ប្រតិភូយុវជនអាស៊ាន ៖ ការយល់ដឹងអំពីសិល្បៈវប្បធម៌របស់ប្រទេសជាសមាជិកអាស៊ានជាឱកាសមួយក្នុងការផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក

ភ្នំពេញ – នៅព្រឹកថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២ ប្រតិភូយុវជន​អាស៊ាន​ បានអញ្ជើញ​ទស្សនាតំបន់​ប្រវត្តិសាស្រ្ត​មួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ ដូចជា សួនច្បារវិមានឯករាជ្យ សារមន្ទីរស្រីឦសានវរ្ម័ន (ស.ស.រ.) និងផ្សារធំថ្មី ។

លោក ឈួន វណ្ណដាសម្បត្តិ អ្នកស្រាវជ្រាវផ្នែកគោលនយោបាយបរទេស និងជាប្រតិភូយុវជនប្រចាំប្រទេសកម្ពុជា បាននិយាយថា ការទស្សនាតំបន់ប្រវត្តិសាស្រ្តនៅរាជធានីភ្នំពេញរបស់ប្រតិភូយុវជនអាស៊ាន ជាការយល់ដឹងអំពីសិល្បៈវប្បធម៌របស់ប្រទេសជាសមាជិកអាស៊ាន ព្រមទាំងជាឱកាសមួយក្នុងការផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក ជាពិសេសបើកទូលាយនូវការទទួលយកនូវអ្វីដែលថ្មី។

លោក ឈួន វណ្ណដាសម្បត្តិ បន្តថា នៅពេលយុវជនអាស៊ានមានទំនាក់ទំនងល្អ និងមានការផ្លាស់ប្ដូរគំនិតគ្នាទៅវិញទៅមក ជាមេរៀនមួយបង្ហាញថា យុវនអាស៊ានអាចរៀនសូត្រពីគ្នា និងចែករំលែកបទពិសោធន៍ល្អទៅវិញទៅមក ។ ទន្ទឹមគ្នានេះ កាលណាយុវជនអាស៊ានមានទំនាក់ទំនងល្អ អនាគតអាស៊ានកាន់តែជិតស្និត រួមដំណើរតែមួយក្នុងការអភិវឌ្ឍន៍សហគមន៍មួយដ៏ល្អប្រសើរផងដែរ។

ជាមួយគ្នានេះ កញ្ញា សារ៉ា ចូវ (Sarah Chua) ជានិសិ្សតមកពីសាកលវិទ្យាល័យបច្ចេកវិទ្យា និងរចនា ប្រទេសសិង្ហបុរី និងជាប្រតិភូយុវជនប្រទេសសិង្ហបុរី បន្ថែមថា តាមរយៈដំណើរទស្សនៈកិច្ច នាងចាប់អារម្មណ៍ទៅលើអត្ថន័យដ៏ល្អដែលកម្ពុជាអាចទទួលបានឯករាជ្យភាពត្រឡប់មកវិញ និងប្រវត្តិនៃការប្រើប្រាស់ក្រដាសប្រាក់រៀលរបស់កម្ពុជា។ សារ៉ា បន្តថា នៅប្រទេសកម្ពុជាមានអ្វីជាច្រើនដែលនាងមិនធ្លាប់រំពឹងថាបានឃើញ ហើយវាពិតជាពិសេសដែលនៅកម្ពុជាមាន ព្រោះនាងមិនធ្លាប់បានឃើញនៅប្រទេសសិង្ហបុរីពីមុនមកឡើយ។

លោក Franklin G. Villa ជាប្រតិភូយុវជនប្រចាំប្រទេសហ្វីលីពីន បានប្រាប់មក AMS ថា បន្ទាប់ពីបានទស្សនាសារមន្ទីរប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាលោកយល់ថា ល្អបំផុតដោយសារមានប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ និងគួរឱ្យចាប់អារម្មណ៍ចង់សិក្សាស្វែងយល់បន្ថែមទៀត។

លោក Franklin បន្តថា នៅពេលត្រឡប់ទៅប្រទេសហ្វីលីពីនវិញ លោកនឹងនាំយកចំណេះដឹងដែលទទួលបានពីប្រទេសកម្ពុជាចែករំលែកទៅកាន់យុវជននៅប្រទេសហ្វីលីពីន ដោយសារប្រទេសកម្ពុជាមានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ច្រើន និងជាកន្លែងដែលគួរមកទស្សនាកម្សាន្តផងដែរ។

ជាមួយ​គ្នានេះ លោក ឈួន វណ្ណដាសម្បត្តិ ក៏​សំណូមពរ និងលើកទឹកចិត្តដល់យុវជនឱ្យចូលរួមសកម្មភាពយ៉ាងសកម្ម ដូចជា ១. ចូលរួមលើសពីការស្ដាប់ មានន័យថា នៅពេលស្ដាប់ឮអ្វីមួយពីអ្នកដទៃ គប្បីចូលរួមក្នុងសកម្មភាពនោះដោយផ្ទាល់ដើម្បីឱ្យបានដឹងកាន់តែច្បាស់, ទី២. ចូលរួមជាអ្នកចែករំលែកផ្សព្វផ្សាយ គឺរាល់ចំណេះដឹងដែលទទួលបានពីកម្មវិធីល្អៗ គួរបន្តចែករំលែកទៅកាន់យុវជនដទៃទៀតឱ្យបានដឹង ដូចជាកម្មវិធីអាស៊ានជាដើម និងទី៣. ចូលរួមបង្កើនមិត្តិភាព ជាមួយប្រជាជនចម្រុះជាតិសាសន៍ ដើម្បីមានគំនិតទូលាយ និងទទួលយកនូវអ្វីដែលថ្មី៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី