៤ ចំណុចគ្រប់គ្រងចិត្តផ្ទាល់ខ្លួនមិនឱ្យរត់តាមល្បឿនសម្ភារៈនិយម

ភ្នំពេញ – សម្ភារៈប្រើប្រាស់ម៉ាកល្បីៗ និងទំនើប (Brand) តើនរណាមិនចង់បាន? ចំណង់បានជំរុញចិត្តមនុស្សឱ្យត្រេកត្រអាលនឹងសម្ភារៈកំពុងកើតឡើងហូរហែជារៀងរាល់ថ្ងៃ ។ ចំណង់នេះវាកើតមានកាន់តែខ្លាំងទៅលើផ្លូវចិត្តយុវជន ដែលជាបុគ្គលមានតម្រូវការប្រើប្រាស់ និងកំពុងប្រើប្រាស់ស្រាប់ ដើម្បីប្រជែងសម្ភារៈផ្សេងៗសម្រាប់លម្អផ្ទាល់ខ្លួន បង្ហាញមិត្តភក្តិ ព្រមទាំងបង្ហាញទៅកាន់អ្នកផងផ្សេងទៀត ។

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសវិកវិទ្យា នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានប្រសាសន៍ថា យុវជនអាចមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ប្រសិនបើពួកគេពួកគេព្យាយាមឱ្យជីវិតរត់ប្រណាំងនឹងសម្ភារៈប្រើប្រាស់ទំនើបៗនៅក្នុងសង្គម ។

លោកវេជ្ជបណ្ឌិត បានបន្តថា សម្ភារៈទំនើបៗសំខាន់ណាស់សម្រាប់មនុស្សសម័យស៊ីវិល័យ ។ វាមិនត្រឹមតែបង្ហាញពីភាពថ្លៃថ្នូរ និងទាន់សម័យនោះទេ ប៉ុន្តែវាក៏បានបង្ហាញឥទ្ធិពលវិជ្ជាទៅកាន់ដៃគូសន្ទនាផងដែរ ។ យុវជនមានទំនាស់ផ្ទាល់ខ្លួនដោយសារពួកគេប្រឹងប្រជែងនឹងល្បឿនសម្ភារៈនិយមជានិច្ច ដូចជា ទូរស័ព្ទដៃ នាឡិកាដៃ សម្លៀកបំពាក់ និងរបស់ប្រើប្រាស់ផ្សេងៗ ។ ខាងក្រោមនេះ ជាចំណុចទាំង ៤ ដែលអាចជួយឱ្យយុវជនគ្រប់គ្រងចិត្តឱ្យស្ងប់ មិនរត់តាមសម្ភារៈនិយមនៅក្នុងសង្គម ។

១. ស្គាល់ពីតម្រូវចាំបាច់ និងចំណង់ ៖ សម្ភារៈប្រើប្រាស់ដែលជាតម្រូវ​ការចាំបាច់នៅក្នុងការសិក្សានិងការងារ ព្រមទាំងបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យប្រសើរ គឺជារឿងសំខាន់ដែលយុវជនគួរមាន ដូចជា មធ្យោបាយធ្វើដំណើរសមរម្យ ទូរស័ព្ទស្មាតហ្វូន កុំព្យូទ័រ និងអាយផេតជាដើម ។ ដោយឡែកសម្ភារៈប្រើប្រាស់ទាំងនោះ បើគ្រាន់តែប្រើដើម្បីបំពេញចំណង់របស់ខ្លួន នោះមិនមែនជាតម្រូវការចាំបាច់នោះទេ ។ ការចំណាយមិនចំទិសដៅអាចឱ្យយុវជនមានបញ្ហាវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ដែលនាំឱ្យកើតបញ្ហាផ្លូវចិត្តក្នុងដំណើរជីវិត ។

២. គោលដៅផ្ទាល់ខ្លួន ៖ គ្មាននរណាម្នាក់អាចកំណត់ថា សម្ភារៈដែលកំពុងប្រើប្រាស់នៅថ្ងៃនេះ នឹងប្រើប្រាស់បានជារៀងរហូតនោះទេ ប៉ុន្តែបើកំណត់គោលដៅប្រើប្រាស់ ឬពេលវេលាបានច្បាស់លាស់ នោះការចំណាយលើសម្ភារៈថ្មីៗនឹងមានប្រសិទ្ធភាព ព្រមទាំងចំទិសដៅថែមទៀត ។ ការសន្សំសំចៃជាមធ្យោបាយល្អបំផុតដែលជួយឱ្យគោលដៅប្រើប្រាស់សម្ភារៈទំនើបកើតឡើង ។

៣. លើកទឹកចិត្តខ្លួនឯង ៖ បច្ចុប្បន្នដើម្បីបានសម្ភារៈប្រើប្រាស់ថ្មី វាមិនមែនជារឿងលំបាកនោះទេ ប៉ុន្តែបើសម្ភារៈទាំងនោះជាអំណោយសមសម្រាប់ខ្លួន គួរមានវាដោយមានទំនុកចិត្តបំផុត ។ អំណោយសម្រាប់ជីវិតផ្ទាល់ខ្លួនជាសកម្មភាពលើកទឹកចិត្តដល់ខ្លួនឯង ជួយឱ្យជីវិតមានគុណភាព និងមានភាពរីករាយ ។ ជីវិតមិនត្រូវរង់ចាំឱ្យអ្នកដទៃលើកទឹកចិត្តគ្រប់ពេលនោះទេ ។ ការលើកទឹកចិត្តខ្លួនឯងក្នុងតម្លៃវិជ្ជមាន នោះសុខភាពផ្លូវចិត្តរឹងមាំ និងមិនងាយបណ្តោយឱ្យជីវិតរត់តាមសម្ភារៈនិយមឡើយ ។

៤. កំណត់ផែនការច្បាស់លាស់ ៖ កំណត់ផែនការប្រើប្រាស់សម្ភារៈផ្ទាល់ខ្លួនបានច្បាស់លាស់ មិនខុសពីការកំណត់គោលដៅចំណាយផ្ទាល់ខ្លួននោះទេ ។ ចំណុចនេះជាការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យមានប្រសិទ្ធភាព ។ នៅពេលដែលយុវជនមានស្ថានភាពហិរញ្ញវត្ថុរឹងមាំ នោះពួកគេនឹងចំណាយប្រាក់ចំទិសដៅទៅលើសម្ភារៈដែលពួកគេចង់បាន ។ សូមកុំភ្លេចថា បញ្ហាសម្ពាធលើសុខភាពផ្លូវចិត្តអាចកើតឡើងសម្រាប់យុវជន ប្រសិនបើយុវជនបណ្តោយខ្លួនតាមល្បឿននៃសម្ភារៈជាច្រើនកំពុងកើតឡើងនៅក្នុងសង្គម ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....