លោក Luyen Quang Kien បុរសជនជាតិវៀតណាមទីមួយ ដែលប្រឡង IELTS បានពិន្ទុ ៩.០

IELTS ជាការតេស្តសមត្ថភាពភាសាអង់គ្លេសដើម្បីយកទៅប្រើប្រាស់បានដូចជា ការស្នើពាក្យអាហារូបករណ៍ទៅសិក្សា សុំទិដ្ឋាការសិក្សា ឬរស់នៅក្រៅប្រទេស និងការប្រើប្រាស់ចាំបាច់មួយចំនួនទៀត ។ លោក Luyen Quang Kien​ ជាបុរសជនជាតិវៀតណាមដំបូងគេបង្អស់ដែលធ្វើតេស្ត IELTS ទទួលបានលំដាប់ពិន្ទុ ៩.០ និងបានធ្វើការចែករំលែកទៅកាន់សារព័ត៌មាន Vietnam Express International និង សារព័ត៌មាន Thanh Nien អំពីបទពិសោធន៍សិក្សាមុនប្រលងIELTS ។

លោក Luyen Quang Kien ជាគ្រូបង្រៀនភាសាអង់គ្លេស លោកបានធ្វើតេស្ត IELTS លើកទី១នៅឆ្នាំ២០១៤ ដើម្បីបំពេញប្រវត្តិរូបការងារដោយទទួលបានលទ្ធផល ៧.៥ ហើយក៏ជាពេលដែលលោកផ្លាស់ប្ដូរពីការបង្រៀនទំនាក់ទំនងភាសាអង់គ្លេស ទៅជាការត្រៀមប្រឡងសញ្ញាបត្រអន្តរជាតិវិញនៅឆ្នាំ២០១៧ ។ ដោយឡែកថ្មីៗនេះ លោក Luyen Quang Kien ទើបតែទទួលបានលទ្ធផលតេស្តIELTS ៩.០ ដែលខ្ពស់ជាងគេក្នុងប្រទេសវៀតណាមរួមមានលទ្ធផល ៩.០ផ្នែកអាន និងសរសេរ, ៨.៥ ផ្នែកស្ដាប់, ៨.៥ផ្នែកនិយាយ ។

បុរសវ័យ ៣១ឆ្នាំរូបនេះបានលើកឡើងនូវគន្លឹះខ្លះៗផ្ទាល់ខ្លួនក្នុងការត្រៀមខ្លួនពេលធ្វើតេស្ត IELTS ដូចខាងក្រោម ៖​

+ ជំនាញស្ដាប់ និងអានភាសាអង់គ្លេស ៖ អ្នករៀនត្រៀមអាចរៀនបញ្ចេញសំឡេងតាមរយៈការរៀនពី YouTube តាមការសន្ទនាក្នុងកម្មវិធីទូរទស្សន៍ ព័ត៌មាន ខ្សែរភាពយន្ត ដោយចំណាយពេលពី២០នាទី ទៅ៣០នាទីក្នុងមួយថ្ងៃ ។ លោក Kien បានបន្តថា នៅពេលវាក្យសព្ទ និងការបញ្ចេញសំឡេងត្រូវបានពង្រឹង នោះជំនាញស្ដាប់ក៏ត្រូវបានអភិវឌ្ឍដែរ ។

ចាប់តាំងពីឆ្នាំ២០១៧ ខ្ញុំបានដឹងថា សំនួរក្នុងការប្រលង IELTS មានច្រើនប្រភេទ ព្រោះខ្ញុំបានប្រលង៥ ទៅ១០ដងក្នុងមួយឆ្នាំ ហើយការប្រលងនេះក៏អាចទុកជាបទពិសោធន៍ដើម្បីយកទៅបង្រៀនសិស្សរបស់ខ្ញុំផងដែរ

លោក Luyen Quang Kien

+ ជំនាញក្នុងការនិយាយ ៖ លោក Kien បានអនុវត្តន៍ជំនាញក្នុងការនិយាយរបស់ខ្លួនតាមរយៈការសន្ទនាជាច្រើន ការច្រៀង និងរ៉េបដោយខ្លួនឯងនៅផ្ទះជាភាសាអង់គ្លេសដើម្បីរៀនពីរបៀបកាត់បន្ថយសំឡេងឆ្គង កន្លែងលើកដាក់ និងភាពបត់បែននៃសំឡេងឱ្យដូចសំឡេងធម្មជាតិ ។ ការអនុវត្តន៍និយាយភាសាអង់គ្លេសត្រូវអាន និងប្រើប្រាស់សំឡេកឱ្យបានច្បាស់ និងខ្លាំងៗដើម្បីអាចកំណត់ចំណុចខ្សោយ ឬភាពខ្វះចន្លោះរបស់ខ្លួនឯងបាន ។

+ជំនាញសរសេរ ៖ លោក Kien យល់ថា ការសរសេរត្រូវទាមទារសមត្ថភាពក្នុងការគិតពាក្យបែបតក្កវិជ្ជាដោយសង្កេតលើបញ្ហាចម្រុះ និងសរសេរដោយមានភាពត្រឹមត្រូវ និងមានភាពស្មុគ្រស្មាញ ។ គាត់បន្ថែមថា ក្នុងការធ្វើតេស្តលោកស្ទើរតែប្រើវាក្យសព្ទកម្រិតខ្ពស់ កម្រ ឬប្រយោគវែង និងស្មុគ្រស្មាញ និងផ្ដោតលើការជ្រើសរើសពាក្យ វេយ្យាករណ៍ដែលសង្កត់ន័យធ្ងន់ ។ ជាមួយគ្នានេះ បេក្ខជនប្រឡងត្រូវរៀនពីរបៀបដោះស្រាយបញ្ហានីមួយៗ ដោយផ្នែកទី១ ប្រភេទសំនួរជាមួយទិន្នន័យ លោក Kien ណែនាំឱ្យបេក្ខជនធ្វើការសង្ខេបព័ត៌មាន បន្ថែមទិន្នន័យ ដើម្បីបញ្ជាក់ និងប្រៀបធៀបចំណុចចាំបាច់ និងផ្នែកទី២ ផ្នែកអត្ថបទបេក្ខជនត្រូវដឹងពីរបៀបដកស្រង់ភស្តុតាង និងទាញសេចក្តីសន្និដ្ឋានឱ្យបានជាក់លាក់ ។

លោក Luyen Quang Kien បានបន្ថែមថា គន្លឹះដើម្បីយកឈ្នះពិន្ទុដ៏ល្អឥតខ្ចោះ គឺការអាន និងពីយល់សំណួរ ។ នៅក្នុងផ្នែកនៃការអាន បេក្ខជនមានវិធីសាស្រ្តជាច្រើនដូចជាការអានអត្ថបទទាំងមូលរួចស្វែងរកចម្លើយ ឬ skimming និង scanning (ការស្កែន) ឬអានឱ្យ​បានច្រើនដង ។ លោក Kien បញ្ជាក់ថា “វិធីសាស្រ្តនីមួយៗមានគុណសម្បត្តិរៀងៗខ្លួន ហើយបេក្ខជនគួរតែអនុវត្តវិធីសាស្រ្តនីមួយៗដើម្បីមើលថា អ្វីដែលត្រូវនឹងចំណូលចិត្តសិក្សារបស់ពួកគេ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។