៧គន្លឹះជួយពង្រឹងជំនាញ នៃការរក្សាវិន័យផ្ទាល់ខ្លួន

ការពង្រឹងវិន័យត្រូវការពេល និងកម្លាំងតទល់ដូចជាការហ្វឹកហាត់យកសាច់ដុំដៃដូច្នោះដែរ ក្នុងនោះ​ការកាន់តែអនុវត្តន៍ គឺនឹងកាន់តែរឹងមាំ, វិន័យដើរតួនាទីយ៉ាងសំខាន់ក្នុងការចម្រាញ់នូវលទ្ធផលដែលស្របតាមគោលដៅ។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញគន្លឹះ៧ចំណុចដើម្បីពង្រឹងវិន័យផ្ទាល់ខ្លួន។

១. កំណត់ និងផ្ទៀងផ្ទាត់គោលដៅ ៖ មុននឹងឈានទៅគិតគូរអំពីការរក្សា ឬពង្រឹងវិន័យ អ្វីដែលជាចំណុចសំខាន់ក្នុងការយល់ឱ្យបានច្បាស់ជាមុននោះ គឺ តើយើងចង់សម្រេចបាននូវសមិទ្ធិផលអ្វីខ្លះ? រកកន្លែងដែលល្អ និងសរសេរអំពីគោលដៅដែលត្រូវសម្រេច ហើយគោលដៅទៀតសោធត្រូវតែមានភាពជាក់លាក់ សមល្មមនឹងអាចវាស់វែងពីលទ្ធផលបាន និងជាគោលដៅដែលអាចទៅរួចមិនមែនគ្រាន់តែស្រមើស្រមៃលេងៗ គោលដៅត្រូវតែពាក់ព័ន្ធនឹងរបៀបរស់នៅ ឬក៏បុព្វហេតុនៃការចង់បានអ្វីមួយ។ ហើយចំណុចសំខាន់ចុងក្រោយ គឺកំណត់កាលវិភាគអំពីពេលវេលាឱ្យបានច្បាស់លាស់។ មានគោលដៅច្បាស់ៗ ជាចំណែកជួយឱ្យសម្រេចនូវអ្វីដែលខ្លួនរំពឹងទុកបានលឿន រួមទាំងជាកម្លាំងជំរុញចិត្តឱ្យបន្តភារកិច្ចរហូតដល់ទីដែលបានដៅទុក។

២. បន្ថយសកម្មភាពមិនផ្តល់ប្រយោជន៍ ៖ ទទួលស្គាល់ថា មនុស្សក្នុងសម័យបច្ចុប្បន្នងាយនឹងទទួលរងនូវផលរំខានបានយ៉ាងងាយ ដូច្នេះត្រូវតែកំណត់ពេលឱ្យបានច្បាស់ចំពោះសកម្មភាពនីមួយៗ ឬសកម្មភាពមិននាំនូវលទ្ធផលល្អដោយប្រការណាមួយ។ ឧទាហរណ៍ ប្រសិនបើអ្នកបានដឹងខ្លួនថា ហាក់ដូចជាពិបាកងើបពេលព្រឹកព្រលឹម ត្រូវតែកំណត់សម្លេងម៉ោងរោទ៍ឱ្យបានពាសពេញបន្ទប់ និងដាក់ឱ្យច្រើនដង ដែលធ្វើយ៉ាងណាត្រូវតែក្រោកឱ្យទាន់ពេលវេលា។ ហើយការប្រើប្រាស់ទូរស័ព្ទក្នុងសម័យបច្ចុប្បន្ននេះក៏ដូចគ្នាដែរ ព្រោះឧបករណ៍ទាំងនេះបានទាក់ចិត្តអ្នកប្រើប្រាស់ឱ្យចាយពេលរាប់ម៉ោងរហូតដល់ភ្លេចថាពេលណាត្រូវសម្រាកក៏មាន។ ដូច្នេះត្រូវតែមានការកំណត់លើអេក្រង់មុននឹងចាប់កាន់ប្រើប្រាស់ដើម្បីជាការរំឮកដាស់តឿន។

៣. ធ្វើផែនការនិងចាត់អាទិភាពប្រភេទការងារឱ្យបានល្អបំផុត ៖  ការប្តេជ្ញាចិត្តធ្វើឱ្យខ្លួនឯងមានវិន័យ ពាក់ព័ន្ធនឹងការចាត់ចែងប្រភេទការងារដែលសំខាន់ៗ រួមទាំងឆ្លើយតបនឹងអ្វីដែលខ្លួនត្រូវការ។ ដើម្បីធានា​ឱ្យបាននូវប្រភេទការងារដែលខ្លួនត្រូវការ គឺត្រូវមានផែនការសម្រាប់រយៈពេលខ្លី និងរយៈពេលវែង រួមទាំងសរសេររៀបរាប់លម្អិតអំពីប្រភេទការងារនីមួយៗឱ្យបានជាក់លាក់។ អនុវត្តន៍បែបនេះ គឺជាការដាក់វិន័យខ្លួនឯងឱ្យធ្វើតែសកម្មភាពដែលនាំជាប្រយោជន៍។

៤. បំបែកគោលដៅឱ្យតូចហើយចាប់ផ្តើមសកម្មភាព ៖ កាលដែលសម្លឹងមើលគោលដៅក្នុងរូបភាពធំពេក អាចនឹងធ្វើឱ្យអ្នកមានអារម្មណ៍ខ្លាចរអាក្នុងការចាប់ផ្តើម ដូច្នេះត្រូវយកគោលដៅដែលបានកំណត់ក្នុងរូបភាពធំដែលមានស្រាប់ទៅបំបែកឱ្យចេញជាសកម្មភាព ឬក៏រូបភាពតូចៗ ទើបចាប់ផ្តើមអនុវត្តន៍ជាសកម្មភាព ដើម្បីជារក្សាការជំរុញទឹកចិត្តឱ្យបន្តបេសកកម្ម ។

៥. ជ្រើសមនុស្សដែលជាចំណែកគាំទ្រដល់ការសម្រេចគោលដៅ ៖ កាលដែលមានមនុស្សក្បែរខ្លួនមានសមត្ថភាពគាំទ្រ និងអាចក្លាយជាចំណែកក្នុងការលើកស្ទួយជំរុញឱ្យសម្រេចបាននូវអ្វីដែលបានដៅទុក គឺជាឥទ្ធិពលក្នុងការជំរុញចិត្ត ក៏ដូចជាការពង្រឹងវិន័យ។ ជ្រើសរើសមនុស្សដែលអ្នកទុកចិត្ត មិនថាជាមិត្ត សមាជិកគ្រួសារ ឬក៏នរណាដែលមានគោលដៅស្រដៀងគ្នានិងអាចជជែកគ្នាបាន។ ទន្ទឹមគ្នានោះត្រូវចែករំលែកដំណើរការដែលកំពុងអនុវត្តន៍ ហើយលើកទឹកចិត្តឱ្យពួកគេមានកម្លាំងបន្តអភិវឌ្ឍន៍ដូចគ្នាដែរ។ នៅពេលដែលចែករំលែកគោលដៅនិងសកម្មភាពចំពោះគ្នាទៅវិញទៅមក គឺបានផ្តល់នូវភាពងាយស្រួលឱ្យដើរត្រូវទិសដៅ។

៦. ផ្តល់រង្វាន់ឱ្យខ្លួនឯង ៖ ការពង្រឹងវិន័យ ការលត់ដំខ្លួនឯង មិនមែនមានន័យថា កាត់ចោលសកម្មភាពរីករាយហើយគិតតែរឿងរីកចម្រើនមួយមុខនោះទេ នៅពេលដែលសម្រេចបាននូវ​សមទ្ធិផលខ្លះៗហើយ ឬក៏ជិតសម្រេចបាននូវគោលដៅធំមួយ យើងត្រូវទុកពេលសម្រាកខ្លះ និងផ្តល់រង្វាន់ជូនខ្លួនឯង។ ជ្រើសរើសសកម្មភាព ឬក៏រង្វាន់ដែលផ្តល់អត្ថន័យចំពោះខ្លួនឯងមិនថាក្នុងទំហំតូចក្ដីធំក្ដី មិនថាជាការសម្រាកនៅទីកម្សាន្ត ការបរិភោគអាហារឆ្ងាញ់ៗ ឬក៏ធ្វើសកម្មភាពដែលខ្លួនចូលចិត្ត។

៧. រៀបផែនការព្រៀងទុក ៖ ការសរសេរផែនការទីពីរនៅតែសំខាន់ ទោះបីជាផែនការទី១បានរៀបចំ​ល្អឥតខ្ចោះយ៉ាងណាក៏ដោយ តែវាអាចនឹងប្រែប្រួលដោយយថាហេតុណាមួយ​បាន ដូច្នេះផែនការព្រៀងទុកគឺជាចំណែកសំខាន់ក្នុងការរក្សាគោលដៅ និងក្ដីសង្ឃឹម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ