ទម្លាប់សិក្សា ៤ចំណុចសម្រាប់អ្នកសិក្សា​ដើម្បី​ទទួលបានលទ្ធផលល្អ

ភ្នំពេញ – ដើម្បីទទួលបានភាពជោគជ័យនៅក្នុងការសិក្សាយើងមិនអាចពឹងផ្អែកលើចំណេះដឹងដែលទទួលបានពីគ្រូបង្រៀន ឬពឹងផ្អែកទាំងស្រុងលើឯកសារស្រាវជ្រាវនោះទេ គឺត្រូវការច្រើនជាងនេះ។

ខាងក្រោមនេះ ជាទម្លាប់សិក្សាមួយចំនួនសម្រាប់សិស្សវិទ្យាល័យ និងមហាវិទ្យាល័យអនុវត្តដើម្បីទទួលបានលទ្ធផលសិក្សាល្អ ៖

ទី១. ធ្វើជាសិស្សសកម្ម ៖ សិស្សជោគជ័យភាគច្រើនកំណត់ជោគវាសនារបស់ពួកគេ ហើយពួកគេមិនរង់ចាំដោយមិនធ្វើអ្វីសោះដើម្បីឱ្យអ្វីមួយកើតឡើងនោះទេ។ សិស្សបែបនេះមានទំនួលខុសត្រូវ និងធ្វើការយ៉ាងសកម្មដើម្បីសម្រេចបាននូវគោលដៅ ។ ពួកគេ​ចេះ​រៀបចំផែនការ និងចេះកាត់បន្ថយភាពតានតឹង ដើម្បី​​គេចចេញពីទម្លាប់ស្លន់ស្លោនៅនាទីចុងក្រោយ ដូចជាមួយយប់ខិតខំមើលមេរៀនមុនពេលប្រឡងជាដើម។

ទី២. កំណត់គោលដៅ ៖ សិស្សដែលពូកែក្នុងការសិក្សា តែងតែរៀបចំផែនការ ឬគោលដៅ​សម្រាប់អនាគតរបស់ពួកគេ។ ដើម្បីកំណត់គោលដៅ អ្នកសិក្សា​ចាំបាច់ត្រូវពិចារណាលើអ្វីដែលចង់សម្រេចបាន កន្លែងដែលត្រូវស្វែងរក និងលក្ខខណ្ឌដែល​ត្រូវ​ធ្វើ ដើម្បីបន្តក្តីសុបិន និង​គោល​ដៅ​ទាំងនោះ។

ទី៣. ខិតខំសម្រេចលទ្ធផលសិក្សា ៖ អ្នកសិក្សាដែលជោគជ័យ គេតែង​កំណត់គោលដៅ និងមហិច្ឆតារយៈពេលវែង ។ ដូច្នេះ​សម្រាប់​ការ​ចាប់ផ្តើម​ដំបូង គឺត្រូវយកចិត្តទុកដាក់ធ្វើការងារសំខាន់ៗដូចជា ខិតខំរៀនធ្វើលំហាត់ មើលមេរៀន ហើយទើបគេ​សម្រាកកម្សាន្តបន្ទាប់ពីបញ្ចប់មេរៀន។ សិស្សដែលជោគជ័យ ភាគច្រើនជាមនុស្សហ្វាហាប់ យកចិត្តទុកដាក់លើការសិក្សា និងខិតខំបញ្ចប់មេរៀន ទោះជាប្រឈមមុខនឹងការលំបាកនៅពេលចាប់ផ្ដើម និងបំផុសគំនិតខំរៀនចំពោះមុខវិជ្ជាសិក្សារបស់ពួកគេ។

ទី៤. ធ្វើជាអ្នកចែករំលែក៖ អ្នកសិក្សាដែលជោគជ័យភាគច្រើន គេតែង​យក​ចំណេះដឹងថ្មីដែលពួកគេចេះ មកចែករំលែកបន្ត ។ ការ​ចែក​រំលែក​ចំណេះ​ដឹងនេះ នឹង​ជួយឱ្យពួកគេកាន់តែពង្រីកចំណេះដឹងនោះបន្ថែមទៀត ។ មិន​ត្រឹម​តែ​អាចពង្រីក​ចំណេះ​ដឹង​ទេ គេ​ក៏​ក្លាយជាអ្នកជួយ​ ឬពន្យល់អំពីមុខវិជ្ជាស្មុគស្មាញដល់មិត្តរួមថ្នាក់ថែមទៀតផង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី