ភ្នំពេញ- តាមរយៈការធ្វើកំណែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនោះក៏ជំរុញយុវជនកម្ពុជាឆ្ពោះទៅរកការអប់រំបែបឌីជីថលក្នុងការដោះស្រាយបញ្ហា ឬហៅថា យុវជន២១។ នេះបើតាមប្រសាសន៍លើកឡើងរបស់លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីយុវជន២១ ដែលប្រព្រឹត្តធ្វើឡើងកាលពីពេលថ្មីៗនេះ ។
តើយុវជន២១មានអត្ថន័យដូចម្ដេច ? ឆ្លើយនឹងសំណួរនេះ លោកជំទាវ ស្រូយ សុជាតិ មានប្រសាសន៍ថា យុវជន២១ មកពីពាក្យពេញថា យុវជនសតវត្សទី២១ មានន័យថា យុវជនត្រូវមានបំណិនជាច្រើនដូចជា វិជ្ជាសម្បទារ បំណិនសម្បទារ ចរិយាសម្បទារ និងមួយទៀតគឺកាយសម្បទារ។ លោកជំទាវបន្តថា ភ្ជាប់ជាមួយអត្ថន័យ យុវជន២១ ក្រសួងអប់រំក៏បានរៀបចំកម្មវិធីយុវជន២១ឡើង ដើម្បីឱ្យយុវជនត្រូវមានជំនាញឌីជីថលបន្ថែមទៀត ព្រោះទោះចង់ ឬមិនចង់ក៏បច្ចេកវិទ្យាចូលមកហើយតម្រូវឱ្យយុវជនទទួលយក ព្រោះបច្ចុប្បន្នជាសម័យបច្ចេកវិទ្យា៤.០ និងនៅតែរំកិលទៅមុខឥតឈប់ឈរផងដែរ។

លោកជំទាវ ស្រូយ សុជាតិ
“ដើម្បីក្លាយខ្លួនជាយុវជន២១ ចាំចាច់យុវជនត្រូវខិតខំរៀនឱ្យមានចំណេះដឹង ហើយត្រូវបន្ស៊ាំខ្លួនជាមួយបរិកាសរស់នៅក្នុងពេលបច្ចុប្បន្ន និងត្រូវពង្រឹងភាពជឿជាក់លើខ្លួនឯង សមត្ថភាពខ្លួនឯង ត្រូវធ្វើអ្វីដែលយើងអាចធ្វើបាន និងគិតឱ្យខុសពីទម្លាប់ចាស់ហើយរៀនមើលពិភពលោកក្នុងផ្លូវទូលាយ”
អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន បន្ថែមថា ប្រសិនយុវជនចង់ក្លាយខ្លួនទៅឱ្យទាន់សម័យកាល គឺត្រូវតែចាប់យកនូវអ្វីដែលជាបរិបទរបស់សង្គម និងការប្រែប្រួលរបស់សង្គម។ ដូច្នេះហើយទើបបានជាក្រសួងអប់រំបានរៀបចំកម្មវិធីជាច្រើន ដើម្បីឱ្យយុវជនផ្លាស់ប្ដូរការគិតបែបបុរាណទៅជាការគិតក្រៅប្រអប់ ក្នុងគោលបំណងជួយឱ្យយុវជនចេះស្វែងរកដំណោះស្រាយដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ។
លោកជំទាវ ស្រូយ សុជាតិ បញ្ជាក់បន្ថែមថា យុវជនសម័យបច្ចុប្បន្ននេះ ជាយុវជនដែលពោរពេញដោយសក្ដានុពល ព្រោះរាជរដ្ឋាភិបាលបានផ្ដល់ឱកាសដល់យុវជនជាច្រើនក្នុងការធ្វើកិច្ចការផ្សេងៗ រួមទាំងការបង្ហាញមតិយោបល់ ឬគំនិតស៊ីជម្រៅដែលមានលទ្ធផលល្អសម្រាប់សង្គម នោះនឹងទទួលបានការលើកទឹកចិត្តឱ្យបានចូលរួមជាចំណែកមួយរបស់សង្គមជាតិ។

ជាមួយគ្នានេះ លោកជំទាវ ស្រូយ សុជាតិ ក៏បានបញ្ជាក់ដែរថា យុវជនម្នាក់ៗសុទ្ធតែមានចំណែកនៅក្នុងការអភិវឌ្ឍសង្គម យុវជនម្នាក់ៗសុទ្ធតែមានការលើកទឹកចិត្តពីថ្នាក់ដឹកនាំ ដូច្នេះហើយយុវជនទាំងអស់សូមកុំបោះបង់ឱកាសល្អៗទោះជាឱកាសនោះប៉ុណ្ណាក៏ដោយ ធំឬតូចក្ដី ហើយនៅពេលធ្វើអ្វីមួយ សូមធ្វើឱ្យបានហ្មត់ចត់ និងចេញលទ្ធផលល្អជាទីបំផុត៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...
អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2023
ជាឱកាសសម្រាប់ប្អូនៗជាសិស្សថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេសប្អូនៗដែលចង់រៀនខាងមេកានិក) ពេលនេះ មានការផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងសិក្សានៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពីគម្រោង អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។
ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/06/2024
ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...
អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 13/09/2024
ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាសពីការបន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។
ឱកាសអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។




























