ការសិក្សា ៖ កុមារលូតលាស់យឺត ដោយសារឪពុកម្ដាយមើលទូរស័ព្ទច្រើន

ការសិក្សាបានរកឃើញថា ទម្លាប់ប្រើប្រាស់គ្រឿងអេឡិចត្រូនិច និងចំណាយពេលមើលទូរស័ព្ទ និងអេក្រង់ច្រើនរបស់ឪពុកម្ដាយ អាចប៉ះពាល់ធ្ងន់ធ្ងរ ដល់ការលូតលាស់ និងសមត្ថភាពភាសារបស់កុមារ។

លទ្ធផលនៃការសិក្សានេះ បានផ្សព្វផ្សាយនៅក្នុង JAMA Pediatrics ដែលមានចំណងជើងថា «ពេលវេលាជាមួយអេក្រង់ និងការជជែករវាងឪពុកម្ដាយ និងកុមារ នៅពេលកុមារមានអាយុចន្លោះពី ១២ ទៅ៣៦ខែ – Screen Time and Parent-child Talk When Children Are 12 to 36 Months» ។ ការសិក្សានេះ ផ្ដោតលើទិដ្ឋភាពសំខាន់មួយគឺ ការចំណាយពេលជាមួយអេក្រង់របស់អាណាព្យាបាល មិនត្រឹមតែមានឥទ្ធិពលលើការលូតលាស់របស់កុមារប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ការអភិវឌ្ឍផ្នែកភាសារបស់កុមារផងដែរ។

ការសិក្សាបានវិភាគលើទម្លាប់នៃការប្រើប្រាស់អេក្រង់ របស់គ្រួសារជនជាតិអូស្ត្រាលីចំនួន ២២០គ្រួសារ ដោយតាមដានលើទម្លាប់នៃការជជែករវាងឪពុកម្ដាយ និងកូន នៅក្នុងដំណាក់កាលអភិវឌ្ឍរបស់កុមារ ចំនួន ៥ ដំណាក់កាល គឺនៅពេលកុមារ មានអាយុ ១២, ១៨, ២៤, ៣០ និង៣៦ខែ។

លទ្ធផលនៃការសិក្សា បង្ហាញថា ឪពុកម្ដាយ ដែលចំណាយពេលនៅជាមួយអេក្រង់ច្រើនជាង នៅជាមួយកូន នៅពេលកុមារស្ថិតនៅក្នុងវ័យពី ១២ ដល់ ៣៦ខែ នឹងប៉ះពាល់ដល់សមត្ថភាពអភិវឌ្ឍមុខងារខួរក្បាលកុមារ ដោយអចេតនា។ ការសិក្សាបានគូសបញ្ជាក់ទៀតថា ការមិនយកចិត្តទុកដាក់ ធ្វើអន្តរកម្មជាមួយកុមារ អាចធ្វើឱ្យពួកគេខកខានស្វែងយល់ពាក្យដែលមនុស្សពេញវ័យប្រើប្រាស់ ៣៩៧ពាក្យ ការបញ្ចេញសំឡេង ២៩៤ដង និងការសន្ទនាចំនួន ៦៨ ជារៀងរាល់ថ្ងៃ។

ការរកឃើញនេះ បានបង្ហាញថា ឪពុកម្ដាយ ឬអាណាព្យាបាល ត្រូវការវិធីសាស្ត្រគ្រប់គ្រង និងប្រើប្រាស់ បច្ចេកវិទ្យា និងអេក្រង់ ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ការការជះឥទ្ធិពលអវិជ្ជមានដល់ការលូតលាស់របស់កុមារ។

វិធីសាស្ត្រ គ្រប់គ្រងពេលវេលាជាមួយអេក្រង់របស់អាណាព្យាបាល

ដើម្បីចូលរួម កាន់តែសកម្មក្នុងការជំរុញការលូតលាស់របស់កុមារ អាណាព្យាបាល អាចពិចារណា​អនុវត្តវិធីសាស្ត្រមួយចំនួន ក្នុងការគ្រប់គ្រងពេលវេលានៅជាមួយអេក្រង់។

១. កំណត់គោលការណ៍នៅជាមួយអេក្រង់ ៖ អាណាព្យាបាល ត្រូវបង្កើតច្បាប់ក្នុងគ្រួសារ ដើម្បីកំណត់ថា ឪពុកម្ដាយ និងកូន អាចនៅជាមួយអេក្រង់ទូរស័ព្ទ រយៈពេលប៉ុន្មាន នៅកន្លែងណាខ្លះ។ ជាក់ស្ដែងដូចជា មិនអាចមើលទូរស័ព្ទពេលញ៉ាំអាហារ, មិនចុចទូរស័ព្ទ មុនចូលគេងមួយម៉ោង ឬក៏មិនមើលអេក្រង់ បន្ទាប់មកពីធ្វើការ ឬមកពីសាលា។

២. ផ្ដល់អាទិភាពដល់ការទំនាក់ទំនងទល់មុខ ៖ អាណាព្យាបាល ត្រូវព្យាយាមបង្កើតការទំនាក់ទំនងទល់មុខ ជាមួយកុមារ ឱ្យបានច្រើន ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន។ ការបង្កើតទំនាក់ទំនងនេះ អាចធ្វើឡើង តាមរយៈសកម្មភាពមួយចំនួន ដូចជា ការអានសៀវភៅ លេងហ្គេម ឬក៏សួរសុខទុក្ខគ្នា។ ក្រៅពីការពង្រឹងចំណងទំនាក់ទំនង សកម្មភាពនេះ ក៏អាចពង្រឹងសមត្ថភាពភាសារបស់កុមារផងដែរ។

៣. ប្រើប្រាស់បច្ចេកវិទ្យាឱ្យបានត្រឹមត្រូវ ៖ ពេលដែលចំណាយពេលនៅជាមួយអេក្រង់ សូមអ្នកជ្រើសរើសមើល ឬតាមដាន មាតិកាអប់រំឱ្យបានច្រើនតាមលទ្ធភាព។ បន្ទាប់ពីមើលរួច អ្នកអាចពិភាក្សាខ្លឹមសារនៃមាតិកានោះ ជាមួយកូនរបស់អ្នក ឬសួរសំណួរផ្សេងៗ ដើម្បីបំផុសស្មារតី និងជំរុញការគិតដល់ពួកគេ។ សកម្មភាពនេះ ក៏អាចជាការបម្លែង ពេលវេលានៅជាមួយអេក្រង់ ទៅជាការរៀនសូត្របានផងដែរ។

៤. បង្ហាញភាពជាគម្រូដល់កុមារ ៖ ជារឿយៗកុមារតែងតែធ្វើត្រាប់តាម អាកប្បកិរិយារបស់ឪពុកម្ដាយខ្លួន។ ប្រសិនអ្នកគ្រប់គ្រងទម្លាប់នៅជាមួយអេក្រង់បានល្អ ដូចជា​ មិនកាន់ទូរស័ព្ទអំឡុងពេលសន្ទនា និងយកចិត្តទុកដាក់ស្ដាប់គ្នាទៅវិញទៅមក អំឡុងពេលជជែកជាដើម នោះពិតជា​អាច​ជួយ​កូនៗឱ្យចៀសចេញពីអេក្រង់បាន។

៥. ប្រើបច្ចេកវិទ្យាគ្រប់គ្រងពេលនៅជាមួយអេក្រង់ ៖ មានឧបករណ៍ និងកម្មវិធីឌីជីថលជាច្រើន ដែលអ្នកអាចប្រើ ដើម្បីតាមដានកម្រិត និងពេលវេលា ដែលអ្នកត្រូវចំណាយពេលនៅជាមួយអេក្រង់។ ការប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីគ្រប់គ្រងពេលនៅជាមួយគ្រួសារប្រកបដោយប្រសិទ្ធភាព អាចធានាថា អ្នកអាចរក្សាតុល្យភាព រវាងការប្រើប្រាស់បច្ចេកវិទ្យា និងពេលវេលានៅជាមួយគ្រួសារបានល្អ។

៦. បង្កើតតំបន់ ដែលគ្មានបច្ចេកវិទ្យា ៖ អាណាព្យាបាល អាចកំណត់ទីតាំងណាមួយក្នុងផ្ទះរបស់ខ្លួន ដូចជា នៅក្នុងបន្ទប់គេង ឬកន្លែងទទួលទានអាហារ ជាកន្លែងដែលគ្មានការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ឬបច្ចេកវិទ្យា។ ទម្លាប់នេះ នឹងជំរុញឱ្យសមាជិកគ្រួសារ ជជែកគ្នាបានច្រើន និងកាត់បន្ថយពេលវេលានៅជាមួយអេក្រង់។

៧. ចូលរួមសកម្មភាពនៅក្រៅផ្ទះ ៖ សកម្មភាពរាងកាយ មិនត្រឹមតែលើកកម្ពស់សុខភាព និងសុខុមាលភាពប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាឱកាសមួយ ដែលអាណាព្យាបាល មានពេលវេលា និងឱកាស ដើម្បីជជែកជាមួយកុមារបានច្រើនផងដែរ។ សកម្មភាពទាំងនោះអាចជា ការដើរលេងក្នុងសួន ការជិះកង់ជាលក្ខណៈគ្រួសារ ឬសកម្មភាពជាច្រើនទៀត ដែលជំរុញការលូតលាស់របស់កុមារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog