លោក ឈឹម ឈុនណារិទ្ធ លើកទឹកចិត្តគ្រូបង្រៀនទាំងអស់យកចិត្តទុកដាក់បង្ហាត់សិស្ស ឱ្យសមនឹងពាក្យស្លោក គ្រូបង្រៀន​យើង អនាគតយើង

ភ្នំពេញ – លោកគ្រូ ឈឹម ឈុនណារិទ្ធ ជា​គ្រូបង្រៀនមុខវិជ្ជា អង់គ្លេស វិទ្យាល័យព្រែកព្នៅ ខេត្តព្រៃវែង ដែល​បានជាប់ជ័យលាភីជាគ្រូ​បង្រៀនសិស្សឱ្យទទួលបានពិន្ទុខ្ពស់ជាងគេ ក្នុងចំណោមបុគ្គលិកអប់រំចំនួន ១១ រូប ដោយ​ទទួលបាន​គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីអបអរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២២ ។

តំណាងឱ្យគ្រូបង្រៀនម្នាក់នៅក្នុងវិស័យអប់រំ លោកគ្រូ ឈឹម ឈុនណារិទ្ធ បាន​លើកទឹកចិត្តដល់គ្រូបង្រៀនទាំងអស់ សូម​បន្តព្យាយាមយកចិត្តទុកដាក់ និងលើកទឹកចិត្តក្នុងការបង្ហាត់បង្រៀនសិស្សនៅក្នុងប្រទេសកម្ពុជា ដូចពាក្យស្លោកបានលើកឡើងថា «គ្រូបង្រៀនយើង អនាគតយើង និងប្រទេសយើង»។

លោកគ្រូ ឈឹម ឈុនណារិទ្ធ

“ខ្ញុំមានអារម្មណ៍ត្រេកអរមែនទែន ហើយសប្បាយចិត្តនៅពេលក្រសួងអប់រំ លើកទឹកចិត្តចូលរួមប្រកួតកម្មវិធី ហើយក៏សប្បាយចិត្តដែលសិស្សយើងបានទទួលនិទ្ទេសល្អនៅទូទាំងប្រទេស”

គ្រូបង្រៀនមុខវិជ្ជាភាសាអង់គ្លេស រូបនេះ បានចែករំលែក​បទពិសោធន៍ដើម្បីបង្រៀនសិស្សឱ្យទទួលបាននិទ្ទេសល្អលើមុខវិជ្ជាភាសាអង់គ្លេស ដោយថា ដើម្បី​បង្រៀន​សិស្ស​ឱ្យ​ពូកែ លោកតែងតែព្យាយាមស្រាវជ្រាវឯកសារថ្មីៗទាក់ទងនឹងមុខវិជ្ជាភាសាអង់គ្លេស ស្រាវជ្រាវវិញ្ញាសាប្រឡងឆ្នាំមុនៗ និងបង្កើតវិញ្ញាសាថ្មីៗដើម្បីឱ្យសិស្សធ្វើតេស្តសម្រាប់សាកល្បង ហើយព្យាយាមជំរុញទឹកចិត្តសិស្សដើម្បីឱ្យពួកគេស្រឡាញ់ការរៀនភាសាអង់គ្លេស និងខំរៀន។

ជាមួយ​គ្នា​នេះដែរ លោកគ្រូ ឈឹម ឈុនណារិទ្ធ ក៏បានលើកទឹកចិត្តសិស្សានុសិស្សដែលត្រៀមប្រឡងបាក់ឌុបខាងមុខនេះ ត្រូវខំប្រឹងប្រែងរៀនសូត្រ និង​ព្យាយាមបន្ថែមទៀត ដោយថា មុខវិជ្ជាភាសាអង់គ្លេស ជាមុខវិជ្ជាភាសាបរទេស ដូច្នេះទាមទារឱ្យសិស្សានុសិស្សគ្រប់រូបអនុវត្តឱ្យបានគ្រប់ពេលវេលា និងអនុវត្តឱ្យបានញឹកញាប់ ទើបអាច​ទទួលបាន​ពិន្ទុល្អ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...