យុវជន ៖ ភ្ជុំបិណ្ឌជាឱកាសសម្រាប់បង្ហាញសេចក្តីដឹងគុណ

ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ជាទំនៀមទម្លាប់បងប្អូនញាតិសណ្តាន​តែងតែទៅជួបជុំគ្នាធ្វើបុណ្យ​ឧទ្ទិកុសល្យ​ដល់បុព្វការីជនដែលបានចែកឋានទៅនោះ ក៏​ជាឱកាស​សម្រាប់យុវជន​បង្ហាញ​សេចក្តីដឹងគុណផងដែរ។

កញ្ញា ម៉ាត់ ស្រីនីត បច្ចុប្បន្នជា​និស្សិតជំនាញ​ទំនាក់ទំនង​អន្តរជាតិ នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្តកម្ពុជា លើក​ឡើងថា សកម្មភាពដើម្បីរំឮក សេចក្តីដឹងគុណ តាម​រយៈ ជូនរបស់របរមួយចំនួនដូចជាវត្ថុអនុស្សាវរីយ៍ចំពោះអ្នកមានគុណទាំងឡាយ ឬបង្ហាញ អាកប្បកិរិយាឱនលំទោន ឬក៏ចែករំលែកចំណេះដឹងទៅកាន់មនុស្សដទៃ ក៏ដូចជាសាច់ញាតិផ្ទាល់ដែលកំពុងតែខ្វះខាត ក៏អាចបង្ហាញពីសកម្មភាពដែលយុវជន មានការដឹងគុណចំពោះប្រជាជននៅជុំវិញខ្លួន ក៏ដូចជាដឹងគុណចំពោះប្រទេសជាតិដែរ។

ស្រីនីត បន្តថា ការប្រតិបត្តិសេចក្តីដឹងគុណ វាអាចជួយទៅដល់ ដំណើរជីវិតរបស់យើងឱ្យកាន់តែមានភាពល្អប្រសើរ ពីព្រោះសកម្មភាពខ្លះវាជាបញ្ជាក់ពីភាពស្មោះត្រង់និងការដឹងគុណដែលចេញពីក្នុងចិត្តដោយជ្រះថ្លា។ មួយវិញទៀត គឺអាចជួយដល់ការព្រឹង នូវទំនាក់ទំនងល្អ ភាពស្និទ្ធស្នាលរវាងខ្លួនឯងដែលជាអ្នកប្រព្រឹត្តទៅនឹងអ្នកដទៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឬញាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិត្ត និងក្រុមគ្រួសារជាដើម។ បន្ថែមពីនោះ វាក៏អាចជំរុញឱ្យខ្លួនឯង ក្លាយទៅជាមនុស្សដែលមានគុណធម៌ សីលធម៌ ចំពោះគ្រួសារ និងសង្គមជាតិ។

ទន្ទឹមគ្នានោះ ស្រនីតបន្តលើកទឹកចិត្តថា យុវជន ឬក៏ប្រជាជនទាំងអស់ គួរតែតាំងចិត្ត និងគោរពប្រតិបត្តិចំពោះ ឪពុកម្ដាយបងប្អូនជាមុនសិន។ ហើយក្នុងឱកាសភ្ជុំបិណ្ឌនេះ ស្រនីតដែលជាយុវតី ម្នាក់បានអនុវត្តន៍ការដឹងគុណទៅកាន់អាណាព្យាបាល និងអ្នកដឹងគុណបានខ្ជាប់ខ្ជួនកន្លងមក នាងក៏​​​​​​​បា​​​​​​​​​​​​​​​​​​នរំលឹកទៅ​​​​​​​​ដល់យុវជ​​​​​​​ន ឬមនុ​​​​​​​​​​ស្សមួ​​​​​​យចំ​​​​​​​នួនឱ្យ​​​​​​ដឹ​​​​​​​ង​​​​​​​អំ​​​​​​​ពីកា​​​​​​រដឹ​​​​​​ង​​​​​​​គុណ​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងកា​​​​​​​​​​​​​​​​​​​​រមានសន្ដានចិត្ត ក្នុងការចែករំលែកទៅកាន់មនុស្សខ្វះខាត។

“ ខ្ញុំយល់ថា ការធ្វើសេចក្ដីដឹងគុណ មិនចាំបាច់តែដល់ថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌនោះទេទើបយុវជនឬមនុស្សអាចធ្វើការចែករំលែកនូវអ្វីដែលខ្លួនមានទៅកាន់អ្នកដែលជួបការលំបាកឬផ្ដល់នូវក្តីស្រឡាញ់ទៅកាន់ឪពុកម្ដាយក្រុមគ្រួសារនោះទេ។ ខុសពីថ្ងៃភ្ជុំបិណ្ឌ ក៏អាចធ្វើការគោរពប្រតិបត្តិចំពោះពួកគាត់បានដែរ“។

ម៉ាត់ ស្រីនីត

ស្រីនីត បន្តរំលេចថា បើយុវជនទាំងអស់បង្ហាញសកម្មភាពឱ្យច្រើន ទាក់ទងជាមួយនឹងការដឹងគុណ ការគោរពប្រតិបត្តិចំពោះបុព្វបុរស ឬការចែករំលែកអ្វីមួយដែលខ្លួនមានទៅកាន់មនុស្សដែលខ្វះខាត ហើយបង្ហាញនៅក្នុងបណ្ដាញសង្គម ឬតាមរយៈអ្វីផ្សេង នាងគិតថាវាគឺជាសកម្មភាពដែលធ្វើឱ្យក្មេងជំនាន់ក្រោយមើលឃើញពីទង្វើ ដែលល្អបំផុត ហើយក៏អាចឆ្លុះបញ្ចាំងពីប្រទេសជាតិទាំងមូលដែលពោរពេញទៅដោយមនុស្ស ដែលមានសីលធម៌គុណធម៌ និងការគោរពដឹងគុណ។

ចំណែកកញ្ញា លួន សំនៀង បច្ចុប្បន្នកំពុងបន្តសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្រ្តឆ្នាំទីបួន ជំនាញទំនាក់ទំនងអន្តរជាតិ​ ក៏​លើក​ឡើងដែរថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះសកម្មភាពបង្ហាញថាជាការដឹងគុណដែលយើងម្នាក់ៗគួរគប្បីធ្វើមានដូចជា ៖ ការតបស្នងសងគុណទៅកាន់លោកអ្នកមានគុណរបស់យើងមាន ឪពុកម្តាយ យាយតា ដោយពោលនូវពាក្យផ្អែមល្ហែមពាក្យជូនពរ ជូនជាថវិកាសម្រាប់គាត់ធ្វើបុណ្យក្នុងឱកាសនេះ ទិញសម្ភារៈប្រើប្រាស់មាន សំពត់ខោអាវ នំនែកនិងភេសជ្ជៈដែលជំនួយដល់សុខភាពផ្សេងៗ។​

នៅពេលមាននរណាម្នាក់ធ្វើនូវសេចក្តីល្អមកកាន់យើង ជាការដឹងគុណយើងគួរគប្បីតបស្នងនូវការដឹងគុណតាមដែលអាចធ្វើទៅបាន មិនថាឪពុកម្ដាយ យាយតា បងប្អូន អ្នករួមក្រុមការងារ មិត្តភ័ក្ដិ ចាស់ទុំ ឬមនុស្សជុំវិញខ្លួន គឺយើងត្រូវតបស្នងនូវការដឹងគុណក្នុងនាមយើងជាមនុស្សដែលប្រកាន់ភ្ជាប់ នូវព្រហ្មវិហារធម៌ទាំងបួន មានមេត្តា ករុណា មុទិតា និងឧបេក្ខា

លួន សំនៀង

តាមរយៈនៃការដឹងគុណនេះ សំនៀង យល់ឃើញថា វាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនមកកាន់ខ្លួនឯង ក៏ដូចជាអ្នកដែលទទួលបាននូវការដឹងគុណ ដោយបានផ្តល់នូវស្នាមញញឹម ការសប្បាយចិត្ត ត្រេកអរនូវទង្វើល្អៗ ព្រោះមនុស្សយើងគ្រប់គ្នា គ្មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នរណាម្នាក់ចង់បាននូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វកា​​​​​​​​​​​​​​​​​​​​​​​​​រមិលគុណ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឬការមិនដឹងគុណនោះទេ។ «ក្នុងនាមខ្ញុំ ជាសិស្សនិស្សិត ដែលមានឱកាសរៀនសូត្ររហូតដល់សព្វថ្ងៃនេះ ខ្ញុំសូមលើកទឹកចិត្តដល់យុវជនគ្រប់រូប ប្រតិបត្តិនូវអំពើល្អ និងការដឹងគុណ ចំពោះបុគ្គលដែលតែងតែនៅក្បែរលើកទឹកចិត្ត និងជួយជ្រោមជ្រែងយើងរហូតបានសម្រេចនូវជោគជ័យនិងក្តីស្រមៃ »៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។