ភាពជោគជ័យ គឺមិនបានបង្កើតឡើងដោយកត្តា នៃភាពសំណាងនោះឡើយ តែគឺការខិតខំ និងភាពឆ្លាតវៃទៅវិញទេ។ បើតាមគេហទំព័រ LifeHack គេបានរកឃើញនូវទម្លាប់ល្អៗមួយចំនួន ដែលអ្នកជោគជ័យក្នុងអាជីព និងការងារតែងប្រតិបត្តិជារៀងរាល់ព្រឹក ដោយក្នុងនោះរួមមាន៖
១. ក្រោកពីគេង នៅម៉ោង៥ព្រឹក ៖ ការក្រោកពីព្រលឹម គឺអាចឱ្យយើងមានពេលវេលាច្រើន សម្រាប់បញ្ចប់ ឬចាប់ផ្ដើមការងារ។ បន្ថែមពីនេះការក្រោកពីព្រឹក គឺអាចបញ្ចៀសអ្នកពីការខកខានការប្រជុំ ឬកម្មវិធីផ្សេងៗដែលសំខាន់មួយចំនួនផងដែរ។

២. ធ្វើសម្មាធិ ៥នាទី ៖ វាគឺចាំបាច់ ក្នុងការធ្វើឱ្យអារម្មណ៍អ្នកមានភាពស្ងប់ និងអាចជំរុញថាមពលបន្ទាប់ពីអ្នកក្រោកពីដំណេក។ អ្នកជោគជ័យមួយចំនួនពួកគេអាចចំណាយពេលលើសពីនេះទៅទៀត សម្រាប់សម្មាធិជាប្រចាំថ្ងៃរបស់ពួកគេ។
៣.ហាត់ប្រាណ ៖ លំហាត់ប្រាណជួយឱ្យរាងកាយរបស់អ្នកភ្ញាក់ឡើង និងបញ្ចេញអុកស៊ីសែន។ លំហាត់ប្រាណត្រូវគេដឹងថា មិនត្រឹមតែមានឥទ្ធិពលវិជ្ជមានលើរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយឱ្យខួរក្បាលមានភាពមុតស្រួចផងដែរ។

៤.បរិភោគអាហារថាមពល ៖ វាជាការចាំបាច់ដែលរាងកាយរបស់អ្នកត្រូវការថាមពលជាមួយនឹងអាហារដែលមានជីវជាតិនៅពេលព្រឹក។ អាហារដែលមានសុខភាពល្អ ផ្តល់ថាមពល និងធ្វើឱ្យចិត្ត ព្រមទាំងរាងកាយរបស់អ្នកត្រៀមខ្លួនសម្រាប់កិច្ចការពេញមួយថ្ងៃ។
៥.ជំរុញ និងលើកទឹកចិត្ត ៖ គួរអានសៀវភៅល្អៗមួយចំនួន ដើម្បីអភិវឌ្ឍខ្លួនអ្នក ឬស្ដាប់តន្រ្ដី និងទស្សនាខ្សែវីដេអូលើកទឹកចិត្ត។ អាចចំណាយពេលត្រឹមតែ១៥នាទី ស្របពេលទទួលទានអាហារ ដើម្បីជំរុញឱ្យអ្នកអាចបំពេញការងារបានជោគជ័យ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2025
សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...
ឱកាសអាហារូបករណ៍ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/09/2024
សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ចំនួន...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេសអង់គ្លេស ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។
អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅប្រទេសវៀតណាម សម្រាប់សិស្សជាប់បាក់ឌុបឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/09/2025
សាលា Thai Nguyen College នៃប្រទេសវៀតណាម នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សិក្សារយៈពេល៤ឆ្នាំ ដល់សិស្សកម្ពុជាចំនួន ៧២កន្លែង។
អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2026
ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...
ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...





























