អត្ថប្រយោជន៍ ៤យ៉ាងរបស់សៀវភៅសិក្សាឌីជីថល (digital textbooks) នៅក្នុងថ្នាក់រៀន

ភ្នំពេញ – សៀវភៅសិក្សាឌីជីថល នាពេលបច្ចុប្បន្ននេះ បានកំពុង​ទាក់ទាញចំណាប់អារម្មណ៍សិស្ស និងគ្រូបង្រៀននៅ​ស្ទើរជុំវិញពិភពលោក ដោយសារតែវា​ផ្តល់បទពិសោធន៍កាន់តែទាក់ទាញ និង ងាយស្រួលក្នុងការចូលប្រើប្រាស់ធនធានតាម​រយៈអនឡាញ ដើម្បីពង្រឹងដល់ការរៀន និង​បង្រៀន។

តើអ្វីជាសៀវភៅសិក្សាឌីជីថល (digital textbooks)?

បើតាម គេហទំព័រ Hapara សៀវភៅសិក្សាឌីជីថល (digital textbooks) គឺជាសៀវភៅសិក្សាអេឡិចត្រូនិចដែលមានទម្រង់ដូចសៀវភៅបោះពុម្ពតាមបែបប្រពៃណី។ គ្រូបង្រៀន និងសិស្សអាចប្រើវានៅក្នុងបរិយាកាសសិក្សាណាមួយ មិនថាទល់មុខគ្នា ឬពីចម្ងាយ។ លើសពីនេះ សិស្សអាចទាញយកសៀវភៅសិក្សាឌីជីថល ឬចូលប្រើតាមអ៊ីនធឺណិតនៅលើឧបករណ៍ដូចជា Chromebooks, iPads, កុំព្យូទ័រ និងទូរសព្ទជាដើម។ សៀវភៅសិក្សាអេឡិចត្រូនិចមួយចំនួន គឺជាកំណែឌីជីថលនៃសៀវភៅដែលបានបោះពុម្ព ខណៈពេលដែលសៀវភៅផ្សេងទៀតមានមុខងារអន្តរកម្មដែលបង្កើនការចូលរួម និងការយល់ដឹង។

គោលគំនិត និងការអនុវត្តនៃការប្រើប្រាស់សៀវភៅសិក្សាឌីជីថលនៅក្នុងថ្នាក់រៀនតំណាងឱ្យនិន្នាការថ្មីក្នុងការអប់រំ ។ ការសិក្សានៅសកលវិទ្យាល័យរយៈពេល ៤ឆ្នាំដែលធ្វើឡើងដោយ Florida Virtual Campus រាយការណ៍ថា ៧០% នៃអ្នកឆ្លើយសំណួរដែលបានស្ទង់មតិបាននិយាយថា ពួកគេបានចំណាយយ៉ាងហោចណាស់ ៣០០ដុល្លារទៅលើសៀវភៅសិក្សាក្នុងឆ្នាំ២០១៦ ។

ការសិក្សាថ្មីៗបន្ថែមទៀតដោយសាកលវិទ្យាល័យ Central Florida បានរកឃើញថា ដោយសារតែសៀវភៅសិក្សាមានតម្លៃថ្លៃ ៣០%នៃអ្នកឆ្លើយសំណួរបានជ្រើសរើសមិនទិញសៀវភៅសិក្សាយ៉ាងហោចណាស់ម្តង។ ក្នុងនោះ ៤១% បានពន្យារពេលទិញសៀវភៅ។ ដោយឡែក សៀវភៅសិក្សាឌីជីថលមានតម្លៃថោក ហើយជាមធ្យោបាយល្អមួយសម្រាប់សិស្សដែលបោះបង់ថ្នាក់ណាមួយ ឬមិនអាចចូលរៀនវគ្គណាមួយបាន ដោយសារខ្វះថវិកាសម្រាប់ចំណាយលើការទិញសៀវភៅពុម្ភ។

តើការប្រើសៀវភៅសិក្សាឌីជីថលក្នុងថ្នាក់រៀនផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?

បើតាមការស្ទង់មតិរបស់ Public Broadcasting Service (PBS) រាយការណ៍ថា ៨១% នៃគ្រូបង្រៀនកម្រិត K-១២ ជឿថា សៀវភៅសិក្សាឌីជីថលជួយបង្កើនការអប់រំក្នុងថ្នាក់ និងបង្កើនការលើកទឹកចិត្តសិស្ស​ក្នុងការរៀន។ ស្របគ្នានេះ ការប្រើសៀវភៅសិក្សាឌីជីថលក្នុងថ្នាក់រៀនផ្ដល់អត្ថប្រយោជន៍ រួមមាន៖

ទី១. សៀវភៅសិក្សាឌីជីថលមានតម្លៃថោក និងស្រាលជាងសៀវភៅសិក្សាបោះពុម្ព ហើយត្រូវបានគេមើលឃើញកាន់តែខ្លាំងឡើងថា ជាមធ្យោបាយមួយដើម្បីកែលម្អការអនុវត្តរបស់សិស្ស ព្រមទាំងការរក្សាអត្រាបញ្ចប់ការសិក្សានៅក្នុងមហាវិទ្យាល័យផងដែរ។

ទី២. សិស្សមានភាពបត់បែនជាងមុន ដោយ​សារ​មាន​កម្មវិធីថ្មី និង​មាន​មាតិការដែលអាចទាញយកបានកំពុងត្រូវបានអភិវឌ្ឍឥតឈប់ឈរ។ លើសពីនេះ សាលារៀន និងមហាវិទ្យាល័យដែលបានណែនាំសៀវភៅសិក្សាឌីជីថលនៅក្នុងថ្នាក់រៀនរបស់ពួកគេ បានឃើញសៀវភៅសិក្សាធ្ងន់ៗបាត់ពីកាបូបសិស្សរបស់ពួកគេ។ ដូច្នេះហើយបានធ្វើឱ្យបន្ទុករាងកាយរបស់សិស្សមានភាពស្រាលជាងមុន។

ទី៣. សៀវភៅសិក្សាឌីជីថល គឺអាចប្រើប្រាស់បាននៅលើស្មាតហ្វូន និងថេប្លេត។ លើសពីនេះ ការប្រើប្រាស់របស់សិស្ស គឺកាន់តែសមស្របទៅនឹងការអនុវត្តគរុកោសល្យទំនើបនៃការរៀនតាមបែបចម្រុះ និងជំនាញសិក្សានៅសតវត្សរ៍ទី២១ ពោលគឺ ការអភិវឌ្ឍសិស្សនូវជំនាញដើម្បីប្រកួតប្រជែងការសិក្សានៅកម្រិតពិភពលោក។ ជាពិសេស ការចូលរួមយ៉ាងសកម្មជាពលរដ្ឋដែលមានព័ត៌មាននៅក្នុងសង្គម និងមានប្រសិទ្ធភាពនៅកន្លែងធ្វើការទំនើបទាន់សម័យ។

ទី៤. សៀវភៅសិក្សាឌីជីថលមានខ្លឹមសារ និងរូបភាពអន្តរកម្ម រូបភាព និងដ្យាក្រាម 3D សំឡេង និងវីដេអូ ដើម្បីធានាឱ្យ​សិស្សចូលរួម និងធ្វើឱ្យការរៀនមានភាពសប្បាយរីករាយ និងងាយស្រួល។ លើសពីនេះ វាក៏​ងាយស្រួល​សម្រាប់គ្រូបង្រៀនក្នុងការជ្រើសរើសខ្លឹមសារដ៏ល្អបំផុតសម្រាប់ប្រធានបទនីមួយៗ ហើយគ្រូបង្រៀនក៏​អាចកែសម្រួលខ្លឹមសារបាន។

គួរជម្រាបជូនថា ការប្រើសៀវភៅសិក្សាឌីជីថលក្នុងថ្នាក់រៀន គ្រូអាចប្រើបច្ចេកវិទ្យាឌីជីថលដើម្បីធ្វើឱ្យការរៀនកាន់តែសប្បាយ និងគួរឱ្យចាប់អារម្មណ៍ ហើយកាន់តែស្របតាមចិត្តវិទ្យា និងអនុវត្តការអប់រំបែបទំនើប។ សៀវភៅសិក្សាឌីជីថលក៏លើកកម្ពស់ការរៀនសូត្រដោយខ្លួនឯងផងដែរ ដែលអនុញ្ញាតឱ្យអ្នកសិក្សាស្វែងរកឧបករណ៍អន្តរកម្មឌីជីថលផ្សេងៗ ដើម្បីបំពេញការចង់ដឹងចង់ឃើញរបស់ខ្លួនសម្រាប់ចំណេះដឹងបន្ថែម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash