តើយុវជនគួរប្រើបណ្ដាញសង្គមបែបណាទើបមានប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គម?

បច្ចុប្បន្ន បណ្ដាញសង្គមស្ទើរតែក្លាយជាផ្នែកមួយក្នុងការបម្រើឱ្យសកម្មភាពក្នុងការរស់នៅរបស់មនុស្ស ជាពិសេសយុវជនដែលបានចំណាយពេលវេលាជាច្រើនក្នុងការតាមដានព័ត៌មានផ្សេងៗ ។ ទន្ទឹមគ្នានេះ ការអប់រំយុវជនឱ្យប្រើប្រាស់បណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាព មានការត្រិះរិះពិចារណា និងការទទួលខុសត្រូវខ្ពស់ ជារឿងសំខាន់និងចាំបាច់ក្នុងសតវត្សទី២១។

លោក ជី សុផាត អ្នកផលិតមាតិកាអប់រំអំពីចំណេះដឹងឌីជីថល លើកឡើងថា សព្វថ្ងៃយុវជនអាចទាញប្រយោជន៍ពីការប្រើប្រាស់បណ្ដាញសង្គមបានតាមរយៈការរៀនសូត្រ ដកស្រង់យកបទពិសោធន៍ កសាងកេរ្តិ៍ឈ្មោះ បង្កើតអាជីវកម្ម ផ្សព្វផ្សាយចំណេះដឹង ឬសាច់រឿងផ្សេងទៀតដែលមិនប៉ះពាល់ដល់អ្នកដទៃ។ ទន្ទឹមគ្នានេះ យុវជនមួយចំនួនទៀតប្រើប្រាស់បណ្ដាញសង្គមដើម្បីកម្សាន្ត ប៉ុន្តែកុំឱ្យការកម្សាន្តនោះលើសលប់ពេកដែលអាចនាំជាបញ្ហាមកដល់ខ្លួនឯង។

អ្នកផលិតមាតិកាអប់រំអំពីចំណេះដឹងឌីជីថល បន្ថែមថា យុវជនអាចដឹងពីចំណុចល្អនៃបណ្ដាញសង្គម គឺការស្រូបយកចំណុចដែលអាចឱ្យខ្លួនឯងរីកចម្រើន។ សម្រាប់ចំណុចដែលគួរជៀសវាង គឺចំណុចណាដែលជះឥទ្ធិពលមិនល្អ ធ្វើឱ្យមានបញ្ហាស្មារតី ងប់ងល់លើការប្រើប្រាស់បណ្ដាញសង្គម ឬក្រោមការអូសទាញផ្សេងៗជារូបភាពហិង្សាជាដើម។

បើតាម លោក ជី សុផាត សម្រាប់វេទិកា (Platform) ដែលមិនសមគោលបំណង និងគោលដៅរបស់ខ្លួន យុវជនគួរចាប់ផ្ដើមតម្រង់ទិសវេទិកា (Platform) ក្នុងបណ្ដាញសង្គមឱ្យត្រូវនឹងគោលបំណងរបស់ខ្លួន ដោយព្យាយាមដកខ្លួនចេញពីមាតិកាមិនល្អទាំងនោះ។ ក្នុងនោះទី១. យុវជនអាចជំនះវេទិកា (Platform) ក្នុងបណ្ដាញសង្គម ដោយការដាក់បញ្ចូលខ្លឹមសារល្អៗ និងស្រង់យកតែខ្លឹមសារល្អៗដែលសមស្របជាមួយខ្លួន, ទី២. សម្រេចចិត្តចាកចេញពីវេទិកា (Platform) ក្នុងបណ្ដាញសង្គមដែលមិនមានប្រយោជន៍សម្រាប់ខ្លួនតែម្ដង។

សម្រាប់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា សព្វថ្ងៃនេះ មានព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំផ្លើសបំភ្លៃខុសពីការពិតជាច្រើនត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមដែលធ្វើឱ្យប្រជាពលរដ្ឋ ឬយុវជនមួយចំនួនភាន់ច្រឡំ។ ដូច្នេះ ជាការចាំបាច់ណាស់ដែលប្រជាពលរដ្ឋ ឬយុវជនត្រូវមានមូលដ្ឋានក្នុងការពិចារណា ឬផ្ទៀងផ្ទាត់ដើម្បីឱ្យដឹងថា ព័ត៌មានណាពិត ឬក្លែងក្លាយ។  

ឯកឧត្តម ប៉ែន បូណា បញ្ជាក់បន្ថែមថា នៅពេលយុវជនឃើញព័ត៌មានណាមួយផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក កុំទាន់ជឿភ្លាម ត្រូវត្រឡប់មកសួរសំណួរខ្លួនឯង តើរឿងនេះបានប្រភពមកពីណា? អ្នកណាជាអ្នកនិយាយ? មានឯកសារភស្តុតាងមកបង្ហាញទេ? ប្រសិនបើមានសំឡេងគេនិយាយ ត្រូវយកមកស្ដាប់ឱ្យយល់ តើគេចង់និយាយពីអ្វី? បើមានឯកសារ សេចក្ដីប្រកាសព័ត៌មាន មើលឱ្យច្បាស់ថា តើគោលបំណងគេចង់និយាយអំពីអ្វី? ទើបសម្រេចចិត្តជឿ ឬមិនជឿ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តថា ប្រសិនយុវជនរកឃើញប្រភពច្បាស់លាស់ ត្រូវអាន និងស្ដាប់ឱ្យយល់សេចក្ដីសិន ចាំសម្រេចចិត្ត ហើយអាចបញ្ចេញមតិ ឬចែករំលែកប្រសិនយល់ថារឿងនោះល្អ។ ផ្ទុយទៅវិញបើសិនជាយុវជនយល់ថា រឿងនោះមានកំហុសឆ្គង ឬខ្វះចន្លោះកន្លែងណាមួយ យុវជនអាចបញ្ចេញមតិយោបល់ រិះគន់ស្ថាបនា និងកែលម្អ ប្រកបដោយការទទួលខុសត្រូវ និងមានប្រយោជន៍សម្រាប់សង្គម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...