លីទុយអានី ជាប្រទេសមានសុភមង្គលបំផុត សម្រាប់មនុស្សវ័យក្រោម ៣០ឆ្នាំ

លីទុយអានី គឺជាប្រទេស ដែលមានមានសុភមង្គមបំផុត ក្នុងការរស់នៅសម្រាប់ មនុស្សជំនាន់ហ្ស៊ី (Gen Z) និង មនុស្សជំនាន់សហស្សវត្សរ៍ (millennial) នេះបើយោងតាមរបាយការណ៍ សុភមង្គលពិភពលោក ឆ្នាំ ២០២៤

ប្រទេសដែលបានចូលរួមការវាយតម្លៃចំនួន ១៣០ ត្រូវបានចាត់ចំណាត់ថ្នាក់ ដោយផ្អែកតាមការវាយតម្លៃ ចំណុចសំខាន់ៗចំនួន ៧ ដែលក្នុងនោះមានដូចជា GDP សម្រាប់មនុស្សម្នាក់, ជំនួយសង្គម, អាយុសង្ឃឹមរស់ដែលមានសុខភាពល្អ, សេរីភាព, ចិត្តសប្បុរស និងភាពគ្មានអំពើពុករលួយ។

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew បានឱ្យដឹងថា របាយការណ៍សុភមង្គលពិភពលោកបានចាត់ចំណាត់ថ្នាក់ប្រទេស ដែលមានសុភមង្គលបំផុតសម្រាប់អ្នកដែលមានអាយុ 30 ឆ្នាំ និងក្រោមនេះ ដែលត្រូវបានគេស្គាល់ថា ជាមនុស្សជំនាន់សហស្សវត្សរ៍ (millennial) ដែលកើតនៅចន្លោះឆ្នាំ ១៩៨១ – ១៩៩៦ និងមនុស្សជំនាន់ហ្ស៊ី (Gen Z) ដែលកើតនៅចន្លោះឆ្នាំ ១៩៩៧ – ២០១២ ហើយបានបង្ហាញថា​ លីទុយអានី គឺជាប្រទេស ដែលមានមានសុភមង្គមបំផុត ដោយទទួលបានពិន្ទុ ៧,៧៥៩ ក្នុងឆ្នាំ ២០២៤។

ចំណាត់ថ្នាក់ចុងក្រោយបង្អស់ ប្រទេសដែលមានសុភមង្គលបំផុតសម្រាប់ការមនុស្សដែលមានអាយុក្រោម ៣០ឆ្នាំ និងមនុស្សដែលមានអាយុ ៦០ឆ្នាំឡើងទៅ គឺមានភាពខុសគ្នាខ្លាំង។ ប្រទេសលីទុយអានី បានជាប់ចំណាត់ថ្នាក់កំពូលក្នុងនាមជាប្រទេស ល្អបំផុតសម្រាប់ការរស់នៅរបស់មនុស្ស មានអាយុក្រោម ៣០ឆ្នាំ ប៉ុន្តែជាប់ចំណាត់ថ្នាក់លេខ ៤៤ សម្រាប់មនុស្សមានអាយុលើស ៦០ឆ្នាំ ហើយជាប្រទេស ដែលមានសុភមង្គលបំផុតក្នុងពិភពលោក ចំណាត់ថ្នាក់លេខ ១៩។

បើនិយាយអំពីប្រទេស ដែលមានសុភមង្គលទាំង ១០ សម្រាប់មនុស្ស ដែលមានវ័យក្រោម ៣០ឆ្នាំ មានដូចជា ១.លីទុយអានី, ២. អ៊ីស្រាអែល, ៣. ស៊ែបី, ៤. អៀកឡង់, ៥. ដាយណាម៉ាក, ៦. លុចសំបួ, ៧. ហ្វាំងឡង់, ៨. រ៉ូម៉ានី, ៩. ហូឡង់ និងទី១០ សាធារណរដ្ឋឆេក។

តាមរយៈតារាងបានបង្ហាញថា អ៊ីស្រាអែលជាប់ចំណាត់ថ្នាក់ ជាប្រទេសដែលមានសុភមង្គលបំផុតទីពីរ សម្រាប់អ្នកដែលមានអាយុក្រោម ៣០ ឆ្នាំជាមួយនឹងពិន្ទុ ៧,៦៦៧ ។ ខណៈបើយោងតាម អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) បានឱ្យដឹងថា សន្ទស្សន៍ជីវិតជនជាតិអ៊ីស្រាអែលគឺកាន់តែប្រសើរជាងមុន ដោយមានអាយុកាលសង្ឃឹមរស់ជាមធ្យម ៨៣ ឆ្នាំ ចំនួននេះគឺ ២ឆ្នាំ ខ្ពស់ជាងរបាយការណ៍ឆ្នាំ២០២៣ ដែលមានអាយុសង្ឃឹមរស់ ៨១ឆ្នាំ។

អ៊ីស្រាអែល គឺជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលជឿនលឿន ផ្នែកបច្ចេកវិទ្យាបំផុតនៅក្នុងពិភពលោក ព្រមទាំងជាប្រទេស ដែលនាំចេញពេជ្រ និងឱសថដ៏សំខាន់ នេះបើយោងតាម ​​US News and World Report។ ខណៈពេលដែលតម្លៃរស់នៅក្នុងប្រទេសអ៊ីស្រាអែលជាមធ្យមគឺ ៧,៩ភាគរយ ទាបជាងនៅសហរដ្ឋអាមេរិក ហើយការជួលផ្ទះជាមធ្យម គឺទាបជាងនៅអាមេរិក ៣០ភាគរយ នេះបើយោងតាម ​​​Numbeo ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...