តាមរយៈសកម្មភាពចំនួន៤ ដូចជា ៖

១. បង្រៀនកុមារអំពីរបៀបរស់នៅជាមួយបច្ចេកវិទ្យា

មនុស្សជំនាន់អាល់ហ្វា បានកើតមកនៅក្នុងពិភពលោក ដែលពោរពេញដោយ អេក្រង់ ឧបករណ៍ឆ្លាតវៃ និងបច្ចេកវិទ្យា AI ។​ យោងតាម Dataconomy កុមារជំនាន់អាល់ហ្វា ជាច្រើន បានប្រើប្រាស់ និងពឹងផ្អែកលើ ថេប្លេត ឬបច្ចេកវិទ្យាផ្សេងៗទៀត សម្រាប់ការរៀនសូត្រ និងកម្សាន្ត។

ជាមួយនឹងភាពសម្បូរបែបនៃបច្ចេកវិទ្យា ឪពុកម្ដាយ ត្រូវណែនាំ បង្រៀន និងបង្ហាញភាពជាគម្រូ អំពីស្វ័យភាព តុល្យភាព និងរបៀបរួមរស់ជាមួយបច្ចេកវិទ្យា ដែលសកម្មភាព នឹងក្លាយជាផ្នែកមួយអាចប្រើប្រាស់ និងគ្រប់គ្រងទម្លាប់រួមរស់នៅជាមួយបច្ចេកវិទ្យាបានល្អ។

២. ជំរុញឱ្យកុមារយល់ដឹងអំពីអាកាសធាតុ និងផែនដី

កុមារជំនាន់អាល់ហ្វា បានកើតមកនៅក្នុងដំណាក់កាល ដែលវិបត្តិអាកាសធាតុ និងផែនដីកំពុងតែប្រែប្រួលរួចទៅហើយ។ ការសិក្សាបង្ហាញថា កុមារជាច្រើន នៅក្នុងជំនាន់អាល់ហ្វា បានយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងមានអារម្មណ៍ថា ពួកគេត្រូវចូលរួមទទួលខុសត្រូវលើបញ្ហានេះ។

ស្របជាមួយនឹង បញ្ហាប្រឈម ក៏ឱកាសផងដែរ ដោយឪពុកម្ដាយអាចណែនាំពួកគេអំពីសកម្មភាពងាយៗមួយចំនួនទាក់ទងនឹងការចូលរួមចំណែកថែទាំបរិស្ថាន ដូចជា ការចូលរួមក្នុងការសម្អាតបរិស្ថានក្នុងសហគមន៍ ឬការរៀបចំកាកសំណល់ ឬសំរាម ឱ្យបានត្រឹមត្រូវជាដើម។

៣. គ្រប់គ្រងពេលវេលានៅជាមួយអេក្រង់

បច្ច្ចុប្បន្ន បច្ចេកវិទ្យា បានក្លាយជារឿងទូទៅ សម្រាប់មនុស្សជំនាន់ អាល់ហ្វា ប៉ុន្តែយ៉ាងណាក៏ដោយ ការចំណាយពេលនៅក្នុងជីវិតជាក់ស្ដែង ក៏មានសារៈសំខាន់ សម្រាប់កុមារផងដែរ។ ដោយអាណាព្យាបាល អាចបង្កើតកាលវិភាគ សម្រាប់កុមារ ចំណាយពេល នៅខាងក្រៅដោយគ្មានអេក្រង់ ដូចជា នៅថ្ងៃអាទិត្យ អាណាព្យាបាល អាចនាំកុមារទៅកម្សាន្តនៅសួនច្បារ ការជួបជុំមិត្តភក្តិ ឬការចំណាយពេលជាមួយគ្រួសារជាដើម។

៤. ការបណ្ដុះកុមារឱ្យមានជំនាញសម្រាប់អនាគត

អាណាព្យាបាលមិនអាចដឹងទេថា ក្មេងជំនាន់អាល់ហ្វា នឹងប្រឈមមុខនឹងវិបត្តិអ្វីខ្លះ នាពេលអនាគត។ យ៉ាងក៏ដោយ មានរឿងមួយ ដែលអាណាព្យាបាល អាចធ្វើបាន ដើម្បីជួយពួកគេ ឱ្យត្រៀមខ្លួនបានល្អ សម្រាប់អនាគត តាមរយៈ ការណែនាំ និងបង្រៀន។

  • បង្រៀនជំនាញមូលដ្ឋាន ៖ អាណាព្យាបាលអាចបង្រៀនជំនាញមូលដ្ឋានសម្រាប់ការរស់នៅ ឬបំណិនជីវិត ដល់កូនៗ ដើម្បីឱ្យពួកគេអាចងាយស្រួលរស់នៅក្នុងជីវភាពប្រចាំថ្ងៃ និងអាចសម្របខ្លួនទៅនឹងការប្រែប្រួលនៃបច្ចេកវិទ្យា ដែលកំពុងវិវត្តន៍យ៉ាងលឿនដូចពេលបច្ចុប្បន្ន។ ជំនាញទាំងនោះ មានដូចជា ការងារក្នុងផ្ទះទូទៅ ការដាំដំណាំ របៀបឆេកវចនានុក្រម ការសរសេរនៅលើក្រដាស ឬរបៀបប្រើប្រាស់ឧបករណ៍អេឡិចត្រូចនិចឱ្យបានត្រឹមត្រូវជាដើម។
  • បង្ហាញគម្រូនៃការសម្របខ្លួន ៖ ក្នុងបរិបទសង្គមសព្វថ្ងៃ យើងមិនអាចទប់ស្កាត់បច្ចេកវិទ្យាមិនឱ្យវិវត្តន៍ទៅមុខនោះទេ ប៉ុន្តែយើងអាចរៀនរស់ជាមួយបច្ចេកវិទ្យាទាំងនេះ។ ដូច្នេះ អាណាព្យាបាល ត្រូវស្វែងរកពីរបៀបសម្របខ្លួនទៅនឹងបច្ចេកវិទ្យា ព្រមទាំងណែនាំកុមារ តាមរយៈការបង្ហាញភាពជាគម្រូ។
  • ជំនាញផ្នែកអារម្មណ៍ ៖ ការទទួលទទួលយកបច្ចេកវិទ្យា គឺជារឿងចាំបាច់ ប៉ុន្តែការអភិវឌ្ឍជំនាញផ្នែកអារម្មណ៍ដល់កុមារ ក៏សំខាន់ខ្លាំងផងដែរ ដោយអាណាព្យាបាល អាចបង្រៀន និងណែនាំ កូនឱ្យយល់ពី របៀបដែលយល់ចិត្តអ្នកដទៃ ការទទួលខុសត្រូវ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯង។



របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...