ពង្រឹងការ​បណ្តុះបណ្តាល និង​តម្រង់ទិសជំនាញ​ ជាចំណុច​ដែលត្រូវ​ធ្វើ​ក្នុងដំណាក់កាល​ងើបឡើងវិញ​ នៃវិស័យទេសចរណ៍​កម្ពុជា

ភ្នំពេញ – ជាមួយ​នឹង​ការ​ប្រែប្រួល​ដ៏​ឆាប់រហ័ស នៃឧស្សាហកម្ម​ធ្វើដំណើរ និង​ទេសចរណ៍ ដែល​បាន​ធ្វើ​ឱ្យ​ប្រែប្រួល​លើទិដ្ឋភាព នៃទីផ្សារ​ការងារ​សម្រាប់​បុគ្គលិក ដោយ​ក្នុង​នោះ​តម្រូវ​ការ​អ្នកជំនាញ​ទេសចរណ៍ ដែលមានចំណេះដឹង និង​ជំនាញថ្មីៗ ដែលទាមទារ​ឱ្យ​មាន​ការ​ពង្រឹង​ការ​បណ្តុះបណ្តាល និង​តម្រង់ទិស ទាំងជំនាញ​ដែលមាន​ស្រាប់ និង​បណ្តុះបណ្តាល​ជំនាញបន្ថែម ដើម្បីផ្តល់​លទ្ធភាព​ឱ្យ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​ទេសចរណ៍​មានសមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បត់បែន​ទៅ​តាម​និន្នាការ​ទេសចរណ៍។ នេះ​ជា​អនុសាសន៍​របស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា ក្នុង​ឱកាស​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «ការ​គិត​គូរ​ឡើងវិញ​ពីទេសចរណ៍»។

សម្តេចតេជោ​ ហ៊ុន សែន បាន​លើក​ឡើងថា ប្រធានបទឆ្នាំនេះ ពិតជា​ឆ្លើយ​តប​នឹង​សភាព​ការណ៍​ទេសចរណ៍​សកលលោក តំបន់ និង​កម្ពុជា ដែល​បាន​និង​កំពុង​ប្រឈម​នឹង​​ឧបសគ្គ​ជា​ច្រើនដែល​ស្មុគស្មាញ​ប្រទាក់ក្រឡា​គ្នា ដូចជា ការ​បន្ត​អូស​បន្លាយ​ នៃជំងឺកូវីដ១៩, បញ្ហា​សង្រ្គាម​នៅ​អ៊ុយ​ក្រែន, ការ​កើន​ឡើង នៃ​ការ​បែងចែកប្លុក និង​ប្រព័ន្ធ​ពហុប៉ូល, សង្រ្គាម​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា និង​ការប្រែប្រួលអាកាសធាតុជាដើម។ កត្តាទាំងនេះ បានធ្វើ​ឱ្យ​អត្រា​អតិផរណា​កើន​ឡើង​យ៉ាងគំហុក, បន្ទច់បង្អាក់​ខ្សែច្រវាក់​តម្លៃ និង​ផលិតភាព​សកល និង​ជា​ពិសេស ធ្វើ​ឱ្យ​សន្ទុះ នៃ​ការ​ងើប​ឡើងវិញ នៃសេដ្ឋកិច្ច​សកល​លោក និង​តំបន់​មាន​ការ​ថម​ថយ​គួរ​ឱ្យ​កត់សម្គាល់ ដែលជា​បច្ច័យ​អវិជ្ជមាន​ដល់​សន្ទុះ​កំណើន​ទេសចរណ៍​អន្តរជាតិផងដែរ។

តាមរយៈ​បញ្ហា​ប្រឈម​ទាំងនេះ យើង​ក៏​អាច​ដកស្រង់នូវ​មេរៀន និង​បទពិសោធន៍​ដើម្បីជា​កាលានុវត្ត​ភាព ក្នុង​ការ​ស្តារ និង​លើក​ស្ទួយ​វិស័យទេសចរណ៍ប្រកបដោយ​ភាព​ធន់នឹងវិបត្តិ​កាន់តែ​ប្រសើរ​ជាងមុន និង​ជា​ធាតុចូល​ដ៏​សំខាន់​ក្នុង​ការ​គិត​គូរ​ធ្វើការ​អភិវឌ្ឍ និង​កែទម្រង់​ស៊ីជម្រៅ​ចំពោះ​អនាគាត នៃវិស័យទេសចរណ៍​សម្រាប់ទាំងអស់គ្នា។

ជាក់ស្តែង​សម្រាប់​កម្ពុជា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូ​វវិធានការ​អន្តរាគមន៍ និង​វិធានការ​នានា​ជា​បន្ត​បន្ទាប់​សម្រាប់ពង្រឹងភាពធន់, គាំទ្រ, ជំរុញ និង​ស្តារវិស័យ​ទេសចរណ៍​ឡើងវិញ​ឱ្យ​បានទាន់ពេលវេលា និង​ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុងនោះ​ផ្តើម​ចេញពីផែនទីចង្អុលផ្លូវ ក្នុង​ការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ដែលមាន៣ដំណាក់កាល គឺ ដំណាក់កាលទី១ (Resilience & Restart) ជា​ដំណាក់​កាល​ភាពធន់ នៃវិស័យទេសចរណ៍, ដំណាក់កាលទី២ (Recovery) ជា​ដំណាក់កាល​ងើបឡើងវិញ នៃវិស័យទេសចរណ៍ និង ដំណាក់កាលទី៣ (Relaunch) ជាដំណាក់​កាល​ដំណើរ​ការ​ឡើងវិញ ឆ្ពោះ​ទៅ​កាន់អនាគតថ្មី នៃវិស័យ​ទេសចរណ៍​កម្ពុជា។

ជាលទ្ធផល កម្ពុជា​បាន​បើក​សកម្មភាពសេដ្ឋកិច្ច សង្គមពេញលេញ​លើគ្រប់វិស័យ និង​ទទួលស្វាគមន៍​ភ្ញៀវទេសចរឡើងវិញ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ​២០២១មក ហើយ​កម្ពុជា​ត្រូវបានទទួល​ស្គាល់ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព និង​បៃតង។ បច្ចុប្បន្ននេះ កម្ពុជា​បាន និង​កំពុង​ទទួលនូវ​កំណើន​ភ្ញៀវទេសចរអន្តរជាតិជា​បណ្តើរៗ ហើយ​រំពឹងថា នៅ​ឆ្នាំ​២០២២នេះ កម្ពុជានឹងទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ ១,៥លាននាក់ ទៅ​២លាននាក់ និង​ប្រមាណ ៧លាននាក់ នៅ​ឆ្នាំ​២០២៦។

យ៉ាងណាក៏ដោយ ដើម្បី​ធានា​ភាពប្រកួតប្រជែង នៃវិស័យ​ទេសចរណ៍​កម្ពុជា​នៅ​ក្នុង​កម្រិត​តំបន់ និង​សកលលោក សម្តេចតេជោ​នាយករដ្ឋមន្រ្តី ក៏​បានធ្វើ​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​ឱ្យ​បាន​ផុស​ផុល​បន្ថែម​ទៀត ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា ទាំង​ទៅ​លើ​ទិដ្ឋភាពគុណភាព និង​បរិមាណ ប្រកប​ដោយ​និរន្តរភាព បរិយាប័ន្ន ដើម្បី​ឱ្យ​ការ​អភិវឌ្ឍ​បាន​ជា​ផ្លែ​ផ្កា​ទៅ​គ្រប់ភាគី​ពាក់ព័ន្ធ។

ជាមួយ​គ្នា​នេះ សម្តេចតេជោ ហ៊ុន សែន ក៏​បាន​ផ្តល់​អនុសាសន៍​ចំនួន ៥ចំណុច សម្រាប់វិស័យ​ទេសចរណ៍​កម្ពុជា ស្របពេល​ដែល​ឆ្នាំ​២០២២នេះ ត្រូវ​បានកំណត់ជា​ឆ្នាំ​ដំបូង ស្ថិត​ក្នុង​ដំណាក់​កាល នៃ​ការ​ងើបឡើងវិញ នៃវិស័យទេសចរណ៍ ឈរលើទស្សនៈ «អនាគតទេសចរណ៍ ចាប់ផ្តើមពីថ្ងៃនេះ» ដែល​រួមមាន ៖ ១.ជំរុញ​ពិពិធកម្ម​ការ​អភិវឌ្ឍផលិតផល និង​គោលដៅទេសចរណ៍ប្រកប​ដោយ​គុណភាព សុវត្ថិភាព ភាពទាក់ទាញ គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍ ព្រមទាំង​ជំរុញពិពិធកម្ម​ការ​ផ្សព្វផ្សាយ​តាម​គ្រប់រូបភាព។ ២.ជំរុញ​ការ​កសាង​ផែនការ​រួម​គ្នា ការ​ប្រើប្រាស់រួម​គ្នា និង​អភិបាល​កិច្ច​ស៊ីសង្វាក់​រួមគ្នា ដោយ​ឈរ​លើ​អភិក្រម «ពីក្រោម​ឡើងលើ» នៅ​តាម​គោលដៅ​ទេសចរណ៍​អាទិភាព ក្នុងនោះ​ត្រូវ​ពង្រឹងការ​រៀបចំ​យន្ត​ការ​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ (DMO) ដែល​អនុញ្ញាត​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ «រួម​គិត រួមធ្វើ រួមទទួលខុសត្រូវ» ក្នុងដំណើរ​ការ​អភិវឌ្ឍ​ទេសចរណ៍ និង​ការ​បង្កើន​ភាព​ប្រកួតប្រជែង​គោលដៅ​របស់ខ្លួន។

៣.ផ្តល់អាទិភាពដល់​ការ​ជំរុញ​ឌីជីថលូបនីយកម្ម នៅ​ក្នុងដំណើរការ​អភិវឌ្ឍវិស័យទេសចរណ៍​កម្ពុជា។ ៤.ពង្រឹងការបណ្តុះបណ្តាល និង​តម្រង់ទិស ទាំង​ការ​ពង្រឹង​ជំនាញ​ដែលមាន​ស្រាប់ និង​បណ្តុះបណ្តាល​ជំនាញបន្ថែម​ ដើម្បី​ផ្តល់លទ្ធភាព​ឱ្យ​កម្លាំង​ពលកម្ម​ក្នុងវិស័យទេសចរណ៍​មាន​សមត្ថភាព និង ៥.បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និងពហុភាគី រួម​មាន​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​ក្នុង​ក្របខណ្ឌ​អាស៊ាន, អេម៉ិក, CLMV (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម), ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ ក៏​ដូចជា​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ទេសចរណ៍​ពិភពលោក និង​សហគមន៍​តេសចរណ៍​អន្តរជាតិ​ជាច្រើន​ផ្សេង​ទៀត ដើម្បីទ្រទ្រង់​ដល់​ការ​ជំរុញ​លំហូរ​ទេសចរ​អន្តរជាតិ​មក​កម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។