និស្សិតខ្មែរសិក្សានៅបរទេស នៅតែរក្សាទំនៀមទម្លាប់ទៅវត្តអារាមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ពិធីកាន់បិណ្ឌដាក់បិណ្ឌ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌជាទំនៀមទម្លាប់ប្រជាជនខ្មែរ និងពុទ្ធសាសនិកតែងតែប្រារព្ធឡើង ដោយនាំយកសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគផ្សេងៗតាមសទ្ធាជ្រះថ្លាទៅកាន់វត្តអារាម ។ នេះជាការលើកឡើងរបស់និស្សិតកម្ពុជាដែលកំពុងសិក្សាអាហារូបករណ៍នៅសហរដ្ឋអាមេរិក ។

លោក តាន់ ស៊ីវុត្ថា ជានិស្សិតអាហារូបករណ៍កំពុងសិក្សានៅសហរដ្ឋអាមេរិក បានលើកឡើងថា បើគិតត្រឹមបិណ្ឌទី៦នៃការកាន់បិណ្ឌក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោកបានទៅវត្តចំនួន២ ក្នុងរដ្ឋផេនស៊ីវេនាដើម្បីធ្វើបុណ្យឧទ្ទិស និងរំលឹកដល់ជីដូនជីតាដែលបានចែកឋានទៅ ។ លោកបន្តថា លោកពិតជាមានចិត្តសប្បាយរីករាយដែលបានទៅវត្តធ្វើបុណ្យជាមួយប្រជាជនខ្មែរដែលរស់នៅ និងសិក្សានៅសហរដ្ឋអាមេរិក និងបញ្ជាក់ឱ្យឃើញថា ប្រជាជនកម្ពុជាទោះទៅដល់ទីណាក៏មិនភ្លេចប្រទេសជាតិ វប្បធម៌ និងអរិយធម៌ឡើយ ។

លោក តាន់ ស៊ីវុត្ថា និស្សិតអាហារូបករណ៍កំពុងសិក្សានៅសហរដ្ឋអាមេរិក

« ខ្ញុំមានគម្រោងទៅវត្តផ្សេងៗទៀតនាពេលខាងមុខជាមួយប្រជានជនខ្មែរដែលរស់នៅទីនេះ»

លោក តាន់ ស៊ីវុត្ថា​

លោក តាន់ ស៊ីវុត្ថា​ បានបន្ថែមថា មានហេតុផលជាច្រើនដែលជំរុញចិត្តឱ្យលោកទៅវត្តអារាមក្នុងឱកាសបុណ្យទានផ្សេងៗ ព្រោះជាឱកាសល្អមួយដែលអាចឱ្យលោក ក៏ដូចជានិស្សិតខ្មែរផ្សេងទៀតដែលកំពុងសិក្សានៅសហរដ្ឋអារិកបានស្គាល់ និងឃើញពីការរស់នៅរបស់ជនជាតិខ្មែរដែលរស់នៅទីនេះ​ ។ សម្រាប់លោក ស៊ីវុត្ថា ផ្ទាល់មិនត្រឹមតែអាចររៀនសូត្របានពីពួគគាត់ទេ ថែមទាំងទទួលបានការរាប់ស្រលាញ់រាប់អានពីអ៊ុំពូមីងប្រៀបដូចជាសមាជិកគ្រួសារផងដែរ ។

ជារួមលោក តាន់ ស៊ីវុត្ថា បញ្ជាក់ថា សកម្មភាពនេះក៏ជាចំណែកមួយដែលបង្ហាញពីការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជាឱកាសរិតបន្តឹង បង្កើនមិត្តភាពជាមួយសិស្សដទៃទៀតផង ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...