សិស្សតំណាងកម្ពុជា នាំយកពានចំនួន១ និង​មេដាយ​ចំនួន៤២ ពី​ការប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិ សិង្ហបុរី​ឆ្នាំ​២០២៣

សិស្សជាបេក្ខជនតំណាង​ប្រទេស​កម្ពុជាចំនួន​៣៧នាក់ បានទៅ​ចូលរួម​ប្រកួត​គណិតវិទ្យាអូឡាំព្យាដអន្តរជាតិ សិង្ហបុរីឆ្នាំ​២០២៣ SIMOC (2023) ដែលប្រព្រឹត្តធ្វើ​ឡើង​ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ប្រទេស​សឹង្ហបុរី ។ ដោយ​ជាលទ្ធផល​សិស្ស​កម្ពុជា​ដណ្តើម​បាន​ពានចំនួន១ និង​មេដាយ​ចំនួន​៤២​ត្រឡប់​មក​កម្ពុជាវិញ។

ការប្រកួត​គណិតវិទ្យាអូឡាំព្យាដអន្តរជាតិ សិង្ហបុរី ឆ្នាំ២០២៣នេះ មានបេក្ខជនចូលរួមសរុប​ចំនួន ១៦៣៣នាក់ មក​ពី​បណ្តា​ប្រទេស​ចំនួន​២៥​ទូទាំងពិភពលោក ។ ការប្រកួតនេះ ត្រូវ​បានបែងចែក​ជា៣កម្មវិធី គឺ ១.Math Olympiad Contest (ការប្រកួតជាឯកជន), ២. Mind Sports Challenge (ការប្រកួតជាក្រុម) និង ៣. Maths Warriors Competition (ការប្រកួតជាក្រុម)។

នៅឆ្នាំនេះ បេក្ខជនតំណាងប្រទេសកម្ពុជាមានចំនួន៣៧នាក់មកពី១៤សាលារដ្ឋ និងឯកជនផ្សេងៗគ្នា។ ជាលទ្ធផលនៃបេក្ខជនកម្ពុជាទទួលបាន រង្វាន់នៃសិស្សលំដាប់ពិន្ទុខ្ពស់ទាំង៣កម្មវិធីបញ្ចូលគ្នាលំដាប់ទី២ប្រចាំថ្នាក់ទី១១ចំនួន១, មេដាយមាសសរុបចំនួន១៣ មេដាយប្រាក់ចំនួន៦ និងមេដាយសំរឹទ្ធចំនួន២៣។

លោក សាន គីមស័ង ជាគ្រូដឹកនាំសិស្ស​កម្ពុជាទៅ​ចូលរួមការប្រកួតនោះ បានសម្តែងមោទនភាព​ចំពោះ​សិស្សកម្ពុជា​ដែលមានសមត្ថភាព​ក្នុងការ​ប្រកួត​ប្រជែង​ផ្នែក​គណិតវិទ្យាជាមួយ​សិស្ស​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ និង​ទទួលបានជ័យលាភីមេដាយជាច្រើនជូនជាតិ។ លោក គីមស័ង សង្ឃឹមថា កូនសិស្សខ្មែរនឹង​ខិតខំ​រៀនសូត្រ ហើយ​ចូលរួម​ប្រកួតលើឆាកអន្តរជាតិ ដោយ​​ទទួលបានជ័យលាភីមេដាយ​ជាច្រើន​បន្ថែមទៀត​ជូនដល់ជាតិមាតុភូមិ និង​លើក​មុខ​មាត់ប្រទេស​កម្ពុជា​នៅពេល​អនាគត។

ខ្ញុំបាទក៏សូមអរគុណដល់សាលារៀន និងគ្រួសាររបស់សិស្សានុសិស្សដែលគាំទ្រនិងបញ្ជូនបេក្ខជន ឲ្យចូលរួមប្រឡង និងសង្ឃឹមថាសមកម្មនេះនឹងមានការបន្តគាំទ្រពីសំណាក់សង្គមជាតិ សាលារៀន គ្រួសារ និងមហាជនទូទៅ

លោក សាន គីមស័ង

គួរ​បញ្ជាក់ថា នេះជាឆ្នាំទី១នៅក្នុងរយៈពេល៦ឆ្នាំចុងក្រោយដែលបេក្ខជនកម្ពុជាចូលរួមការប្រឡងកម្រិតអន្តរជាតិ គណិតវិទ្យាអូឡាំព្យាដ អន្តរជាតិ សិង្ហបុរី ទទួលបានរង្វាន់សិស្សលំដាប់ខ្ពង់ទាំង៣ និងមេដាយមាសពីការប្រកួតលើវិញ្ញាសាគណិតវិទ្យាជាឯកជននេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...