គន្លឹះជួយកូនៗត្រៀមខ្លួនមុនពេលប្រឡង និងបង្កើនប្រសិទ្ធភាពនៃការសិក្សា

ការប្រឡងរបស់កុមារមានច្រើនប្រភេទ ហើយសម្ពាធនៃការទទួលខុសត្រូវ អាស្រ័យលើទំហំនៃការសិក្សា និងការរំពឹងទុករបស់សិស្សម្នាក់ៗ​ តែយ៉ាងណា ប្រសិនបើមានការជ្រោមជ្រែងពីឪពុកម្តាយ ឬអាណាព្យាបាល គឺជាសកម្មភាពដែលកាន់តែជំរុញដល់ប្រសិទ្ធភាពនៃការសិក្សា និងកាត់បន្ថយអាការស្រេ្តសរបស់កូនៗ។

តាមរយៈគេហទំព័រ Allsaints បានឱ្យដឹងថា ពេលនៅក្នុងផ្ទះ កូនៗដែលកំពុងស្រេ្តសនឹងការប្រឡង ឬមមាញឹកនឹងការរៀបចំកាលវិភាគប្រឡង ក្នុងនាមជាឪពុកម្តាយ ក៏ដូចជាអាព្យាបាល អាចរួមចំណែកតាមរយៈសកម្មភាពមួយចំនួននៅខាងក្រោម ៖

ទុកកន្លែងឱ្យកូនៗរៀនសូត្រ ៖ សម្ពាធ ឬស្រេ្តស ពីការសិក្សាត្រូវការឱ្យអាណាព្យាបាលចូលរួមដោះស្រាយទាំងអស់គ្នា ព្រោះបើពុំដូច្នោះទេ អាកប្បកិរិយាអវិជ្ជមាន ឬក៏សម្ពាធពីកូនៗ បានរួមចំណែកផ្តល់ផលមិនល្អទៅកាន់បរិយាកាសក្នុងផ្ទះទាំងមូល។ ហើយតាមរយៈការផ្តល់បរិយាកាសស្ងប់ស្ងាត់ល្អ និងការរួមចំណែកគាំទ្រ តាមរយៈរូបភាពចម្រុះគ្នា គឺជាការជួយកូនៗឱ្យទទួលបានប្រសិទ្ធភាពនៃការសិក្សា ក៏ដូចជា កាត់បន្ថយភាពតានតឹងជារួម។ ការចាប់ផ្តើមដំបូងៗ គឺធ្វើយ៉ាងណាឱ្យប្រាកដចិត្តថា នៅក្នុងផ្ទះមានទីតាំងសមល្មមដែលកូនអាចផ្តោតលើការសិក្សា មិនលាយលំសម្ភារៈដែលពុំចាំបាច់នៅទីតាំងដែលត្រូវអង្គុយរៀន ហើយកន្លែងរៀនត្រូវមានមានភាពស្ងាត់ល្អ ឬទីតាំងដែលមានទ្វារបិទជិត មិនមានការរំខានសូម្បីសម្លេងពីខាងក្រៅ។ ក្រៅតែផ្តល់ទីតាំងមួយដែលគ្មានការរំខានដល់កូនៗ អាណាព្យាបាលគួរមានការកំណត់ពេលវេលា នៃការប្រើប្រាស់ទូរស័ព្ទដៃ ឬក៏ឧបករណ៍អេឡិចត្រូនិចដែលពុំចាំបាច់ ដោយដាក់នៅកន្លែងផ្សេងគ្នាពីកន្លែងដែលកូនៗសិក្សា។

ផែនការ និងការបង្ហាញពេលដែលត្រូវរៀន ៖ នៅពេលដែលទទួលបាននូវតារាង ឬក៏កាលវិភាគប្រឡង អាណាព្យាបាលគួរក្រឡេកមើលនៅត្រង់ចំណុចនេះដែរ គឺដើម្បីសម្របខ្លួន និងការជួយផ្តល់ជាកម្លាំងចិត្ត និងការគាំទ្រឱ្យត្រូវពេល មួយវិញទៀតនៅពេលដែលបានដឹងអំពីពេលវេលា មិនថាម៉ោងសិក្សា និងការប្រឡង ក្នុងនាមជាអាណាព្យាបាល គឺកាន់តែងាយស្រួលក្នុងការប្រាប់ឱ្យកូនៗសម្រាក ឬប្រាប់ឱ្យរំលឹកមេរៀនជាដើម។

ជជែកគ្នាអំពីការរំពឹងទុក ៖ ការជជែកគ្នាទុកជាមុន អំពីការរំពឹងទុករបស់ភាគីម្ខាងៗ មិនថាកូនៗ ឬឪពុកម្តាយ ការជជែកគ្នា ជាការកាត់បន្ថយការអាក់អន់ចិត្តនៅពេលដែលលទ្ធផលសម្រេចចុងក្រោយចេញមក។ ការជជែកអាចឱ្យកូនបានដឹងជាមុនថា តើអាណាព្យាបាលផ្តល់តម្លៃលើការខិតខំប្រឹងប្រែងជាង ឬផ្តោតលើលទ្ធផលជាង ហើយការជជែកគ្នាក៏ជាការកាត់បន្ថយការដាក់សម្ពាធទៅកាន់កូនៗ។

អ្វីដែលអាណាព្យាបាលអាចគាំទ្រទៅកាន់កូនៗ ៖ មិនថាដោយផ្ទាល់ និងប្រយោលនោះទេ​ អាណាព្យាបាលគ្រប់រូបសុទ្ធតែមានលទ្ធភាពគាំទ្រទៅកាន់កូនៗ​ តាមរបៀបរៀងៗខ្លួន ដូចជាពិនិត្យមើលជារឿយៗថា តើកូនៗបានទទួលទានចំណីអាហារបានគ្រប់គ្រាន់ ឬទៀងទាត់ពេលវេលាទេ និងមានសារធាតុចិញ្ចឹមកម្រិតណាដែរ? ជាពិសេសមុនពេលប្រឡង និងថ្ងៃប្រឡងមកដល់ ហើយត្រូវដាក់កាលវិភាគរំលឹកពួកគេឱ្យបានជាប្រចាំអំពីអាហារដែលរួមចំណែកដល់សុខភាព ព្រោះការទទួលទានបានល្អ ក៏ជាការធ្វើឱ្យស្មារតីផ្តោតលើការសិក្សាមានប្រសិទ្ធភាពជាងមុនដែរ។

ជាងនេះទៅទៀត ការតាមដានអំពីពេលវេលាដែលត្រូវចូលគេងគឺជាចំណុចសំខាន់ពុំអាចខ្វះបានដូចគ្នា អាណាព្យាបាលត្រូវប្រាកដចិត្តថា ពួកគេគេងបានគ្រប់គ្រាន់ និងស្ងប់ ហើយកាត់បន្ថយការចំណាយពេលច្រើនម៉ោងជាមួយស្រ្គីនអេឡិចត្រូនិច ជំនួសមកវិញដោយសកម្មភាពមួយចំនួនដូចជា ការស្តាប់ភ្លេង ឬចម្រៀងនាំឱ្យចិត្តស្ងប់ ហាត់យូហ្កា និងឧស្សាហ៍ពិនិត្យមើលលើសីតុណ្ហភាពនៅក្នុងកន្លែងគេង ថា តើផ្តល់ផាសុកភាពកម្រិតណា? ការពិនិត្យលើការរស់នៅប្រចាំថ្ងៃរបស់កុមារ ឬមនុស្សវ័យជំទង់ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការរក្សាគុណភាព នៃការសិក្សា និងការជួយឱ្យកុមារ មានការត្រៀមខ្លួនសម្រាប់ថ្ងៃប្រឡងកាន់តែមានប្រសិទ្ធភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...