លោក វណ្ណ ប៊ុនណា ប្រាប់៣ចំណុចសម្រាប់និស្សិតក្នុងការត្រៀមខ្លួនមុនសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ

ភ្នំពេញ – មានចំណូលចិត្តជាមួយការងារសង្គម ការងារស្ម័គ្រចិត្ត ការស្រាវជ្រាវនយោបាយ ការពិភាក្សា ការប្រកួតនិយាយសាធារណៈផ្សេងៗធ្វើឱ្យខ្ញុំដឹងថា ខ្លួនឯងចង់រៀនជំនាញទំនាក់ទំនងអន្តរជាតិ ។ នេះជាការលើកឡើងរបស់លោក វណ្ណ ប៊ុនណា សហស្ថាបនិកនៃ The Thinker Cambodia និងជាអតីតនិស្សិតបរិញ្ញាបត្រជំនាញទំនាក់ទំនងអន្តរជាតិ អតីតនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយនៅប្រទេសឥណ្ឌា និងបច្ចុប្បន្នជាអ្នកសិក្សាស្រាវជ្រាវមួយរូបនៅវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាព ។

លោក វណ្ណ ប៊ុនណា បានលើកឡើងថា ការជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យជាការសម្រេចចិត្តយ៉ាងសំខាន់របស់និស្សិតដែលកើតចេញពីការស្រលាញ់ ចំណង់ចំណូលចិត្ត ការស្រាវជ្រាវ ការជួបជាមួយមនុស្សខាងក្រៅឱ្យបានច្រើនដើម្បីជាមេរៀនថ្មីៗទើបនិស្សិតអាចបញ្ចប់បានដោយជោគជ័យ ។ ការសិក្សាជំនាញទំនាក់ទំនងអន្តរជាតិនេះ និស្សិតមិនគួររៀនតាមគ្នានោះទេ ព្រោះថាគោលដៅបុគ្គលម្នាក់ៗខុសគ្នា ការរំពឹងទុកខុសគ្នា និងឆន្ទៈក៏ខុសគ្នាផងដែរ ។

សហស្ថាបនិក The Thinker Cambodia រូបនេះបានបន្ថែមថា ប្អូនៗដែលកំពុងត្រៀមខ្លួនរៀនជំនាញនេះត្រូវមានការកំណត់លើខ្លួនឯងដូចជា ទាមទារឱ្យមានទម្លាប់ការសរសេរ និងអានព័ត៌មានដែលពាក់ព័ន្ធទៅនឹងបទវិភាគ នយោបាយ សង្គមឱ្យបានច្រើន ។ មួយវិញទៀត គឺការចេះភាសាអង់គ្លេស ព្រោះអត្ថបទដែលទាក់ទងជំនាញនេះភាគច្រើនត្រូវបានសរសេរឡើងជាភាសាអង់គ្លេស និងកម្មវិធីសិក្សាជាភាសាអង់គ្លេស ។ ជាបុគ្គលដែលមានបុគ្គលិកលក្ខណៈចូលចិត្តការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្ត្រផងដែរ ។

លោក វណ្ណ ប៊ុនណា បានបន្តថា ដើម្បីឱ្យការរៀនជំនាញអន្តរជាតិទទួលបានលទ្ធផលល្អសិស្សគួរមាន៣ចំណុចក្នុងខ្លួនដោយ ទីមួយ៖ និស្សិតត្រូវយល់ឱ្យបានច្បាស់អំពីទ្រឹស្ដីធំៗក្នុងមេរៀនបូកបញ្ចូលជាមួយការអាននិងតាមដានព័ត៌មានផ្សេងៗ ។ ទីពីរសូមលើកទឹកចិត្តដល់និស្សិតរៀនសូត្រក្នុងការសរសេរអត្ថបទ ព្រោះការសរសេរបន្តិចបន្តួចអាចធ្វើឱ្យសិស្សបើកគំនិតកាន់តែច្រើនទៅរកប្រភពនៃចំណេះដឹងថ្មី ។ ទីបី ការវិភាគ ការស្រាវជ្រាវ និងការប្រកួតនិយាយជាសាធារណៈជាគន្លឹះកាន់តែសំខាន់ដែលធ្វើឱ្យសិស្សកាន់តែទទួលបានចំណេះដឹងបន្ថែមសម្រាប់ការសិក្សារបស់សិស្ស ។

លោក វណ្ណ ប៊ុនណា

« យុវជនដើរតួនាទីយ៉ាងសំខាន់ទាំងកម្លាំងសេដ្ឋកិច្ច នយោបាយ និងជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេស »

អតីតនិស្សិតជំនាញទំនាក់ទំនងអន្តរជាតិរូបនេះបានបន្តថា ការសិក្សាជំនាញទំនាក់ទំនងអន្តរជាតិបានផ្ដល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយដល់អ្នកសិក្សា ដូចជាអាចមើលឃើញយ៉ាងទូលំទូលាយអំពីបរិបទនៃបញ្ហាសង្គម តំបន់ អន្តរជាតិ និងរូបភាពជាច្រើនទៀត ។ ជាមួយគ្នានេះ និស្សិតសិក្សាជំនាញទំនាក់ទំនងអន្តរជាតិបានបង្ហាញតាមរយៈរូបភាពជាអ្នកវិភាគ អង្គការសង្គមស៊ីវិល វិស័យការទូតស្រាវជ្រាវ និងការងារសង្គមផ្សេងៗជាច្រើនទៀត ។

លោក វណ្ណ ប៊ុនណា បានបន្ថែមថា លើសពីយល់ដឹងអំពីហេតុការណ៍ ព្រឹត្តិការណ៍ ក្នុងនិងក្រៅតំបន់ផ្សេងៗ និស្សិតក៏អាចស្វែងយល់អំពីដំណោះស្រាយនៃបញ្ហាក្នុងតំបន់តាមរយៈថ្នាក់ដឹកនៃតំបន់ និងក្លាយជាបុគ្គលដែលមានទស្សនៈវិស័យទូលំទូលាយ វែងឆ្ងាយ និងជាបុគ្គលដែលអាចស្វែងរកដំណោះស្រាយបានល្អប្រសើរសម្រាប់ការងារនៅថ្ងៃអនាគត ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។