តំណាងក្រុមហ៊ុនដំឡើងរថយន្ត អំពាវនាវឱ្យយុវជន​ងាក​មក​សិក្សា​ជំនាញបច្ចេកទេស ខណៈ​កំពុង​មាន​តម្រូវ​ការ​ខ្លាំង

ក្រុមហ៊ុននាំចូល និងដំឡើងរថយន្តដ៏ធំនៅស្រុកខ្មែរ អ អឹម អេ (ខេមបូឌា) បានអំពាវនាវឱ្យយុវជនងាកមកសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈកម្រិតធម្យម និងកម្រិតខ្ពស់ ព្រោះបច្ចុប្បន្ននេះក្រុមហ៊ុនធំៗ កំពុងមានតម្រូវការជំនាញបច្ចេកទេសទាំងនេះដើម្បីបំពេញទីផ្សារការងារ។ 

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីពេលថ្មីៗនេះ លោក សាយ រតនៈ ប្រធាននាយកដ្ឋានបណ្តុះបណ្តាលធនធានមនុស្ស តំណាងក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) មានប្រសាសន៍ថា ក្រុមហ៊ុនធំៗជាពិសេសក្រុមហ៊ុនរបស់លោកកំពុងមានតម្រូវការបុគ្គលិកដែលមានជំនាញបច្ចេកទេសកម្រិតមធ្យម និងខ្ពស់ សម្រាប់បម្រើការក្នុងសង្វាក់ផលិតកម្មដែលមានឱកាសការងាររាប់រយកន្លែងក្នុង១ខែៗ។ 

បើតាមលោក សាយ រតនៈ ជាមធ្យមក្រុមហ៊ុនរបស់លោកត្រូវការបុគ្គលិក១០០ទៅ២០០នាក់ក្នុងមួយខែ ក្នុងនោះភាគច្រើនក្រុមហ៊ុនជ្រើសរើសអ្នកជំនាញបច្ចេកទេសមធ្យម និងខ្ពស់ៗ។

ខ្ញុំលើកទឹកចិត្តឱ្យយុវជនត្រៀមលក្ខណៈក្នុងការចាប់ជំនាញបច្ចេកទេស ព្រោះទីផ្សារបច្ចុប្បន្នមានតម្រូវការខ្លាំង ខណៈដែលកម្លាំងពលកម្មបច្ចុប្បន្នត្រូវការបណ្តុះបណ្តាល…

លោក សាយ រតនៈ ប្រធាននាយកដ្ឋានបណ្តុះបណ្តាលធនធានមនុស្ស ក្រុមហ៊ុន RMA

សម្រាប់ប្រធាននាយកដ្ឋានបណ្តុះបណ្តាលធនធានមនុស្សរូបនេះ ប្រទេសកម្ពុជាកំពុងប្រែក្លាយពីប្រទេសប្រើប្រាស់រថយន្តមកជាប្រទេសដំឡើងរថយន្ត ហើយថ្ងៃខាងមុខ គឺឆ្ពោះបន្តទៅប្រទេសផលិតរថយន្ត ដូចនេះ តម្រូវការលើអ្នកជំនាញបច្ចេកទេសកម្រិតមធ្យម និងខ្ពស់គឺជាអាទិភាពដែលក្រុមហ៊ុនត្រូវការ ខណៈដែលក្រុមហ៊ុនបានចំណាយថវិកាមិនតិចជាងកន្លះលានដុល្លារជារៀងរាល់ឆ្នាំដើម្បីបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញបន្ថែមដល់បុគ្គលិកដែលមានជំនាញកម្រិតទាបឱ្យចាប់យកជំនាញកម្រិតធម្យម និងខ្ពស់ដើម្បីបំពេញចន្លោះខ្វះខាត។ 

មិនតែប៉ុណ្ណោះ ការមានជំនាញមធ្យម និងខ្ពស់នេះ គឺនឹងធ្វើឱ្យប្រជាពលរដ្ឋមានចំណូលខ្ពស់មានជីវភាពធូធារ ហើយអាចចូលរួមជាមួយរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

សូម​បញ្ជាក់ថា បើយោង​តាម​ប្រសាសន៍​របស់ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នក​នាំពាក្យ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ក្នុង​មួយឆ្នាំៗកម្ពុជា​មាន​តម្រូវ​ការ​កម្លាំងពលកម្មដែលមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ​ប្រមាណចន្លោះពី៣០ ទៅ​៥០ម៉ឺននាក់, ដោយសារតែមានតម្រូវការកម្លាំងជំនាញសម្រាប់ទីផ្សារ​ការងារ​កម្ពុជា ទើបរាជរដ្ឋាភិបាល​បានដាក់​ផែនការឱ្យ​ក្រសួងការងារ​ចាប់ពីឆ្នាំ​២០២៣នេះទៅ ត្រូវ​បណ្តុះបណ្តាលយុវជន ១លាន៥សែននាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សាររបស់ប្រទេសកម្ពុជា ជាពិសេស​នៅក្នុងវិស័យ​ឧស្សាហកម្ម និង​វិស័យផ្សេងៗ​ទៀតដែលកំពុងមានសព្វថ្ងៃនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។