គន្លឹះ៣យ៉ាង ជួយ​ឱ្យអារម្មណ៍ធូរស្រាល ពេល​មាន​បញ្ហាស្រ្តេស

ស្ត្រេសគឺជាបញ្ហាផ្លូវចិត្តមួយប្រភេទដែលធ្វើឱ្យ​ប៉ះពាល់ដល់ផ្នែកផ្លូវអារម្មណ៍ ។ បញ្ហានេះបង្កឱ្យ​មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងការរស់នៅប្រចាំថ្ងៃ។ យ៉ាងណា​ក៏​ដោយ មាន​គន្លឹះ​៣យ៉ាង ដែល​អាច​ជួយ​​ឱ្យ​យើង​មានអារម្មណ៍​ធូរស្រាល នៅពេល​ដែលមាន​បញ្ហា​ស្រ្តេស៖

១.និយាយ​ជាមួយ​មនុស្ស​ដែលទុកចិត្ត ៖ ប្រសិនបើ​យើង​មាន​បញ្ហា​ស្រ្តេស ឬស្មុគស្មាញ យើង​​គួរ​តែ​ស្វែង​រកបុគ្គលណាម្នាក់ ដែល​អាច​បញ្ចេញអារម្មណ៍ស្រ្តេស​ទាំងនោះបាន តែត្រូវ​តែជា​បុគ្គល​ដែលទុកចិត្ត អាច​ឱ្យ​យើង​​ងាយស្រួលក្នុង​ការបញ្ចេញអារម្មណ៍​ទាំងអស់ហ្នឹងបាន។ បើទោះបីជាម្នាក់នោះ​ ​មិន​អាច​ជាអ្នក​ផ្តល់​ដំបូន្មាន​ដ៏​ល្អ​ឥតខ្ចោះ​ត្រឡប់មក​យើងវិញ​ក៏​ដោយ ប៉ុន្តែ​ត្រឹមតែ​គេផ្តល់ពេលវេលា​ ផ្តល់ទីកន្លែងឱ្យ​យើងនិយាយ​ពីអារម្មណ៍របស់យើង ក៏​ធ្វើ​ឱ្យ​យើងធូរចិត្ត​ និង​មានអារម្មណ៍​ធូស្រាល​បានដែរ ។

២.ចំណាយពេលវេលា​នៅ​ម្នាក់ឯង ៖ ការ​ចំណាយ​ពេល​ស្ងប់ស្ងាត់​នៅ​ម្នាក់ឯង ក៏​ជា​ដំណោះ​ស្រាយ​ដ៏​ល្អប្រសើរ​ក្នុង​ការ​ធ្វើ​ឱ្យ​អារម្មណ៍ធូរស្រាលបានដែរ។ ការ​​ចំណាយ​ពេល​​នៅ​ជាមួយ​ខ្លួន​ឯង ជាមួយ​ការ​គិត​របស់ខ្លួន​ឯង​ដោយ​ពុំ​មាន​សម្លេង​រំខាន, ធ្វើអ្វីដែលចង់ធ្វើ ដែលចូលចិត្ត​នៅ​ក្នុង​កន្លែងមួយ​ដែលមានសុវត្ថិភាពសម្រាប់ខ្លួន​ឯង វាអាចនឹងជួយ​ឱ្យ​អារម្មណ៍​របស់យើងកាន់តែប្រសើរ​ជាង​មុន ហើយ​ខួរក្បាលរបស់យើង​ក៏​អាច​សម្រាក ​ដើម្បីកាត់បន្ថយ​ស្រ្តេសដូចគ្នា។

៣. ធ្វើអំពើល្អ ៖ នៅពេលដែលមានអារម្មណ៍ស្រ្តេស យើងប្រាកដជា​មាន​​អារម្មណ៍​អវិជ្ជមាន។ អារម្មណ៍​​អវិជ្ជមាន នឹង​ធ្វើ​ឱ្យ​អ្វីៗ​នៅ​ជុំវិញខ្លួន​យើងហាក់​ស្រអាប់ ឬ​ក៏​គ្មាន​ន័យ។ ដូច្នេះ ប្រសិន​បើ​យើង​​ធ្វើ​អំពើល្អអ្វីមួយ ដូចជាជូនកាដូឱ្យ​នរណាម្នាក់ ឬ​​គ្រាន់តែ​ផ្ញើសារ​ទៅ​កាន់មិត្តភក្តិនិយាយពីអ្វីៗដែលល្អៗធ្វើ​ឱ្យ​​គេ​សប្បាយចិត្ត នោះ​នឹង​ធ្វើ​ឱ្យ​យើងសប្បាយចិត្តដូចគ្នា ហើយ​ក៏​ជួយ​កាត់បន្ថយ​ស្រ្តេសបានទៀតផង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី