អង្គការ CMH និងដៃគូ ៖ ការយកឈ្មោះផលិតផលដែលយុវជននិងកុមារស្គាល់ស្រាប់ដាក់លើបារីអេឡិចត្រូនិក ជាកត្តាជំរុញឱ្យមានការប្រើប្រាស់កាន់តែច្រើន

ភ្នំពេញ ទោះបីជាបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ត្រូវបានរាជរដ្ឋាភិបាលហាមឃាត់មិនឱ្យប្រើប្រាស់ នាំចូល និងចែកចាយលក់ក៏ដោយ ក៏នៅតែមានការផ្សព្វផ្សាយលក់ផលិតផលទាំងនេះ តាមបណ្តាញព័ត៌មានសង្គម។ មិនតែប៉ុណ្ណោះ អ្នកផលិតបារីអេឡិចត្រូនិកបានផលិតទឹកសូលុយស្យុងរសជាតិដោយភ្ជាប់ទៅនឹងម៉ាកផលិតផលមួយចំនួនដែលយុវជន និង កុមារបានស្គាល់ស្រាប់ ដូចជា ភេសជ្ជៈកូកាកូឡា (Coca Cola) ប៉ិបស៊ី (Pepsi) ហ្វាន់តា (Fanta) គោជល់ (RedBull) ស្ករកៅស៊ូឌុបបលមីន (Duoblemint) និង ស្ករផ្លេ (Play) ជាដើម។ ទាំងនេះបានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា គោលដៅនៃផលិតផលបារីអេឡិចត្រូនិកនេះគឺទាក់ទាញអ្នកជក់ថ្មីដែលជាយុវជន និង កុមារ ស្របពេលដែលមនុស្សកំពុងមានទំនោរបោះបង់ទម្លាប់ប្រើប្រាស់បារីធម្មតា។

បើតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់អង្គការការចលនាដើម្បីសុខភាពកម្ពុជា និងសម្ព័ន្ធកម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង បានបង្ហាញថា បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់។ ក្នុងនោះ វាផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះកុមារនិងយុវជន។ នីកូទីននេះ ក៏បង្កឱ្យ​មានការខូចខាតធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាលរបស់កុមារ។ ចំពោះ យុវជន នីកូទីន ធ្វើឱ្យ​មានការចងចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យ​ប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្រ។

ជាមួយគ្នានេះ សារធាតុផ្សេងទៀត ដូចជា ប្រូពីលែន គ្លីសេរីនគ្លីកូល វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូង។ ប៉ុន្តែវាត្រូវបានផ្សព្វផ្សាយបំភាន់ដោយអ្នកចែកចាយ និងអ្នកផលិតថា ជាផលិតផលជួយដល់ការផ្ដាច់បារី។ ជាក់ស្ដែង វាពុំដូចអ្វីដែលពួកគេបានលើកឡើងឡើយ។ អ្នកប្រើប្រាស់បារីអេឡិចត្រូនិកនឹងមានទំនោរប្រើប្រាស់បារីច្រើនជាងមុនទ្វេដង។

យោងតាមការសិក្សាប្រមូលទិន្នន័យដោយ CDC នៃសហរដ្ឋអាមេរិក ចាប់ពីខែ សីហា ឆ្នាំ ២០១៩ ដល់ខែ កុម្ភៈ ឆ្នាំ ២០២០ បានបង្ហាញថា មានប្រជាជនអាមេរិកចំនួន២៨០៧នាក់ ឈឺ និង៦៨នាក់បានស្លាប់ដោយសារតែជំងឺសួត ដែលបណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក។

គួរបញ្ជាក់ផងដែរថា ផលិតផលបារីអេឡិចត្រូនិក គឺជាផលិតផលដែលត្រូវបានហាមឃាត់ការចែកចាយ ធ្វើអាជីវកម្ម និងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា យោងតាមសេចក្ដីណែនាំ ស្ដីពី ការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (Sisha) និងបារីអេឡិចត្រូនិក (E-Cigarette) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះឆ្នាំ២០១៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។