ភ្នំពេញ – វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់បានប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបរិញ្ញាបត្របច្ចេកវិទ្យា និងសញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា ច្រើនជា៥០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្នុងរយៈពេលវែង ឬខ្លីទៅកម្មវិធីសិក្សារបស់សញ្ញាបត្រដែលមានរយៈពេល១ឆ្នាំ ២ឆ្នាំ និង៤ឆ្នាំ ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/វិស្វករ ផ្ដល់ជូនជំនាញសិក្សា ថ្នាក់សំណង់ស៊ីវិល២៥កន្លែង ថ្នាក់អគ្គិសនីចំនួន៥០ រយៈពេល៤ឆ្នាំ ។ សញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា/បរិញ្ញាបត្ររង មានជំនាញ សំណង់ស៊ីវិល២៥កន្លែង ថ្នាក់អគ្គិសនី១០០កន្លែង ព័ត៌មានវិទ្យា៣០កន្លែង គណនេយ្យ និងហិរញ្ញវត្ថុ២៥កន្លែង អេឡិចត្រូនិច២៥កន្លែង បរិក្ខារត្រជាក់២៥កន្លែង យន្តសាស្ត្ររថយន្ត៥០កន្លែង និងអក្សរសាស្ត្រអង់គ្លេស២៥ សរុប៣០៥កន្លែង និងសិក្សារយៈពេល២ឆ្នាំ ។

លើសពីនេះអាហារូបករណ៍សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1) មានជំនាញការងារកំបោរ៣០កន្លែង តបណ្ដាញអគ្គិសនីក្នុងអគារ៣០កន្លែង សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន២៥កន្លែង ការថែទាំ និងជួសជុលរថយន្ត២៥កន្លែង សេវាកម្មរចនាក្រាហ្វិកដោយកុំព្យូទ័រ២៥កន្លែង ផ្សារអេឡិចត្រូនិក២៥កន្លែង និងអេឡិចត្រូនិច២៥កន្លែង សរុប១៨៥កន្លែងដែលមានរយៈពេលសិក្សា១ឆ្នាំ ។
សម្រាប់ព័ត៌មានបន្ថែមអាចទៅរកពាក្យចូលរៀនអាហារូបករណ៍នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ដែលមានអាសយដ្ឋាននៅភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ខាងជើងវិទ្យាល័យពោធិ៍សាត់ចំងាយ១០០ម៉ែត្រ ជាប់របងមជ្ឈមណ្ឌលប៊ុនរ៉ានីហ៊ុនសែន ។ ឬអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១២ ៣៣២ ៨៧៦, ០១៦ ៥៤៨ ០៥៦, ០៩៧ ៩១១ ៧០ ៨៦ និង០១១ ៣២២ ៣៦៦ ។

វិទ្យាស្ថានចាប់ផ្ដើមទទួលពាក្យថ្ងៃទីផ្សាយដំណឹងនេះតទៅរហូតគ្រប់ចំនួន ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2026
សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជាប្រចាំ...
ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/09/2025
តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)
គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/08/2023
វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...
ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសម្រាប់ការសិក្សាថ្នាក់ឧត្ដមចំនួន៤កម្រិត នៅឆ្នាំសិក្សា២០២៦។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2025
កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...
ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...
ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2024
សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....





























