ភ្នំពេញ – ក្រុមបេក្ខជនមកពីសាកលវិទ្យាល័យកម្ពុជា ម្ចាស់គម្រោង “សត្វ២១” ត្រូវបានគណៈកម្មការប្រកាសជាជ័យលាភីលេខ១ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី «យុវជន២១» ដែលធ្វើឡើងក្រោមប្រធានបទ “សហគ្រិនឌីជីថល៖ គំនិតផ្ដួចផ្ដើមអាជីវកម្មក្នុងគន្លងថ្មី” ។ លោក ស៊ីន សុខសិនិទ្ធ ជានិស្សិត ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ នៃសាកលវិទ្យាល័យកម្ពុជា និងជាប្រធានក្រុម គម្រោងអាជីវកម្ម “សត្វ២១” បានប្រាប់មក AMS ថា ការខិតខំប្រឹងប្រែងមិនបោះបង់ ជាកត្តាជំរុញឱ្យក្រុមរបស់ខ្លួនទទួលបានជោគជ័យពិតប្រាកដ។
លោក ស៊ីន សុខសិនិទ្ធ បាននិយាយថា គម្រោងអាជីវកម្ម “សត្វ២១” ផ្ដោតសំខាន់ទៅលើសត្វចិញ្ចឹមនៅក្នុងប្រទេសកម្ពុជា មានន័យថា នៅពេលសត្វមានជំងឺ ឬជួបបញ្ហាអ្វីមួយ ម្ចាស់សត្វអាចទទួលសេវាកម្មដែលគួរឱ្យទុកចិត្តបាន ដូចជា ការស្វែងរកគ្រូពេទ្យសត្វ ចំណីសត្វ ឬកន្លែងថែទាំសត្វជាដើម។ លោក ស៊ីន សុខសិនិទ្ធ បន្តថា នៅក្នុងគម្រោងអាជីវកម្ម “សត្វ២១” ក្រុមរបស់គាត់បានបំពាក់ច្ចេកវិទ្យាឌីជីថល តាមរយៈ App នៅក្នុងទូរស័ព្ទដៃ ដើម្បីងាយស្រួលជួបជាមួយគ្រូពេទ្យបានដោយគ្រាន់តែបង្ហាញ App “សត្វ២១” នេះ។

ម៉្យាងវិញទៀត អ្នកប្រើប្រាស់ក៏អាចបញ្ជារទិញរបស់របរប្រើប្រាស់របស់សត្វចិញ្ចឹម ដោយគ្រាន់តែចុចកុម៉្មង់ និងមានអ្នកដឹកជញ្ជូនទៅដល់ទីកន្លែងអ្នកទិញ។ ជាពិសេស អាជីវកម្ម “សត្វ២១” ក៏មានជារបៀបសន្សំពិន្ទុដើម្បីប្ដូរយករង្វាន់ ឬការប្រម៉ូសិន ហើយរាល់ព័ត៌មានដែលអតិថិជនប្រើប្រាស់នឹងត្រូវបានរក្សាទុកដោយសុវត្ថិភាព។
លោក ស៊ីន សុខសិនិទ្ធ
“ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនៅពេលបានជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីយុវជន២១នេះ ព្រោះអ្វីដែលយើងបានលះបង់ និងបានខិតខំគឺមិនខកបំណងនោះឡើយ”
យុវជនវ័យ២២ឆ្នាំរូបនេះ បញ្ជាក់ថា តាមរយៈកម្មវិធីប្រកួតយុវជន២១នេះ លោកបានរៀនច្រើនពីរបៀបស្វែងរកក្រុម គឺតាំងពីមិនបានស្គាល់គ្នាទាល់តែសោះ រហូតដល់ក្លាយជាមិត្តសិទ្ធស្នាលជាមួយគ្នា ហើយចាប់ផ្ដើមសរសេរផែនការអាជីវកម្មជាមួយគ្នា រៀនពីការបង្កើតអាជីវកម្មជាមួយគ្នា ។ លើសពីនេះ ក៏បានបង្កើនសមត្ថភាពកាន់តែប្រសើរជាងមុន និងបានសម្រេចក្ដីស្រមៃដែលធ្លាប់តែចង់បង្កើតអាជីវកម្មដែលមិនទាន់បានធ្វើ ប៉ុន្តែឥឡូវនេះក្រុមរបស់លោកអាចធ្វើបាន។

ជាមួយគ្នានេះ កញ្ញា វ៉ុន ពិដោរ ជានិស្សិតសាកលវិទ្យាល័យកម្ពុជា ផ្នែកទីផ្សារ បាននិយាយថា រូបនាងពិតជាសប្បាយរីករាយនៅពេលបានទទួលបានជោគជ័យ ដោយសារមុននឹងទទួលបានជោគជ័យ ក្រុមខ្លួនបានឆ្លងកាត់ឧបស័គ្គជាច្រើន មានពេលខ្លះត្រូវគេងរហូតដល់ម៉ោង២ ឬម៉ោង៣ភ្លឺក៏មាន ព្រោះត្រូវធ្វើអាជីវកម្មមួយនេះឱ្យដំណើរការល្អ។ កញ្ញា បន្តថា ទម្រាំមកដល់ដំណាក់កាលនេះ ក្រុមខិតខំប្រឹងប្រែងដោយមិនបោះបង់ ចាប់តាំងពី២០សាកលវិទ្យាល័យ រហូតឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ។
កញ្ញា វ៉ុន ពិដោរ
“ខ្ញុំមិនធ្លាប់គិតថាក្រុមនឹងជាប់ជ័យលាភីលេខ១នោះទេ ព្រោះក្រុមផ្សេងៗសុទ្ធតែមានសមត្ថភាពខ្លាំងពូកែ ប៉ុន្តែក្រុមរបស់យើងនៅតែបន្តខិតខំប្រឹងប្រែងសហការគ្នា កែលម្អចំណុចខ្វះខាតពីមួយដំណាក់កាលទៅមួយដំណាក់កាល ហើយទីបំផុតពួកយើងក៏ទទួលបានជ័យលាភីឆ្នើមក្នុងកម្មវិធីនាថ្ងៃនេះ”
កញ្ញា វ៉ុន ពិដោរ ក៏បានលើកទឹកចិត្តដល់យុវជនទាំងអស់ថា រូបកញ្ញាផ្ទាល់ក៏ផ្ដើមចេញពីមនុស្សម្នាក់ខ្វះភាពជឿជាក់ និងមានការភ័យខ្លាចច្រើន ប៉ុន្តែនៅពេលនេះ រូបកញ្ញាអាចធ្វើបាន ដូច្នេះ យុវជនផ្សេងទៀតក៏អាចធ្វើបានដូចគ្នា ឱ្យតែមានភាពអត់ធ្មត់តស៊ូជាមួយនឹងការខិតខំប្រឹងប្រែងដោយមិនបោះបង់ប្រាកដជាទទួលបានជោគជ័យ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2025
កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។
ឱកាសសិក្សាឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2026
ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅសាលវិទ្យាល័យក្រចេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/10/2025
សម្រាប់សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈអាន ចនផន ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/03/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...
សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/09/2023
សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/05/2024
ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...
ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2025
កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...





























