Microsoft ៖ បច្ចេកវិទ្យាធ្វើឱ្យការងារកាន់តែពិបាក ប៉ុន្តែក៏ជាដំណោះស្រាយឆ្លាតវៃ

របាយការណ៍ប្រចាំឆ្នាំ ដែលសិក្សាអំពីសទ្ទស្សន៍និន្នាការការងារ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានស្ទង់មតិមនុស្សចំនួន ៣,១០០០ នាក់ក្នុង ៣១ ប្រទេស និងបានរកឃើញថា បុគ្គលិកជាច្រើនកំពុងច្របូកប្រចល់ចិត្តជាមួយយុគសម័យឌីជីថល។ ស្ទើរតែ ២ ភាគ ៣ នៃអ្នកដែលបានស្ទាបស្ទង់មតិបាននិយាយថា ពួកគេកំពុងមានវិបត្តិក្នុងការគ្រប់គ្រងពេលវេលា និងថាមពលរាងកាយ ដើម្បីធ្វើការងារឱ្យមានប្រសិទ្ធភាព ដោយសារត្រូវចំណាយក្នុងការប្រជុំអនឡាញ ផ្ញើអ៊ីម៉េល និងការហៅទូរស័ព្ទ ច្រើនជាងមុន។

តើអ្នកមានអារម្មណ៍ថាការងាររបស់អ្នកកាន់តែពិបាកដែរមែនទេ? បើដូច្នេះ រឿងនេះប្រហែលជាមិនមែនកើតឡើងចំពោះតែអ្នកម្នាក់ឯងនោះទេ ព្រោះការសិក្សាដែលធ្វើឡើងដោយ Microsoft ក៏បានបង្ហាញដែរថា បុគ្គលិកជាច្រើនផ្សេងទៀត ក៏កំពុងមានអារម្មណ៍ដូច្នេះដែរ។

បច្ចេកវិទ្យាជាបញ្ហា ប៉ុន្តែក៏ជាដំណោះស្រាយ

Microsoft បានបង្ហាញថា ត្បិតថាបច្ចេកវិទ្យាបង្កើតឱ្យមានបញ្ហាមួយចំនួន ប៉ុន្តែវាក៏កំពុងបង្កើតដំណោះស្រាយជាច្រើនសម្រាប់មនុស្សដែរ។ បញ្ញាសិប្បនិម្មិតជំនាន់ថ្មី ដែល Microsoft ហៅថា «Copilots» អាចជួយមនុស្សបំពេញការងារបានកាន់តែមានប្រសិទ្ធភាព ដោយអាចសម្រាលបន្ទុកការងារ និងជំរុញភាពច្នៃប្រឌិតកាន់តែប្រសើរ។ លោក Satya Nadella ប្រធាន និងជានាយកប្រតិបត្តិរបស់ Microsoft បានលើកឡើងថា AI ជំនាន់ថ្មីនឹងកាត់បន្ថយបញ្ហាជាច្រើននៅពេលបំពេញការងារ និងជួយឱ្យអ្នកធ្វើការមានភាពច្នៃប្រឌិតខ្ពស់ជាងមុន។

យោងតាម របាយការណ៍ដែលមានឈ្មោះថា អនាគតនៃទីផ្សារការងារ របស់ WE Forum ក្នុងឆ្នាំ ២០២៣ បានបង្ហាញថា ស្ទើរតែបីភាគបួននៃក្រុមហ៊ុនចំនួន ៨០០ជុំវិញពិភពលោក នឹងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។ ជាមួយនឹងការគ្រប់គ្រងដ៏ត្រឹមត្រូវ បច្ចេកវិទ្យានេះនឹងក្លាយទៅជាដៃគូការងារដ៏ឆ្នើមរបស់មនុស្ស ព្រមទាំងផ្ដល់ពេលវេលាបន្ថែមទៀត សម្រាប់មនុស្សស្វែងរកបង្កើតគំនិតថ្មីៗ។

AI នឹងជួយមនុស្សឱ្យកាន់តែផលិតភាពការងារ

Microsoft Work Trend Index បានពន្យល់អំពីមូលហេតុដែលធ្វើឱ្យការងារកាន់តែពិបាក និង បង្ហាញពីរបៀបដែល AI អាចជួយមនុស្សបង្កើនភាពច្នៃប្រឌិត និងរីករាយជាមួយការងារឡើងវិញ។ ក្នុងនោះ មូលហេតុធំៗ ដែលនាំឱ្យមានឧបសគ្គបំពេញការងារ មាន ៥ដូចជា ១. មានកិច្ចប្រជុំដែលគ្មានប្រសិទ្ធភាពច្រើន, ២. គ្មានគោលដៅការងារច្បាស់លាស់, ៣. មានការប្រជុំច្រើនពេក, ៤. ភាពគ្មានកម្លាំងជំរុញពីខាងក្នុង, និង ៥. ពិបាកស្វែងរកព័ត៌មានដែលត្រូវការ។

ចំពោះបញ្ហា ដែលលើកឡើងក្នុងដំណើរការស្ទង់មតិ បុគ្គលិកជាងពាក់កណ្ដាលបានលើកឡើងថា ពួកគេមិនច្បាស់ថា ត្រូវធ្វើអ្វីបន្ទាប់ពីប្រជុំរួច ហើយ ៥៦ភាគរយ និយាយថា ពួកគេពិបាកក្នុងការសង្ខេបខ្លឹមសារ និងចំណុចសំខាន់ៗក្នុងកិច្ចប្រជុំ។ លើសពីនេះ មួយភាគបួននៃបុគ្គលិក បានលើកឡើងថា ពួកគេចំណាយពេលដល់ទៅ ៧ម៉ោងកន្លះក្នុងមួយសប្ដាហ៍សម្រាប់ការប្រជុំ និងមានអ្នកខ្លះទៀតចំណាយពេលជិត ៩ម៉ោងទៅលើអ៊ីម៉ែល និងស្ទើរតែ ពីរភាគបី បាននិយាយថា ពួកគេត្រូវចំណាយច្រើន ក្នុងការស្វែងរកព័ត៌មាន។

ទន្ទឹមនឹងការលើកឡើងនេះ ក្រុមហ៊ុន Microsoft បាននិយាយថា AI អាចជួយដោះស្រាយបញ្ហាប្រឈមទាំងអស់នេះដោយការវិភាគ និងតម្រៀបព័ត៌មាន ព្រមទាំងធ្វើឱ្យមានការផ្ដោតអារម្មណ៍ជាងមុនក្នុងកិច្ចប្រជុំ។ អ្នកស្រាវជ្រាវបានលើកឡើងថា «AI អាចបង្ហាញពីគន្លឹះក្នុងការគ្រប់គ្រងពេលវេលា និងថាមពល សម្រាប់ការងារសំខាន់ៗដល់មនុស្ស ព្រមទាំងជួយជំរុញឱ្យមានគំនិតបង្កើតថ្មី»។

AI អាចជួយឱ្យមនុស្សកាន់តែពេញចិត្តនឹងការងារ

ក្រុមអ្នកស្ទង់មតិ បានសួរទៅកាន់បុគ្គលិកអំពីការផ្លាស់ប្ដូរដែលពួកគេចង់ឃើញ ដើម្បីពង្រឹងជីវីតការងារបស់គេ។ បន្ទាប់មក ធ្វើការផ្គូផ្គងចម្លើយទៅនឹងអ្វីដែលបញ្ញាសិប្បនិម្មិតអាចធ្វើបាន។ ជាលទ្ធផល គេបានរកឃើញថា បញ្ញាសិប្បនិម្មិតអាចជួយឱ្យមនុស្សទំនេរច្រើនជាងមុន និងកាន់តែពេញចិត្តនឹងជីវិតការងាររបស់ខ្លួន។ លើសពីនេះ ក្រុមអ្នកស្ទង់មតិក៏បានសួរទៅកាន់នយោជកទៅលើការយល់ឃើញអំពីវត្តមានបញ្ញាសិប្បនិម្មិតផងដែរ។ ក្នុងនោះមាន ១៦ភាគរយ យល់ឃើញថា បញ្ញាសិប្បនិម្មិតនឹងបង្កើតឱ្យមានអត្រាគ្មានការងារកើនឡើង។ ខណៈមួយភាគបី យល់ថា វានឹងធ្វើឱ្យមនុស្សកាន់តែមានផលិតភាព និងកាត់បន្ថយការងារសមញ្ញ និងដដែលៗ។ ចំណែក មួយភាគបួន ជឿថា បច្ចេកវិទ្យានេះ នឹងធ្វើឱ្យសុខុមាលភាពបុគ្គលិកប្រសើរឡើង។

ជាមួយគ្នានេះ បុគ្គលិកភាគច្រើនបាននិយាយថា ពួកគេរីករាយនឹងប្រើ AI សម្រាប់ការងាររដ្ឋបាល ហើយមួយភាគបាននិយាយថា ពួកគេនឹងប្រើប្រាស់ AI សម្រាប់ការងារវិភាគ ឬសូម្បីតែការងារដែលពាក់ព័ន្ធនឹងគំនិតច្នៃប្រឌិត ក៏ដូចជាការស្វែងរកព័ត៌មាន សង្ខេបការប្រជុំ និងការរៀបចំផែនការប្រចាំថ្ងៃជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...