សម្តេចធិបតី ៖ ការវិនិយោគ​លើវិស័យ​អប់រំ គឺជា​ការ​វិនិយោគ​លើអនាគត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្នុងពិធីចែក​សញ្ញាបត្រ​ដល់និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ នាព្រឹក​ថ្ងៃទី២១ វិច្ឆិកា ២០២៤ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា ការ​វិនិយោគ​លើ​វិស័យ​អប់រំ គឺជា​ការ​វិនិយោគ​លើអនាគត។ សម្តេចបញ្ជាក់ថា ការវិនិយោគ​លើការ​បណ្តុះបណ្តាល​ពិតជា​សំខាន់ ដោយ​មិន​មែន​សម្រាប់​តែ​រាជរដ្ឋាភិបាល ប៉ុន្តែ​ក៏​ដើម្បី​សហគមន៍ គ្រួសារ និង​សាម៉ី​ខ្លួន​ឯងផ្ទាល់។

តាម​ប្រសាសន៍​របស់​សម្តេចធិបតី ចំណេះដឹង គឺជា​អំណាច​ធំធេង ដែលធ្វើ​ឱ្យ​យើង​មាន​សមត្ថភាព​​ក្នុងភាពម្ចាស់ការ និង​ឯករាជ្យ, ចំណេះដឹងធ្វើ​ឱ្យ​យើង​មាន​សមត្ថភាព​ប្រែក្លាយ​ការ​គិត​ទៅជា​សកម្មភាព​ជាក់ស្តែង, ចំណេះដឹង​ជួយ​ឱ្យ​ការសម្រេចចិត្ត​បានត្រឹមត្រូវ និង​ម្ចាស់ការ​កំណត់អនាគត​របស់ខ្លួន​ឯង, ចំណេះដឹងពង្រីកសមត្ថភាពដើម្បីចាប់យកឱកាស ពង្រីកឱកាស និងបង្កើតឱកាស ហើយ​ចំណេះ​ដឹង​ក៏​ជាមូលដ្ឋានសម្រាប់ប្រទេសក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគិន។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា សម្រាប់​កម្ពុជា ការវិនិយោគ​ទៅលើវិស័យ​អប់រំ ក៏​ជាគោលដៅ​មួយ​យ៉ាងសំខាន់​ក្នុងការ​ពង្រឹងសមធម៌សង្គមផងដែរ ដោយថា ប្រទេស​កម្ពុជា​គ្មានការ​បែងចែកវណ្ណៈ ហើយ​កូនអ្នកជនបទ និង​អ្នកទីក្រុង សុទ្ធសឹងតែមាន​ឱកាស​ក្នុងការ​សិក្សា​រៀនសូត្រ​ ទទួល​ចំណេះដឹងដូចគ្នា តួយ៉ាង​ដូចជា​សិស្ស​និទ្ទេស A ចំនួនជាង​២ពាន់នាក់ ក៏​មានអ្នក​រស់នៅ​តាម​ខេត្ត កូនអ្នកក្រីក្រ ក៏​ដូចជា​កូនអ្នកធូរធា​នៅទីក្រុង ដូច្នេះ សមធម៌សង្គម ធ្វើ​ឱ្យ​គន្លាតរវាងទីជនបទ និងទីក្រុង ក៏​ដូចជា​អ្នកដែល​មិន​មានលទ្ធភាព និង​អ្នកដែលមានលទ្ធភាព​ត្រូវ​បានកាត់បង្រួម។

“ចំណេះដឹងជួយ​លើក​កម្ពស់​សមធម៌សង្គម… កូនក្មេង​របស់ខ្មែរបាន​ប្រកួតឈ្នះគេ​ពានរង្វាន់មេដាយមាសខាងវិទ្យាសាស្រ្ត ខាងរ៉ូបូត ជាមួយ​ប្រទេស​ដែលគេទំនើបជាងយើង ទាំងនេះ​គឺដោយ​សារមានឱកាស​រៀនសូត្រ យើងអាចធ្វើបាន…”

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានធ្វើការគូសបញ្ជាក់ដល់និស្សិត និងអង្គពិធីបន្ថែមផងដែរថា ការរក្សាបានទស្សនៈវិជ្ជមាន គឺជាជំហានឈានទៅចាប់យកអាជីព និង ជីវិតវិជ្ជមាន។ ក្នុងន័យនេះ ការដាក់គោលដៅវិជ្ជមានរបស់ប្អូនៗនិស្សិត ទើបអាចបញ្ចប់ការសិក្សាដោយជោគជ័យ ហើយការបញ្ចប់ការសិក្សាថ្ងៃនេះ គឺនឹងអាចទទួលបានលទ្ធផលវិជ្ជមានតាមការរំពឹងទុក ទៅថ្ងៃអនាគត។

បន្ថែមពីនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏​បានធ្វើការអបអរសាទរ​នូវភាព​ជោគជ័យ​របស់ភាគី​សំខាន់ៗ ដូចជា និស្សិតជ័យ​លាភីផ្ទាល់, ឪពុកម្តាយ និងអាណាព្យាបាល ដែលទទួលបានកិត្តិយស និងធនធានមនុស្សសម្រាប់គ្រួសារ, សាស្ត្រាចារ្យ បុគ្គលិកអប់រំ គណៈគ្រប់គ្រង និងគ្រឹះស្ថានអប់រំ ដែលអាចបណ្តុះបណ្តាលធនធានមនុស្ស​បន្ថែមជូន​ប្រទេសជាតិ។ ជាពិសេស គឺអបអរសាទរដល់កម្ពុជា ដែលទទួលបានធនធានមនុស្ស ប្រកបដោយ​បញ្ញាញាណ និងជាគ្រឹះ​ក្នុងការជួយអភិវឌ្ឍសង្គមជាតិឱ្យកាន់តែល្អប្រសើរ និងសម្រេចគោលដៅនៃ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចេរភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *