ទម្លាប់ប្រចាំថ្ងៃ ៥ ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ

ប្រព័ន្ធភាពស៊ាំ មានតួនាទីការពាររាងកាយរបស់អ្នកពីការវាយប្រហារពីវីរុស មេរោគ និងបាក់តេរីផ្សេងៗ ដែលជាភ្នាក់ងារបង្ករជំងឺ និងធ្វើឱ្យរាងកាយចុះខ្សោយ។ នៅពេលដែលប្រព័ន្ធភាពស៊ាំដំណើរការបានល្អ មានន័យថា រាងកាយរបស់អ្នកនឹងមិនងាយរងការវាយប្រហារពីភ្នាក់ងារបង្ករជំងឺនោះទេ។ យោងតាមគេហទំព័រ BetterUp ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ អ្នកគួរអនុវត្តទម្លាប់សាមញ្ញចំនួន ៥ ជារៀងរាល់ថ្ងៃ។

១. ចំណាយពេលស្រូបខ្យល់អាកាស ៖ រាងកាយរបស់យើងត្រូវការពេលវេលាខ្លះ ដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធ និងភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ។ យោងតាមការស្រាវជ្រាវរបស់ Everyday Health បានបង្ហាញថា ការស្រូបយកព​ន្លឺព្រះអាទិត្យ អាចជួយបង្កើនកម្រិតវីតាមីន D ក្នុងរាងកាយរបស់អ្នក។ លើសពីនេះ វីតាមីន D អាចជួយការពារជំងឺរ៉ាំរ៉ៃ ធ្វើឱ្យឆ្អឹងរឹងមាំ និងកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។

២. គេងគ្រប់គ្រាន់ ៖ ទម្លាប់នៃការគេង មានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រព័ន្ធភាពស៊ាំ។ យោងតាមការសិក្សារបស់ MAYO CLINIC បានបង្ហាញថា ការគេងមិនគ្រប់គ្រាន់ គឺជាមូលហេតុមួយ ដែលនាំឱ្យអ្នកធ្លាក់ខ្លួនឈឺ ហើយការធ្លាក់ខ្លួនឈឺនេះ គឺបណ្ដាលមកពីប្រព័ន្ធភាពស៊ាំចុះខ្សោយ និងងាយរងការវាយប្រហារពីមេរោគ។ ហេតុនេះ អ្នកគួរមានកាលវិភាគគេងឱ្យបានទៀងទាត់ និងគេងឱ្យបាន ៧ ទៅ ៨ ម៉ោង ។

៣. គ្រប់គ្រងភាពតានតឹង ៖ ការគ្រប់គ្រងអារម្មណ៍តានតឹងបានល្អ ជាចំណែកមួយ ដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នករឹងមាំ។ នៅពេលដែលអ្នកមានអារម្មណ៍តានតឹងខ្លាំង មានន័យថា រាងកាយរបស់អ្នកត្រូវការសកម្មភាពឆ្លើយតបមួយ ដែលអាចកាត់បន្ថយអារម្មណ៍នេះ។ ដូច្នេះ អ្នកគួរចំណាយពេល ដើម្បីសម្រាក សម្មាធិ ដកដង្ហើមវែងៗ ឬធ្វើសកម្មភាពផ្សេងៗដែលធ្វើឱ្យអ្នកអាចគ្រប់គ្រងភាពតានតឹងបាន។

៤. មានរបបអាហារល្អ ៖ របៀបដែលអ្នកញ៉ាំ និងអាហារដែលអ្នកញ៉ាំ មានឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពទូទៅរបស់អ្នក។ ការទទួលទានអាហារបានត្រឹមត្រូវ និងមានជីវជាតិគ្រប់គ្រាន់ អាចជួយឱ្យអ្នកគេងលក់ស្កប់ស្កល់ ផ្ដោតអារម្មណ៍បានល្អ និងមានកម្លាំងមាំមួន។ ជម្រើសដ៏ល្អបំផុត អ្នកអាចពិគ្រោះជាមួយអ្នកជំនាញផ្នែកអាហារូបត្ថម្ភ អំពីទម្លាប់នៃការទទួលទានអាហារ និងរបបអាហារដែលសក្តិសមសម្រាប់អ្នក។

៥. ការធ្វើលំហាត់ប្រាណទៀងទាត់ ៖ ការធ្វើលំហាត់ប្រាណជាទៀងទាត់អាចជួយការពារប្រព័ន្ធភាពស៊ាំរបស់អ្នកពីភាពសកម្មខ្លាំង ដែលកាត់បន្ថយកូលេស្តេរ៉ុល សម្ពាធឈាម និងហានិភ័យនៃជំងឺបេះដូង។ ជាពិសេស ការធ្វើលំហាត់ប្រាណ អាចប្រឆាំងនឹងការរលាក បញ្ហាតានតឹង និងជួយឱ្យគេងលក់ស្រួល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...