មនុស្សដែលមានអាយុលើស ៦៥ឆ្នាំ នឹងកើនដល់ ១,៦ពាន់លាននាក់នៅឆ្នាំ២០៥០

យោងតាម United Nations Population Division ចំនួនមនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ត្រូវបានគេរំពឹងថា នឹងកើនឡើងទ្វេដងក្នុងរយៈពេល ៣ទសវត្សរ៍ខាងមុខ ដែលឈានដល់ ១,៦ពាន់លាននាក់នៅឆ្នាំ២០៥០។

បច្ចុប្បន្នជប៉ុន ជាប្រទេសដែលឈរនៅលើកំពូលតារាងជាប្រទេសដែលមានប្រជជនវ័យចំណាស់ច្រើនជាង ខណៈប្រទេសដែលមានសេដ្ឋកិច្ចធំៗនៅអាស៊ីផ្សេងទៀត ក៏កំពុងមានកំណើនមនុស្សចាស់យ៉ាងឆាប់រហ័សផងដែរ។ កំណើននេះកើតឡើង ដោយសារអាយុសង្ឃឹមរស់របស់ប្រជាជនក្នុងប្រទេសទាំងនោះ មានភាពប្រសើរឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ។

នៅឆ្នាំ២០៥០ ចំនួនប្រជាជននៃទីក្រុងហុងកុង កូរ៉េខាងត្បូង និងជប៉ុន ដែលមានអាយុចាប់ពី៦៥ នឹងមានរហូតទៅដល់ប្រហែល ៤០ភាគរយនៃប្រជាជនសរុប ដែលទិន្នន័យនេះមានភាពខុសគ្នាខ្លាំង បើធៀបទៅនឹងទិន្នន័យក្នុងពេលបច្ចុប្បន្ន។ នាយកដ្ឋានអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងសង្គម បានសរសេរក្នុងរបាយការណ៍សង្គមពិភពលោកឆ្នាំ២០២៣ ថា «ភាពចាស់នៃចំនួនប្រជាជន គឺជានិន្នាការសកលនៃពិភពលោកសម័យទំនើប»។ យើងអាចចាត់ទុករឿងនេះ ជាភាពជោគជ័យដ៏សំខាន់មួយក្នុងការថែទាំសុខភាពរបស់មនុស្សជាតិ ប៉ុន្តែលទ្ធផលនេះគឺនាំមកនូវទាំងបញ្ហាប្រឈម និងឱកាស។

បញ្ហាប្រឈមចម្បងមួយសម្រាប់ប្រទេសដែលមានចំនួនប្រជាជនវ័យចំណាស់ច្រើន គឺត្រូវធានាឱ្យបានថា សេដ្ឋកិច្ចជាតិអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់មនុស្សចាស់ដែលកំពុងតែកើនឡើងយ៉ាងគំហុក។ លើសពីនេះ ត្រូវធានាឱ្យបាននូវសមភាពក្នុងការទទួលបានការអប់រំ ការថែទាំសុខភាព និងឱកាសការងារពេញមួយជីវិត ដែលអាចជួយជំរុញសន្តិសុខសេដ្ឋកិច្ចនៅវ័យចាស់។

យ៉ាងណាមិញ បណ្តាប្រទេសនៅដំណាក់កាលដំបូងនៃការផ្លាស់ប្តូរប្រជាសាស្រ្តមានឱកាសរៀបចំផែនការជាមុន និងអនុវត្តវិធានការត្រឹមត្រូវមុនពេលវេលា ដែលធ្វើឱ្យប្រទេសទាំងនោះអាចគ្រប់គ្រងបញ្ហាកំណើនមនុស្សចាស់ប្រប្រកបដោយប្រសិទ្ធភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦