បេក្ខជន​បាក់ឌុប​ត្រៀមខ្លួន​ជ្រើសរើស​ជំនាញ​សិក្សា​បន្ត ​ខណៈ​អ្នកឃ្លាំមើល​សង្គម​ស្នើ​ឱ្យ​ជ្រើសរើស​តាម​ឧបនិស្ស័យ​ និង​សមត្ថភាព​

​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​គ្រោង​នឹង​ប្រកាស​លទ្ធផល​ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​សម័យ​ប្រឡង​ ​១០​ ​សីហា ​២០២៦​ ​នៅ​ថ្ងៃទី​២​ ​ខែកញ្ញា​ ​ខាងមុខ​, ​កំឡុង​រង់ចាំ​លទ្ធផល​នេះ​ ​បេក្ខជន​ខ្លះ​បាន​គិតគូរ​រួចហើយ​ចំពោះ​ជំនាញ​ដែល​ពួកគេ​នឹង​ត្រូវ​បន្ត​ការ​សិក្សា​ ​ប៉ុន្តែ​ខ្លះ​ទៀត​ក៏​កំពុងតែ​ពិចារណា​នៅឡើយ​។​

​យុវសិស្ស ​ឈុំ ​ប៊ុន​ឈា ​ដែល​ទើប​ប្រឡង​បាក់ឌុប​រួច​ បាន​និយាយ​ថា​ ​ខ្លួន​នឹង​ជ្រើសរើស​ជំនាញ​វេជ្ជសាស្ត្រ​ ​ព្រោះ​ជា​ជំនាញ​ដែល​ខ្លួន​ស្រលាញ់​តាំងពី​តូច​។ ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​សិក្សា​ផ្នែក​នេះ​ ​យុវសិស្ស ​ប៊ុន​ឈា ​បាន​ខិតខំ​រៀន​ផ្នែក​វិទ្យាសាស្ត្រ​ ​ជាពិសេស​មុខវិជ្ជា​គណិតវិទ្យា ​ជីវវិទ្យា​ ​និង​គីមីវិទ្យា​។ ​ចំណែក​យុវតី ​ព្រី​ម ​ពេជ្រ​រ៉ានី ​វិញ​ថា​ ​ខ្លួន​នឹង​ជ្រើសរើស​ជំនាញ​បច្ចេកទេស​ផ្នែក​អគ្គិសនី ​ដោយសារ​រំពឹង​ថា​ ​ជំនាញ​នេះ​អាច​ជួយ​ឱ្យ​នាង​ឆាប់​ទទួលបាន​ការងារ​ និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ការងារ​។​

​លោក​បណ្ឌិត​ ​យង់ ​ពៅ ​អគ្គ​លេខាធិការ​ ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​លើកទឹកចិត្ត​ឱ្យ​យុវសិស្ស​បន្ត​ការ​សិក្សា​ ​ដោយ​ជ្រើសរើស​ជំនាញ​ឱ្យ​ស្រប​តាម​ឧបនិស្ស័យ​ និង​សមត្ថភាព​របស់​ខ្លួន​។ ​តែ​ជាមួយគ្នា​នេះ​ លោក​ក៏​បាន​រំលេច​ពី​សារៈសំខាន់​នៃ​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ ​ដោយ​ថា​ ​ក្រោយ​បញ្ចប់​ការ​បណ្តុះបណ្តាល​ យុវជន​ ​និង​សាធារណជន​ទូទៅ​ ​អាច​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួលបាន​ការងារ​ និង​មាន​ឱកាស​បង្កើត​ការងារ​ដោយ​ខ្លួនឯង​។​

​យោង​តាម​ឯកសារ​ «​ទស្សនវិស័យ​មុខរបរ​ និង​ការងារ​ ​-​ តម្រូវការ​ជំនាញ​ ​និង​ការងារ​សម្រាប់​យុវជន​» ​ដែល​ទើប​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​បង្ហាញ​ថា​ តម្រូវការ​ជំនាញ​នៅ​កម្ពុជា​កំពុង​មាន​ភាព​សម្បូរបែប​ និង​ផ្លាស់ប្តូរ​ពី​ជំនាញ​ផ្តោត​លើ​ផលិតកម្ម​ក្នុង​ឧស្សាហកម្ម​ដែល​មាន​ស្រាប់ ​និង​ឧស្សាហកម្ម​ផលិតកម្ម​ធុន​ស្រាល ​ទៅ​រក​ជំនាញ​បច្ចេកទេស​ ឌីជីថល ​បៃតង​ និង​ជំនាញ​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​ជាង​មុន​។​

​ក្នុង​នោះ​សម្រាប់​រយៈពេល​ខ្លី​ពី​ ​០​ ​ដល់​៣​ឆ្នាំ​ តម្រូវការ​ជំនាញ​ត្រូវបាន​រំពឹង​ថា​ ​នឹង​ផ្តោត​សំខាន់​លើ​ជំនាញ​កម្រិត​ខ្ពស់​ និង​មធ្យម​ ​រួមមាន​ ​គណនេយ្យ ​និង​ពន្ធដារ ​ការ​គ្រប់គ្រង​ និង​រដ្ឋបាល​ ស្ថាបត្យកម្ម​ ​និង​ការ​រៀបចំ​ទីក្រុង​ បច្ចេកវិទ្យា​ការពារ​បរិស្ថាន​ ​កម្មវិធី​កុំព្យូទ័រ​ និង​កម្មវិធី​ទូរស័ព្ទ​ ​ច្បាប់​ ការ​កែច្នៃ​អាហារ​ វាយន​ភណ្ឌ ​ព្រមទាំង​ផលិតកម្ម​ដំណាំ​ ​និង​សត្វ​។

​សម្រាប់​រយៈពេល​មធ្យម​ពី ​៣​ ​ដល់​៥​ឆ្នាំ​ តម្រូវការ​ទីផ្សារ​ការងារ​ត្រូវបាន​ព្យាករ​ថា​ ​នឹង​ផ្លាស់ប្តូរ​ឆ្ពោះ​ទៅរក​ជំនាញ​ដែល​តម្រង់​ទិស​ឧស្សាហកម្ម​ ​និង​បច្ចេកវិទ្យា​កាន់តែ​ច្រើន​។ ​ជំនាញ​ដែល​មាន​សក្តានុពល​រួមមាន​ ​បញ្ញា​សិប្បនិម្មិត ​អេឡិចត្រូនិក​ និង​ស្វ័យប្រវត្តិកម្ម​ ការ​រចនា ​និង​គ្រប់គ្រង​មូលដ្ឋាន​ទិន្នន័យ​ និង​បណ្តាញ​ ​មេកានិក ​និង​ជាង​លោហៈ ​អគ្គិសនី​ ​និង​ថាមពល​ បច្ចេកវិទ្យា​វិនិច្ឆ័យ​រក​កំហុស​ និង​សុវត្ថិភាព​ការងារ​។​

​ចំណែក​រយៈពេល​វែង​ពី ​៥​ ​ដល់​១០​ឆ្នាំ​ ក្រសួង​បាន​បង្ហាញ​ថា​ តម្រូវការ​ខ្ពស់​នឹង​ផ្តោត​លើ​ជំនាញ​កម្រិត​ខ្ពស់​ដែល​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​យុទ្ធសាស្ត្រ​ ​ដូចជា​ ​ការ​គ្រប់គ្រង​សំណល់​ ​វិស្វកម្ម​គីមី​ ​វិស្វកម្ម​មេកានិក​ បច្ចេកវិទ្យា​មន្ទីរពិសោធន៍​ ​បច្ចេកវិទ្យា​ការពារ​បរិស្ថាន​ ​និង​ស្វ័យប្រវត្តិកម្ម​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...