យុវជន​គួរ​តែ​ងាក​មក​រៀន​ជំនាញវិជ្ជាជីវៈ ដើម្បីមានសមត្ថភាព​ចូល​ទៅ​ក្នុង​ទីផ្សារការងារ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់ទាំងបច្ចុប្បន្ន ក៏​ដូចជាអនាគត

ភ្នំពេញ – បើយោង​តាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍនកម្ពុជា (CDC) បានបង្ហាញថា នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លំហូរ​ចូល នៃ​ការ​វិនិយោគ​ផ្ទាល់​ពីក្រៅ​ប្រទេសមក​កម្ពុជាបាន​កើន​ឡើង​យ៉ាង​ខ្លាំង ក្នុងនោះវិស័យ​ឧស្សាហកម្ម និង​សំណង់ គឺឈាន​មុខគេ ដែលវិស័យ​ទាំងនេះមានតម្រូវ​ការ​កម្លាំង​ពលកម្ម​ជំនាញ​យ៉ាងច្រើន។

ដោយសារ​សន្តិភាព និង​ស្ថេរភាពនយោបាយ គេ​កត់សម្គាល់មើលឃើញថា មាន​ក្រុមហ៊ុនធំៗ និង​ល្បីៗជា​ច្រើនបានចាប់អារម្មណ៍មក​បណ្តាក់ទុករកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បើ​និយាយ​ពី​ក្រុមហ៊ុន​ផលិតរថយន្ត បើតាម​ទិន្នន័យ​របស់ CDC បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន៨​បាន​កំពុង​ប្រតិបត្តិការ និង​ស្នើ​សុំ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​របស់ខ្លួន​នៅ​កម្ពុជា ដូចជា ៖ ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានស្នើ​បង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតា នៅរាជធានីភ្នំពេញ, ក្រុមហ៊ុន GTV MOTOR CO., LTD. បង្កើតរោងចក្រតម្លើងរថយន្ត នៅខេត្តកំពង់ស្ពឺ, ក្រុមហ៊ុន K (CAMBODIA) CO., LTD បង្កើតរោងចក្រផ្គុំតម្លើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) នៅខេត្តកំពង់ស្ពឺ, ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD បង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្ត នៅក្រុងប៉ោយប៉ែត, ក្រុមហ៊ុន R M A AUTOMOTIVE (CAMBODIA) CO., LTD បង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តហ្វត នៅខេត្តពោធិ៍សាត់, ក្រុមហ៊ុន EM AUTOMOBILE CO., LTD បង្កើតរោងចក្រផ្គុំតម្លើងគ្រឿងចក្រ រថយន្តសណ្តោង និងរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ខេត្តកោះកុង, ក្រុមហ៊ុន Hyundai បង្កើតរោងចក្រ​ដំឡើងរថយន្តរបស់ខ្លួន នៅតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តកោះកុង និង រោងចក្រដំឡើងរថយន្ត Daehan នៅខេត្តស្វាយរៀង។

ត្រឹមតែក្រុមហ៊ុនតម្លើងរថយន្ត​ទាំង​៨ខាងលើនេះ គឺបានស្រូប​យក​ និង​មានតម្រូវ​ការ​អ្នកជំនាញ​រាប់ពាន់នាក់ ដែលវា​ជា​ឱកាស​របស់​យុវជន​កម្ពុជាក្នុង​ការ​ក្លាយ​ជាអ្នក​បច្ចេកទេសរបស់ក្រុមហ៊ុន​ផលិតរថយន្ត​ធំៗ​ទាំងនោះ។

តើកម្ពុជា​មាន​កម្លាំងពលកម្ម​ជំនាញ​គ្រប់គ្រាន់សម្រាប់​ឧស្សាហកម្ម​ទាំងនោះ​ហើយ​ ឬនៅ?

តាមប្រសាសន៍​របស់ ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អប់រំបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៃក្រសួងការងារ ថា ក្នុង​មួយ​ឆ្នាំៗកម្ពុជា​បាន​បណ្តុះបណ្តាល​អ្នក​បច្ចេកទេស​វិជ្ជាជីវៈប្រមាណជាជាង៥ម៉ឺននាក់ ហើយ​សិស្ស​ដែល​កំពុង​សិក្សា​គឺមាន​ប្រមាណ៧ម៉ឺននាក់ ។ ទោះយ៉ាងណា ជាទស្សនៈ​របស់ឯកឧត្តម ផ្ទាល់ យុវជនកម្ពុជា​គួរ​តែ​ងាក​មក​រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈឱ្យ​បានច្រើនជាង​បច្ចុប្បន្ន​នេះ ដោយ​សារ​តែការ​រៀនជំនាញ​វិជ្ជាជីវៈប្រើប្រាស់​រយៈ​ពេល​ខ្លី ហើយ​ចំណាយ​ធនធាន​ថវិកា​តិច និង​ពេលរៀន​ចប់​សម្បូរ​ទីផ្សារ​ការងារ។

ឯកឧត្តម ថង សាម៉ុន

“អញ្ចឹង​គាត់​មក​រៀន​ក្នុង​រយៈពេល​ខ្លី ចំណាយ​ថវិកាតិច ចេញទៅបានការងារធ្វើ​ បានទទួលប្រាក់ខែ ហើយ​គាត់​អាច​បន្ត​ការ​សិក្សា​ពេលយប់ ឬថ្ងៃសៅរ៍-អាទិត្យ ដើម្បីបានបន្ត​ដល់ថ្នាក់វិស្វករ ដល់ថ្នាក់កម្រិតខ្ពស់ៗ​ទៀត អាហ្នឹង​ងាយស្រួលសម្រាប់គាត់ ជាជាង​គាត់ចំណាយ​រយៈពេល​៤ឆ្នាំ ឬ​ក៏​៥ឆ្នាំ​នៅ​ឧត្តមសិក្សា ហើយ​ចេញទៅ​ទទួលបានប្រាក់ខែ​មិនខុសគ្នា​​ប៉ុន្មាន​ជាមួយ​អ្នករៀន​វិជ្ជាជីវៈ​ក្នុងរយៈពេល​តែ១ឆ្នាំ ឬ​២ឆ្នាំ”

ឯកឧត្តម ថង សាម៉ុន មានប្រសាសន៍ថា បើនិយាយ​ពី​គ្រឹះស្ថាន​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ បច្ចុប្បន្ន​គឺមាន​នៅ​ទូទាំង​ប្រទេស ហើយ​គ្រប់សាលា​ទាំងអស់មាន​ឧបករណ៍​សម្ភារៈ​បច្ចេកទេស​ទំនើបៗ ដើម្បីផ្តល់​ការ​បណ្តុះបណ្តាល ផ្តល់​ការ​អនុវត្ត​ជាក់ស្តែង​ឱ្យ​ស្រប​តាម​ទីផ្សារ​ការងារ ក៏​ដូចជា​មានការ​ផ្តល់​កន្លែង​ស្នាក់​នៅ​ជូន​សម្រាប់​យុវជន​ដែលខ្វះខាត មក​ពីទីជនបទ​ដាច់​ស្រយាល ក៏​ដូចជា​មាន​ផ្តល់ប្រាក់អាហារូបករណ៍ជូន​ដល់ពួកគាត់​សម្រាប់​ការ​សិក្សា​ជា​ដើម។

អគ្គនាយករង នៃអគ្គនាយកដ្ឋាន​អប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ នៃក្រសួងការងាររូបនេះ​សង្កត់ធ្ងន់ថា ប្រទេសកម្ពុជា​បានកំណត់ចក្ខុវិស័យ​ឆ្នាំ​២០៣០ ដើម្បីប្រែក្លាយប្រទេស​ឱ្យ​ទៅ​ជា​ប្រទេស​ដែលមានចំណូលមធ្យមកម្រិតខ្ពស់ និង​ឆ្នាំ​២០៥០ ជាប្រទេស​ដែលមានចំណូលខ្ពស់ គឺទាមទារ​ឱ្យ​ប្រជាជន​កម្ពុជា ពិសេស​យុវជនមានជំនាញវិជ្ជាជីវៈមួយ ដើម្បីចូលទៅធ្វើការ​នៅក្នុង​ឧស្សាហកម្មដែលមានស្រាប់ និង​ឧស្សាហកម្ម​ដែលនឹង​មក​ថ្មីៗខាងមុខនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។