លោក ប្រាក់ គៀត ចែករំលែកគន្លឹះដើម្បីទទួលបានអាហារូបករណ៍ទៅ​សិក្សានៅប្រទេសណូវែលហ្សេឡង់

ភ្នំពេញ – ការដាក់ពាក្យសិក្សាទៅសាកលវិទ្យាល័យនៅក្រៅប្រទេសជាពិសេសដាក់ពាក្យអាហារូបករណ៍ New Zealand Scholarship សិស្សនិស្សិតចាំបាច់​ត្រូវស្វែងយល់ពីអាហារូបករណ៍ឱ្យបានច្បាស់ និងយល់ពីលក្ខខណ្ឌផ្សេងៗដែលអាហារូបករណ៍ និងសាកលវិទ្យាល័យដែលស្នើទៅសិក្សា ។ នេះជាការលើកឡើងរបស់លោក ប្រាក់ គៀត អតីតបេក្ខភាពអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ Art in TESOL នៃសាកលវិទ្យាល័យវិចតូរៀ នៃទីក្រុងWellington ប្រទេសណូវែលហ្សេឡង់ ឆ្នាំសិក្សា២០២០-២០២១ ។

លោក ប្រាក់ គៀត បានលើកឡើងថា ដើម្បីទទួលបានឱកាសសិក្សាពីអាហារូបករណ៍ New Zealand Scholarship សិស្សនិស្សិត និងបេក្ខជនដាក់ពាក្យ ត្រូវរៀបចំខ្លួននូវ ៤ចំណុចដូចជា ការជ្រើសរើសជំនាញ, ការសរសេរពាក្យស្នើសុំ, ការរៀបចំឯកសារចាំបាច់ និង យល់ពីដំណាក់កាលនៃការដាក់ពាក្យ ។ បើតាម​លោក ប្រាក់ គៀត ការជ្រើសរើសជំនាញមានន័យថា និស្សិតត្រូវមើលលើជំនាញសិក្សានៅថ្នាក់បរិញ្ញាបត្រថា តើពាក់ព័ន្ធនឹងផ្នែកអ្វី ដូចជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា នយោបាយ ឬវិស្វកម្មជាដើម ។ ការមើលទៅលើជំនាញ គឺដើម្បីឱ្យបេក្ខជនដាក់ពាក្យងាយស្រួលក្នុងការជ្រើសរើសជំនាញដែលស្រដៀង ឬជំនាញដែលទាក់ទងព្រោះជំនាញថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសផ្សេងៗមិនមានឈ្មោះចំដូចគ្នាឡើយ គឺមានឈ្មោះស្រដៀង ឬជំនាញដែលអាចមានទំនាក់ទំនងគ្នា ។

លោក ប្រាក់ គៀត បានបន្តថា ការសរសេរពាក្យស្នើសុំអាហារូបករណ៍ ជាឱកាសដែលបេក្ខភាពស្នើសុំអាហារូបករណ៍បានបង្ហាញអំពីស្នាដៃ ឬបទពិសោធន៍ការងារសង្គម និងការងារស្ម័គ្រចិត្តផ្សេងៗដែលបេក្ខជនធ្លាប់បានធ្វើដើម្បីជាចំណាប់អារម្មណ៍ដល់អ្នកពិនិត្យពាក្យស្នើសុំអាហារូបករណ៍ ។ លើសពីនេះការដាក់ពាក្យស្នើសុំអាហារូបករណ៍ ក្នុងពេលសរសេរ Writing Style បេក្ខជនត្រូវមានការប្រយ័ត្នប្រយែងក្នុងការសរសេរដែលធ្វើយ៉ាងណាឱ្យមានភាពសាមញ្ញ ផ្លូវការ និងភ្ជាប់ជាមួយនឹងបទពិសោធន៍ក្នុងការងារសង្គមដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការពិនិត្យ និងអាចទាក់ទាញចំណាប់អារម្មណ៍ពីអ្នកពិនិត្យ ។

ជាមួយគ្នានេះ ការរៀបចំឯកសារចាំបាច់ បេក្ខជនដែលមានគោលបំណងក្នុងការដាក់ពាក្យអាហារូបករណ៍ត្រូវរៀបចំឱ្យបានជាស្រេច ដោយ​ក្រោយពេលបញ្ចប់ការសិក្សាភ្លាម ត្រូវស្នើសុំប្រតិបត្តិពិន្ទុភ្លាមឱ្យរួចជាស្រេចតាមឆ្នាំសិក្សា ដែលចំបាច់សម្រាប់ការដាក់ពាក្យ និងលិខិតបញ្ជាក់ការងារពីប្រធានក្រុមធនធានមនុស្សនៅកន្លែងធ្វើការ ។ អាហារូបករណ៍ New Zealand ក៏តម្រូវទាមទារឱ្យបេក្ខជនមានបទេពិសោធន៍ការងារចំនួន១ឆ្នាំឡើង ចំណែកភាគីខាងសាលាទាមទារបទពិសោធន៍ការងារ២ឆ្នាំឡើង ។ ក្នុងករណីនេះ ប្រសិនបើមានបទពិសោធន៍១ឆ្នាំ ឬ១ឆ្នាំជាងអាចស្នើពាក្យសុំចូលរៀនសិនទម្រាំដល់ពេលទៅសិក្សានិងគ្រប់ចំនួនបទពិសោធន៍ការងារ ។

សរុបមកវិញ ដំណាក់កាល នៃការដាក់ពាក្យត្រូវមាន បទពិសោធន៍ការងារ ប្រតិបត្តិពិន្ទុសិក្សាថ្នាក់បរិញ្ញាបត្រ លិខិតអនុសាសន៍ចំនួន២ពីលោកគ្រូអ្នកគ្រូ ឬសាស្ត្រាចារ្យ ពិន្ទុIELTS និងការត្រៀមខ្លួនរង់ចាំដំណឹងពីភាគីអាហារូបករណ៍ដើម្បីបន្តបញ្ជាក់ទៅកាន់សាកលវិទ្យាល័យថា ខ្លួនបានជាប់អាហារូបករណ៍ជាស្ថាពរ ។

គួរបញ្ជាក់ដែរថា ការចែករំលែកបទពិសោធន៍របស់លោក ប្រាក់ គៀត អតីតបេក្ខភាពអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ Art in TESOL សាកលវិទ្យាល័យវិចតូរៀនៃទីក្រុងWellington បានធ្វើ​ឡើង​នៅក្នុងសិក្ខាសាលាស្ដីពី «កម្មវិធីអាហារូបករណ៍ New Zealand Scholarships នៃប្រទេសប្រទេសណូវែលហ្សេឡង់ និងការចែករំលែកបទពិសោធន៍ និងគន្លឹះជោគជ័យ» ដែលរៀបចំដោយក្រុមការងារសាបព្រោះគ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...