ភ្នំពេញ – លើកឡើងនៅក្នុងឱកាសចូលរួមជាអធិបតី ពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដើម្បីតម្រង់ទិសដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណចំនួន៤ដំណាក់កាលរួចមកហើយ ជាពិសេសចាប់តាំងពីដំណាក់កាលទី៣មក រាជរដ្ឋាភិបាលបានកំណត់ «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ដោយផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។
បើតាមប្រសាសន៍លើកឡើងរបស់សម្តេចតេជោ ជាក់ស្តែងកម្ពុជាបានបង្កើតការងារជូនប្រជាជនរាប់លាននាក់ ជាពិសេសវិស័យកាត់ដេរ និងផលិតស្បែកជើង, វិស័យកសិកម្ម និងទេសចរណ៍ ដែលបានចូលរួមកាត់បន្ថយភាពក្រីក្រគួរឱ្យកត់សម្គាល់ ពីអត្រា ៥៣,២ភាគរយក្នុងឆ្នាំ២០០៤ មកនៅត្រឹម ១៧,៨ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំ២០២០។

ជាមួយគ្នា ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ មុនការឆ្លងរាលដាលជំងឺកូវីដ១៩ កម្ពុជាសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចជាង៧ភាគរយក្នុងមួយឆ្នាំ ដែលការណ៍នេះ បានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរឋានៈពីប្រទេសមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥។
សម្តេចតេជោ ហ៊ុន សែន
“ជាមួយសមិទ្ធិផលដ៏ត្រចះត្រចង់នេះ រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០…”
គួរបញ្ជាក់ថា ក្នុងនីតិកាលកន្លងមក រាជរដ្ឋាភិបាលបានកំណត់យកអាទិភាពចំនួន ៤ គឺ ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ដើម្បីជំរុញការអភិវឌ្ឍប្រទេស ដែលលំដាប់ នៃសារៈសំខាន់របស់អាទិភាពទាំងនេះ ត្រូវបានផ្លាស់ប្តូរទៅតាមដំណាក់កាលនីមួយៗ នៃការអភិវឌ្ឍ។ ក្នុងនោះ នៅដំណាក់កាល២ខាងដើម យុទ្ធសាស្រ្តចតុកោណ បានផ្តោតអាទិភាពទី១ លើ ផ្លូវ ហើយ ទឹក ភ្លើង និងមនុស្ស គឺជាអាទិភាពបន្តបន្ទាប់។ នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ មនុស្ស បានក្លាយជាអាទិភាពទី១ វិញ ហើយ ផ្លូវ ភ្លើង និងទឹក បានក្លាយជាអាទិភាពបន្តបន្ទាប់។

សម្រាប់ «យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤» របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា នៅតែបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពទាំង៤ ដោយតម្កល់ «មនុស្ស» ជាអាទិភាពទី១ នៅលើគេ ដោយផ្តោតទៅលើ ការអភិវឌ្ឍធនធានមនុស្ស រួមមាន ១.ការពង្រឹងគុណភាពវិស័យអប់រំ, វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, ២.ការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ៣.ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ និង ៤.ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2025
កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2023
ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សាជំនាញឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/07/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលចង់ទទួលបានជំនាញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត និងធ្វើការងារនៅតាមសហគ្រាសឧស្សាហកម្មនានា។
អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2023
កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/05/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែងដោយឥតគិថ្លៃ ។...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Singapore A STAR ACIS ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2025
កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេសសឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..






























