វិធីសាស្រ្ត​ដែលឪពុកម្តាយ ​អាណាព្យាបាល និង​កុមារត្រូវ​ដឹង ដើម្បីបញ្ចៀស​ពីការ​រំលោភបំពាន​

ការរំលោភបំពាន​លើក​កុមារ គឺ​ជា​រឿង​មួយ​ដែល​ឪពុកម្តាយ អាណាព្យាបាល​ត្រូវ​យក​ចិត្ត​ទុកដាក់ និងត្រូវបង្រៀន​ពីវិធីសាស្រ្ត​ក្នុង​ការ​បញ្ចៀស​ដើម្បី​ការពារ​កុំ​ឱ្យ​មាន​រឿង​នេះ​កើត​ឡើង​ ។ តើឪពុកម្តាយ ឬអាណាព្យាបាលត្រូវយកចិត្តទុកដាក់ពីវិធីសាស្រ្ត​អ្វីខ្លះដើម្បីបញ្ចៀសកុមារពីការរំលោភបំពាន?

យោងតាមសៀវភៅការចិញ្ចឹមកូនបែបវិជ្ជមាន បានបង្ហាញថា អាណាព្យាបាលត្រូវ​ចាប់ផ្តើមពី៥ជំហាន គឺ ៖ ១) ស្តាប់ កូន ឬកុមារ, ២) ជឿ លើកូន ឬកុមារ, ៣) ស្វែងយល់ អំពីការរំលោភបំពាន ឬការមិនអើពើលើកុមារ និងចរិកលក្ខណៈ ក្នុងការការពារកុមារ និងមនុស្សវ័យក្មេង, ៤) បង្រៀន កូន ឬកុមារអំពីសិទ្ធិផ្សេងៗរបស់ពួកគេ និងយុទ្ធសាស្ត្រផ្សេងៗដើម្បីរៀបចំចរិតលក្ខណៈក្នុងការការពារ និង ៥) បង្កើត ឱ្យមានវប្បធម៌សុវត្ថិភាព និងមានការដឹងឮនៅក្នុងសហគមន៍ដែលអាណាព្យាបាលកំពុងរស់នៅ។

ចំណែក កុមារខ្លួនឯងផ្ទាល់ត្រូវចូលរួមនូវចំណុចជាច្រើនដូចជា ៖ ប្រាប់ និងសុំការអនុញ្ញាតពីឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំនៅពេលដែលចាកចេញពីផ្ទះ ទោះបីជាទៅជាមួយមនុស្សដែលស្គាល់គ្នាពីមុនមកជិតស្និតយ៉ាងណាក៏ដោយ។ កុមារមិនត្រូវទទួលយកអំណោយ ឬរបស់របរ ពីមនុស្សដែលស្គាល់ក្ដី ឬមិនស្គាល់ក្ដី លើកលែងតែឪពុកម្តាយដែលនៅជាមួយ។ ត្រូវមានគ្នាទៅជាមួយរាល់ពេលទៅណាម្តងៗ ព្រោះវ័យនេះនៅមិនទាន់អាចចេះមើលមនុស្សនៅឡើយទេ។  ត្រូវនិយាយថា ទេ ប្រសិនបើមាននរណាម្នាក់មកប៉ះពាល់ដែលធ្វើឱ្យមានអារម្មណ៍មិនល្អ ឬអារម្មណ៍ភ័យខ្លាច។

ត្រូវចងចាំមនុស្សដែលអាចជួយអ្នក និងមនុស្សដែលអ្នកជឿជាក់អាចជួយអ្នកបាន នៅពេលដែលអ្នកត្រូវការជំនួយ មានដូចជា មេភូមិ ជំនួយការភូមិ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ បណ្តាញកុមារ ឬយុវវ័យ អ្នកស្ម័គ្រចិត្ត គ្រូបង្រៀន នាយកសាលា នាយប៉ុស្តិ៍ ប្រជាការពារភូមិ មេឃុំ ជនបង្គោលទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ជាដើម និងប្រាប់ដល់ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ ប្រសិនបើមាននរណា ម្នាក់មានអាកប្បកិរិយាមិនសមរម្យ ឬធ្វើឱ្យមានអារម្មណ៍ភ័យខ្លាច។

ត្រូវបដិសេធ ប្រសិនបើមាននរណាម្នាក់ដែលអ្នកមិនស្គាល់សួរអ្នក ឬឱ្យអ្នកជួយជូនទៅទីកន្លែងណាមួយ។ ត្រូវរត់គេចឱ្យឆ្ងាយ ប្រសិនបើមនុស្សដែលអ្នកមិនស្គាល់ដើរតាមអ្នក ទោះបីជាគាត់ស្គាល់ឈ្មោះអ្នកក៏ដោយ។ ត្រូវនិយាយថា ទេ ប្រសិនបើមាននរណាម្នាក់បបួលអ្នកឱ្យប្រើប្រាស់គ្រឿងញៀន ឬប្រព្រឹត្តអ្វីដែលអ្នកគិតថាវាជាការមិនត្រឹមត្រូវ។ ប្រាប់ដល់ឪពុកម្តាយរបស់អ្នក និងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចអំពីមនុស្ស ដែលមានបំណងមិនល្អមកលើអ្នក ឬមានបំណងមិនល្អចំពោះកុមារផ្សេងទៀត។ ត្រូវស្រែកឱ្យខ្លាំង និងរកគេឱ្យជួយ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពមានគ្រោះថ្នាក់ ឬត្រូវគេប៉ះពាល់រាងកាយ ត្រូវស្វែងយល់ពីការរំលោភបំពាននានា និងល្បិចកលជនខិលខូច។ ត្រូវរក្សាទុកលេខទូរស័ព្ទពិសេស និងសង្គ្រោះបន្ទាន់របស់អ្នកដែលពាក់ព័ន្ធ ។ ត្រូវទំនាក់ទំនងទៅលេខទូរស័ព្ទពិសេសរបស់នគរបាល ១២៨៨ ឬ ១១៧ និង បណ្តាញទូរស័ព្ទជំនួយកុមារ ១២៨០ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...