ភ្នំពេញ – វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សាព្រោះមានជីវភាពខ្វះខាត ។
លក្ខខណ្ឌជ្រើសរើសបេក្ខជនត្រូវភ្ជាប់ឯកសារមួយចំនួនដូចជា សៀវភៅគ្រួសារ ឬអត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត(ថតចម្លង) លិខិតបញ្ជាក់ការសិក្សាពីសាលាដែលបានរៀន ឬកំពុងរៀន(ថតចម្លង) មានអាយុចាប់ពី១៥ឆ្នាំឡើង មានកម្រិតវប្បធម៌ទាបបំផុតជាប់ថ្នាក់ទី៧ឡើងទី៨ ដល់ទី១២( ជាប់ឬធ្លាក់ទី១២) ។ ជាមួយគ្នានេះ ភ្ជាប់ជាមួយរូបថតជាមួយគ្រួសារ និងលំនៅស្ថានចំនួន៤សន្លឹកដូចជា រូបជុំគ្រួសារ១ បរិយាកាសក្នុងផ្ទះ១ ផ្ទះបាយ១ និងច្រកចូលផ្ទះ១ ។

គួរបញ្ជាក់ដែរថា ក្រោយការស្នើសុំរបស់បេក្ខជន នឹងមានការចុះសិក្សានិងវាយតម្លៃស្ថានភាពគ្រួសារពីភ្នាក់ងារអប់រំ និងសង្គម នៃអង្គការដើម្បីភាពញញឹមនៃកុមារ ។ បេក្ខជន ឬអាណាព្យាបាលត្រូវយកពាក្យស្នើសុំអាហារូបករណ៍ទៅដាក់នៅការិយាល័យអប់រំ និងសង្គមនៃអង្គការដើម្បីភាពញញឹមនៃកុមារចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ អង្គការមានទីតាំងនៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ក្បែរផ្សារសឡា) ។

សម្រាប់ព័ត៌មានបន្ថែមបេក្ខជនអាចចូលទាញយកពាក្យនៅតំណភ្ជាប់ https://bit.ly/pse2024 ។ សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងទៅកាន់ ០១២ ៣២៦ ០៤០, ០១០ ៨៤៩ ៦៨៦, ០៩៩/០៩៨ ៩៨០ ០៨៣, ០៧៧ ៣៩ ៣៨ ៣៧, ០៧០ ២៣៧ ១០៦(ភ្នំពេញ), ០៩៣ ៦៩៥ ៣៦៩(សៀមរាប) ។
ក្នុងករណីបេក្ខជនមិនត្រូវលក្ខខណ្ឌជ្រើសរើស រាល់សំណុំឯកសារដែលបានស្នើភ្ជាប់មិនត្រូវបានប្រគល់ជូនបេក្ខជនវិញទេ៕































