ខេត្តពោធិ៍សាត់ ដង្ហែពានរង្វាន់ជ័យលាភីមេដាយមាសជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៥ ជំរុញទឹកចិត្តសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ

អាជ្ញាធរ​ខេត្តពោធិ៍សាត់កាលពីថ្ងៃម្សិលមិញ (២១ សីហា) បានរៀបចំពិធីដង្ហែពានរង្វាន់ជ័យលាភីចំណាត់ថ្នាក់លេខ១ មេដាយមាស នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៥ ដែលក្រុមសិស្ស​នៃវិទ្យាល័យ​ពោធិ៍សាត់ បានទទួល​ជ័យ​ជំនះ ដើម្បីជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស​ដទៃ​ទៀត​ឱ្យ​ខិតខំប្រឹងប្រែងរៀនសូត្រ និងក្លានហានបញ្ចេញសមត្ថភាពប្រកួតប្រជែងក្នុងកម្មវិធីនានា។

អ្នកស្រី ហេង សុវណ្ណ ជាគ្រូបង្រៀននៅវិទ្យាល័យពោធិ៍សាត់ និងជាគ្រូដឹកនាំ មានប្រសាសន៍ថា ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ប្រធានមន្ទីរអប់រំ នាយកសាលា បានរៀបចំកម្មវិធីដង្ហែពានរង្វាន់ជ័យលាភីដាយមាសនេះ ដើម្បីលើកទឹកចិត្តប្អូនៗទាំងអស់ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ មេដាយមាស ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៥។

អ្នកស្រី ហេង សុវណ្ណ ជាគ្រូបង្រៀនវិទ្យាល័យពោធិ៍សាត់ និងជាគ្រូដឹកនាំ

អ្នកគ្រូ ហេង សុវណ្ណ ជឿជាក់ថា កម្មវិធីដង្ហែពានរង្វាន់ជ័យលាភីនេះ គឺជាគំរូមួយដ៏ល្អមួយក្នុងការលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យខិតខំប្រឹងប្រែងបណ្ដុះចំណេះដឹង បង្កើនសមត្ថភាព និងជួយឱ្យមានឆន្ទៈក្នុងការសិក្សារៀនសូត្រ ព្រោះកាលណាយុវជន មានបំណិនសម្បទា វិជ្ជាសម្បទា មានឥរិយាបទល្អ ពួកគេនឹងមានអនាគតភ្លឺស្វាងរុងរឿង។ លើសពីនេះ ការដង្ហែក្បួនមួយនេះ ក៏កំពុងលើកទឹកចិត្តយុវជនខេត្តពោធិ៍សាត់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវគិតថា ជោគជ័យដែលបានមកនេះ គឺកើតចេញមកពីការខិតខំប្រឹងប្រែងរបស់យុវជនដំបូងគេ បន្ទាប់មកមានការគាំទ្រពីសំណាក់អាណាព្យាបាលខេត្ត និងអាណាព្យាបាល លោកគ្រូអ្នកគ្រូផងដែរ។

ក្នុងនាមជាអ្នកដឹកនាំបង្វឹកប្អូនៗ តាំងពីវគ្គដំបូងមក អ្នកគ្រូ ហេង សុវណ្ណ បានបង្ហាញក្ដីរំភើបរីករាយក្រៃលែង និងមានមោទនភាពចំពោះប្អូនៗដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្ត នៅក្នុងការសិក្សាស្រាវជ្រាវ ស្វែងរកឯកសារ ទឡ្ហីករណ៍ជាច្រើនដើម្បីការពារប្រធានបទរបស់ខ្លួន។ អ្នកគ្រូ បានសម្តែងមោទនភាពចំពោះប្អូនៗ ចំពោះឆន្ទៈ មសិកា ឧត្តមគតិ របស់ប្អូនៗទាំង៥នាក់ដែលចង់បាននូវជ័យលាភីជូនខ្លួនឯង គ្រួសារ និងសាលារៀន។

ជ័យលាភីមេដាយមាសជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៥

យុវសិស្ស យូ រិទ្ធិវ៉ាន់ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងជាសមាជិកក្រុមជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៥ និយាយថា នៅពេលវិទ្យាល័យពោធិ៍សាត់បានរៀបចំឱ្យមានការដង្ហែពានរង្វាន់ជ័យលាភីមេដាយមាសនេះ រូបគេ និងសមាជិក្រុមទាំងអស់ ពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយ ដែលបានមកពីការខិតខំប្រឹងប្រែងរបស់ក្រុម ហើយក៏មិននឹកស្មានដល់ថា អាចមានការដង្ហែពានរង្វាន់ជ័យលាភីនៅវិទ្យាល័យនោះដែរ។

យុវសិស្ស យូ រិទ្ធិវ៉ាន់ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ដែលតែងតែលើកទឹកចិត្តដល់ក្រុមរបស់ខ្លួន ដូចជា ការផ្ដល់ដំបូន្មានល្អៗ គាំទ្រថវិកា និងបានផ្ដួចផ្ដើមរៀបចំដង្ហែពានរង្វាន់ជ័យលាភីមាសដាយមាសនេះ។ ហើយរូបគេ ក៏អរគុណដល់ឪពុកម្ដាយដែលតែងតែលើកទឹកចិត្ត​ និងបើកឱកាសឱ្យពួកគេបានចូលរួមប្រកួតក្នុងកម្មវិធីតាំងពីដើមដល់ចប់ និងអរគុណលោកគ្រូ អ្នកគ្រូដែលតែងតែបង្វឹក និងបង្ហាត់បង្រៀនក្រុមរបស់ខ្លួនរហូតមានថ្ងៃនេះ។

ជាមួយគ្នានេះ យុវតី សាន ស្រីពេជ្រ ជាសមាជិកក្រុម ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានជួយដឹកនាំក្រុមរបស់ខ្លួនរហូតទទួលបានជោគជ័យ ដោយសារពួកគាត់ និងមិត្តរួមក្រុមដទៃទៀតបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្តក្នុងការចូលរួមប្រកួតក្នុងកម្មវិធីមួយនេះ។ ស្រីពេជ្រ បន្តថា គោលបំណងរបស់ក្រុម គឺចង់បាននូវជ័យជំនះ ដើម្បីលើកមុខមាត់ដល់ខេត្តរបស់ខ្លួន និងជាគំរូល្អសម្រាប់ប្អូនៗជំនាន់ក្រោយ ដើម្បីធ្វើឱ្យវិស័យអប់រំក្នុងខេត្តពោធិ៍សាត់កាន់តែមានភាពរីកចម្រើន។

សាន ស្រីពេជ្រ បន្ថែមថា ក្នុងនាមជាយុវជនអ្វីដែលអាចចូលរួមជួយទៅដល់សាលារៀន ឬប្រទេសជាតិបាន គឺការខិតខំប្រឹងប្រែងរៀនសូត្រឱ្យក្លាយជាមនុស្សដែលមានចំណេះដឹង​ ពីព្រោះសង្គមជាតិត្រូវការមនុស្សដែលមានចំណេះដឹង។ ដូច្នេះ សិស្សានុសិស្សត្រូវចាប់យកចំណេះដឹងថ្មីៗសម្រាប់ការសិក្សារៀនសូត្រ ហើយអ្វីដែលសំខាន់គួរចូលរួមក្នុងកម្មវិធីប្រកួតប្រជែងក្នុងវិស័យអប់រំនេះ ដើម្បីឱ្យមានជំនាញ ហើយយកជំនាញទាំងនោះមកអភិវឌ្ឍខ្លួន ដើម្បីក្លាយខ្លួនជាមូលធនមនុស្ស ជាអ្វីដែលសង្គមជាតិចង់បាន។ អ្វីដែលសំខាន់ គឺសាលារៀនមានមុខមាត់ មានកិត្តិយស ដែលមានសិស្សឆ្នើម។ លើសពីនេះ ក្រុមរបស់ខ្លួនក៏ត្រៀមខ្លួនរួចជាសម្រេចដើម្បីបណ្ដុះបណ្ដាលប្អូនៗជំនាន់ក្រោយក្នុងការចូលរួមកម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *