ភ្នំពេញ – អារម្មណ៍តានតឹងផ្លូវចិត្ត ឬភាពតានតឹងសុខភាពផ្លូវចិត្តជាអាការៈមួយដែលតែងកើតមានចំពោះគ្រប់មនុស្សទាំងអស់ គ្រាន់តែតិច ឬច្រើនអាស្រ័យលើហេតុការណ៍ដែលបុគ្គលម្នាក់ៗបានជួប និងលំនឹកអារម្មណ៍របស់បុគ្គល ។ នាពេលបច្ចុប្បន្នស្ថានភាពតានតឹងផ្លូវចិត្តរបស់មនុស្សកើតឡើងពីមូលហេតុច្រើនយ៉ាងណាស់ រាប់ទាំងបញ្ហាជីវភាព សុខភាព សម្រស់ ការសិក្សា ការងារ ស្នេហា និងបញ្ហាក្នុងគ្រួសារជាដើម ។ ខាងក្រោមនេះ ជាវិធីគ្រប់គ្រងភាពតានតឹងចិត្តឱ្យមានស្ថានភាពល្អប្រសើរឡើងវិញទាំង ៥ជំហាន និងមានប្រសិទ្ធភាព ដើម្បីរំដោះខ្លួនពីបញ្ហាសុខភាពផ្លូវចិត្ត ។
១. ផ្តល់ឱកាសឱ្យខ្លួនបានសម្រាកបន្តិច ៖ រាងកាយ និងខួរក្បាលរបស់មនុស្សប្រៀបដូចជាគ្រឿងម៉ាស៊ីនអីចឹងដែរ។ ម៉ាស៊ីនវាក៏ត្រូវការពេលវេលាសម្រាកនៅនាទីណាមួយ ដើម្បីដំណើរការឱ្យប្រសើរឡើងវិញ ។ រីឯរាងកាយ និងខួរក្បាលមិនអាចធ្វើសកម្មភាពជារៀងរហូតបានទេ នៅក្នុងរយៈពេលពេញមួយថ្ងៃ ហោចណាស់ក៏ត្រូវការពេលវេលាសម្រាកពី ៦ – ៨ម៉ោងដែរ ។ ពេលវេលាសម្រាកនោះ គឺដំណេក និងការផ្តល់ឱកាសឱ្យខ្លួនបានសម្រាកបន្តិចនៅពេលបំពេញការងារដែលមានស្ថានភាពតានតឹង ។
ការស្រាវជ្រាវបានបង្ហាញថា ប្រសិទ្ធភាពការងារមួយពុំឆ្លើយតបតាមការចង់បាននោះទេ ប្រសិនបើរាងកាយនិងខួរក្បាលរបស់បុគ្គលិកពុំបានសម្រាកគ្រប់គ្រាន់ ហើយស្ថានភាពផ្លូវចិត្ត និងអារម្មណ៍តានតឹងនឹងកើតឡើងភ្លាមៗនៅពេលមនុស្សមិនបានផ្តល់ឱកាសឱ្យខ្លួនឯងសម្រាកឱ្យបានសមស្រប និងប៉ះប៉ូវដំណេកមកវិញឱ្យបានគ្រប់គ្រាន់ ។

២. គិតពីរាងកាយ និងអារម្មណ៍របស់ខ្លួន ៖ ចំណុចនេះមិនខុសពីការផ្តល់ឱកាសឱ្យខ្លួនបានសម្រាកនោះទេ ។ ពេលខ្លះរាងកាយ និងអារម្មណ៍របស់មនុស្សនឹងមិននៅជាប់នឹងខ្លួននោះទេ ដោយសារចិត្តនិងកាយបង្កើតភាពច្របូកច្របល់នៅជាប់នឹងខ្លួនជានិច្ច ។ ឧទាហរណ៍សំណួរជាច្រើនបានកើតឡើង ដូចជា តើខ្ញុំកំពុងគិតអ្វី? តើខ្ញុំដើរទៅណា? តើខ្ញុំគួរធ្វើកិច្ចការអ្វីមុន? វិធីដែលល្អបំផុតអង្គុយសមាធិ និងបិទភ្នែកស្តាប់ខ្លួនឯង ហើយចាប់ផ្តើមអរគុណដល់រាងកាយ ដង្ហើម ភ្នែក ត្រចៀក ច្រមុះ បំពង់ក… ដើម្បីដឹងថា អ្នកកំពុងស្ថិតនៅក្នុងស្ថានភាពរឹងមាំ ព្រមទាំងអាចជម្នះរាល់ភាពតានតឹងផ្លូវចិត្តដែលបម្រុងនឹងកើតឡើង ។
៣. ផ្តោតលើចលនាដកដង្ហើម ៖ បន្ទាប់ពីអនុញ្ញាតឱ្យរាងកាយខ្លួនឯងបានសម្រាកហើយ ចាំបាច់ត្រូវចេះស្តាប់ដង្ហើមចេញចូលរបស់ខ្លួនឱ្យល្អបន្ថែមទៀត ។ ពាក្យនិយាយលេងសើចសាមញ្ញថា “ចេញក៏ដឹងចូលក៏ដឹង” ប៉ុន្តែបើពិនិត្យខ្លឹមសារនៃពាក្យនេះ គឺការគ្រប់គ្រងខ្យល់ដង្ហើមផ្ទាល់ខ្លួនបានយ៉ាងល្អ ។ ការដកដង្ហើមចេញចូលមួយៗនិងវែងៗ ជាការផ្តល់ឱកាសឱ្យខ្លួនឯងស្រូបយកធម្មជាតិចូលក្នុងខ្លួន និងបញ្ចេញខ្យល់ក្តៅមកវិញដោយទៀងទាត់បំផុត ។ នៅក្នុងកត្តាជីវសាស្ត្រ ការដកដង្ហើមចេញចូលបានល្អ នឹងជួយដល់សុខភាពសួតយ៉ាងប្រសើរ ។

៤. រៀនបោះបង់ចោលរឿងរ៉ាងតូចតាចខ្លះៗនៅក្នុងជីវិត ៖ រឿងល្អិតល្អោចមួយចំនួនកើតឡើងនៅក្នុងជីវភាពប្រចាំថ្ងៃ អាចជាបច្ច័យនាំឱ្យចិត្តស្មុកស្មាញឈានទៅរកភាពតានតឹងអារម្មណ៍ និងចិត្តបានភ្លាមៗមួយរំពេច ។ ចិត្តមនុស្សនឹងមិនអាចបោះបង់រឿងល្អិតល្អោចទាំងនោះបានទេ ប្រសិនបើមនុស្សមិនព្រមបោះបង់វាចោល ។
ការបោះបង់រឿងតូចតាចនៅក្នុងគំនិត គឺងាយស្រួលបំផុត ដោយគ្រាន់ព្យាយាមសាកល្បងបំភ្លេច ឬឈប់គិតតែម្តង ។ ឧទាហរណ៍ព័ត៌មានអំពីគ្រោះថ្នាក់អ្វីមួយ រឿងរ៉ាវកើតឡើងនៅលើបណ្តាញសង្គម ការព្រួយបារម្ភខ្លាំងពេកពីគំនិតអ្នកដទៃ (គិតតែឯង) អារម្មណ៍ខ្លាចបាត់បង់អ្វីមួយ និងស្តាយកំហុសដែលធ្លាប់ប្រព្រឹត្តជាដើម គឺជារឿងដែលយើងគួរបំភ្លេចចោល ព្រោះវាជាចំណែកដែលនាំឱ្យចិត្តកាន់តែគិតកាន់តែស្មុកស្មាញ ។

៥. សាកល្បងឆ្លុះបញ្ចាំងពីខ្លួនឯង ៖ ការតាមដានលើដំណើរសុខភាពផ្លូវចិត្តផ្ទាល់ខ្លួនពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ពិសេសសម្រាប់យុវជនតែម្តង ។ ការឆ្លុះបញ្ចាំងពីខ្លួនឯង គឺជាវិធីស្គាល់ខ្លួនឯង ដោយស្គាល់ទាំងចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ពោលគឺស្គាល់ពីជីវភាពផ្ទាល់ខ្លួនបានយ៉ាងច្បាស់ ។ ការឆ្លុះបញ្ចាំងអំពីខ្លួនឯង គឺជាសកម្មភាពកាត់បន្ថយការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ ព្រមទាំងចេះគ្រប់គ្រាន់ទៅនឹងអ្វីដែលខ្លួនកំពុងមាន ។
ឧទាហរណ៍ជាក់ស្តែង ស្មាតហ្វូនទំនើបមួយគ្រឿង វាមានតម្លៃបំផុតនៅពេលដែលមនុស្សស្គាល់ច្បាស់ពីគុណតម្លៃនៃកម្មវិធីនីមួយៗរបស់វា វាមិនអាស្រ័យទាំងស្រុងលើស៊េរីទំនើប ម៉ូឌែលឆ្នាំថ្មី និងមុខងារថ្មីល្អផ្តាច់គេនោះទេ ពីព្រោះថា នៅថ្ងៃណាមួយវានឹងមានអ្វីថ្មីមកជំនួនជាក់ជាពុំខាន ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/08/2025
ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ
ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2025
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។
សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2025
សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបានជំនាញមួយច្បាស់លាស់ប្រចាំជីវិត ដើម្បីប្រកបការងារ ឬបង្កើតជាមុខរបរ ពេលនេះ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2023
ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2026
ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)
សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2023
សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...
រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2026
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសពីការផ្តល់ជូនការបណ្តុះបណ្តាលជំនាញដូនតាដោយឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..



























