កម្ពុជាគាំទ្រការបណ្តុះបំណិនបៃតងសម្រាប់យុវជនដើម្បីឆ្ពោះទៅពិភពលោកប្រកបដោយនិរន្តរភាព

លើកឡើងក្នុងឱកាសខួបលើកទី២៤ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការបណ្តុះបំណិនបៃតងសម្រាប់យុវជនដើម្បីឆ្ពោះទៅពិភពលោកប្រកបដោយនិរន្តរភាព។

ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៣នេះ អង្គការសហប្រជាជាតិ បានកំណត់យកមូលបទ «បំណិនបៃតងសម្រាប់យុវជន៖ ឆ្ពោះទៅពិភពលោកប្រកបដោយនិរន្តរភាព» សំដៅពញ្ញាក់ស្មារតីថ្នាក់ដឹក​នាំ និងកៀរគរការចូលរួមរបស់យុវជនឱ្យចាប់ផ្តើមគិតគូរអំពីភាពបៃតងរបស់ពិភពលោក បណ្តុះជំនាញសម្រាប់អនាគត និ​ង​ជំនាញសម្រាប់ការងារបៃតង ត្បិតថាការឆ្ពោះទៅរកពិភពលោកមួយដែលមាននិរន្តរភាពបរិស្ថាន និងមេត្រីភាពអាកាសធា​តុ​ពិភពលោក គឺមានសារៈសំខាន់មិនត្រឹមតែដើម្បីឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាជំរុ​ញ​ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ក្នុងឆ្នាំ២០៣០។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

បើតាមប្រសាសន៍លើក​ឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បច្ចុប្បន្នសាកលលោកកំពុងមានការព្រួយបារម្ភចំពោះការពុះកញ្រ្ជោល នៃបម្រែបម្រួសអាកាសធាតុ វិបត្តិសង្គ្រាម អំពីគុណសម្បត្តិ និងគុណវិបត្តក្នុងការប្រើប្រាស់បញ្ញាសិប្បនិមិត្ត ដែលទាមទារឱ្យយុវជនត្រូវបន្សាំខ្លួន ពង្រឹងសមត្ថភាព បង្កើតបំណិន និងចេះនូវប្រើប្រាស់បច្ចេកវិទ្យា។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមយ៉ាងសកម្មក្នុងការជម្រុញការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយនិរន្តភាព របស់អង្គការសហប្រជាជាតិ តាមរយៈការបង្កើតឱ្យមានសាលារៀនជំនាន់ថ្មី សាលាធនធាននៅតាមបណ្តាសាលារៀននៅតាមបណ្តាលខេត្ត និងដាក់ចេញនូវកម្មវិធីសិក្សាដែលមានទំនើបកម្ម វិទ្យាសាស្រ្ត សំដៅបណ្តុះបំណិន STEM បំណិនបៃតងដល់យុវជន ឆ្ពោះទៅរកការងារបៃតង សំដៅសេដ្ឋកិច្ចបៃតងក្នុងពេលអនាគត។

«យើងនៅតែការគ្រូល្អនៅពេលអនាគត ហើយបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តក៏មិនអាចជំនួសថ្នាក់រៀនបាននោះទេ តែបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ជាកត្តាជំនួយ»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

គួរជម្រាបជូនថា គំនិតផ្តួចផ្តើមដំបូងនៃការប្រារព្ធទិវាអន្តរជាតិសម្រាប់យុវជន ត្រូវបានស្នើឡើងនៅឆ្នាំ១៩៩១ ដោយយុវជន ដែលបានជួបប្រជុំគ្នានៅទីក្រុងវីយ៉ែន (Vienna) ប្រទេសអូទ្រីស និងត្រូវបានអនុម័តក្នុងសន្និសីទពិភពលោករដ្ឋមន្រ្តីទទួលបន្ទុកយុវជន នាថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៩៨។

យុវតី សុន បុប្ផារតនៈ មកពីវិទ្យាល័យស្វាយលើ ខេត្តសៀមរាប លើកឡើងថា ការចូលរួមរបស់យុវជនដែលប្រកបដោយចំណេះដឹង និងបំណិន ផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមាន ដើម្បីរុញច្រានកម្ពុជាឈានឆ្ពោះទៅរកសង្គម និងពិភពលោកប្រកបដោយការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពបៃតង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...